Trending now

ប្រព័ន្ធសារព័តមានកម្ពុជាវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លេខាប្រចាំនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Vo Van Thuong

18:54 | 21/10/2022 ឌីណា

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃមុននេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានរាយការណ៍ព័ត៌មាន អត្ថបទ និងរូបភាពជាច្រើនអំពីដំណើរទស្សនៈកិច្ច និងសកម្មភាពរបស់សមមិត្ត Vo Van Thuong។

បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជា បន្ថែមទៀត បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជា បន្ថែមទៀត
សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong ទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong ទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
ប្រព័ន្ធសារព័តមានកម្ពុជាវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លេខាប្រចាំនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Vo Van Thuong
លោក Vo Van Thuong លេខាប្រចាំនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជាមួយប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន

នៅយប់ថ្ងៃទី១៧ ខែតុលា គេហទំព័រ Freshnews ផ្សាយជាភាសាខ្មែរនូវ​រូបភាពជាច្រើនអំពីជំនួបរវាងសមមិត្ត Vo Van Thuong លេខាប្រចាំនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃដដែល នៅរាជធានីភ្នំពេញ។ Freshnews បានពណ៌នាកិច្ចពិភាក្សានេះថា "ក្នុងបរិយាកាសដ៏កក់ក្តៅ មិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបន្តពង្រឹង​និង​ពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីបក្សទាំងពីរកាន់តែ​ស៊ីជម្រៅ​និង​ជិតស្និទ្ធបន្ថែម​ទៀត"។

យោងតាម ​​Freshnews ដែរ នៅក្នុងកិច្ចពិភាក្សាខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពរបស់បក្សនិមួយៗ និងប្រទេសនីមួយៗ ព្រមទាំងស្ថានភាពអន្តរជាតិ និងតំបន់។ ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ក្រោមពាក្យស្លោកថា “ភាព​ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

ប្រព័ន្ធសារព័តមានកម្ពុជាវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លេខាប្រចាំនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Vo Van Thuong
លោក Vo Van Thuong លេខាប្រចាំនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) នៅថ្ងៃទី១៨ ខែតុលានេះ បានចុះផ្សាយអត្ថបទមួយដែលមានរូបថតជាច្រើនអំពីជំនួបដែលធ្វើឡើងនៅរសៀលថ្ងៃដដែល រវាងសមាជិកការិយាល័យនយោបាយ លេខាប្រចាំនៃគណៈលេខាមជ្ឈិម​បក្ស លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយ និស្តវៀតណាមជាមួយប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន នៅទីស្នាក់ការរដ្ឋសភានៃប្រទេសនេះ។

យោងតាម ​​AKP ថ្លែងក្នុងជំនួបនោះ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជាលើកនេះ នឹងបន្តរួមចំណែកក្នុងការពង្រឹង​និង​ពង្រីក លើក​កម្ពស់ចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ យោងតាម ​​AKP ក្នុងឱកាសខួបលើកទី ៥៥​ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ ២០២២ ប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ដែល​ក្នុងនោះមានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីអបអរសាទរឆ្នាំមិត្តភាព រវាងប្រទេសទាំងពីរ។

ក្រៅពីនេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាជាច្រើនផ្សេងទៀត ដូចជា កាសែតដើមអម្ពិល (DAPnews) ស្ថានីយ៍វិទ្យុសម្លេង វ៉ាយអូ... ក៏បានយកចិត្តទុកដាក់ រាយការណ៍ ចុះផ្សាយអត្ថបទ និងរូបថត អំពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា រវាង លេខាប្រចាំនៃគណៈលេខាមជ្ឈិម​បក្ស លោក Vo Van Thuong និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី