Trending now

លើកតំកើងសម្រស់ប្រពៃណីរបស់នារីវៀតណាមនៅអាល្លឺម៉ង់

19:04 | 17/10/2022 ឌីណា

យុគសម័យ - ក្នុងឱកាសទិវានារីវៀតណាម ថ្ងៃទី ២០ ខែតុលា ថ្ងៃទី ១៦ ខែតុលា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ាស៊ីហ្វិកនៅទីក្រុង Berlin (អាល្លឺម៉ង់) សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់បានរៀបចំកម្មវិធី “អាវផាយនិង​ម្ហូបអាហារ ” ដើម្បីលើកតម្កើងសម្រស់ប្រពៃណីរបស់នារីវៀតណាម ហើយទន្ទឹមនឹងនោះផងដែរ បង្កើតកន្លែងជួបជុំដ៏មានប្រយោជន៍សម្រាប់ស្ត្រី។

ជនជាតិវៀតណាមនៅក្រៅប្រទេសនៅអាល្លឺម៉ង់ចង់មកវិនិយោគនៅទីក្រុង Da Nang ជនជាតិវៀតណាមនៅក្រៅប្រទេសនៅអាល្លឺម៉ង់ចង់មកវិនិយោគនៅទីក្រុង Da Nang
រីកសាយភាយស្មារតីយុវជន និងនិស្សិតវៀតណាមនៅអាល្លឺម៉ង់ រីកសាយភាយស្មារតីយុវជន និងនិស្សិតវៀតណាមនៅអាល្លឺម៉ង់
លើកតំកើងសម្រស់ប្រពៃណីរបស់នារីវៀតណាមនៅអាល្លឺម៉ង់
តំណាងស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ ជូនផ្កាដល់គណៈកម្មការរៀបចំកម្មវិធី “អាវផាយ និង​ម្ហូបអាហារ”។

កម្មវិធីនេះបានឧទ្ទេសនាមអំពីមុខម្ហូបពិសេសៗ របស់ម្ហូបវៀតណាម តាមរយៈម្ហូប​ឆ្ងាញ់​ៗនិង​ពិសេស នៅតំបន់ខាងជើង កណ្តាល និងខាងត្បូង។ ម្ហូបទាំងនោះបានរៀបចំ និងបង្ហាញដោយបាតដៃដ៏ប៉ិនប្រសប់របស់អ្នកម្តាយ បងប្អូននារី។ មុខម្ហូបនីមួយៗ មានរស់ជាតិ និងពណ៌រៀងៗខ្លួន មានភាពទាក់ទាញខ្លាំង ដែលបង្ហាញពីភាពសម្បូរបែបនៃម្ហូបវៀតណាម និងនាំមកនូវអារម្មណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវ។

គណៈកម្មការរៀបចំកម្មវិធីបាននិយាយឲ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ដោយមានបំណងចង់បង្កើត​​កន្លែង​ជួបជុំដ៏មានប្រយោជន៍សម្រាប់នារី ដោយហេតុនេះរឹតចំណងសាមគ្គីភាព និងចំណងមិត្តភាពក្នុងសហគមន៍ជនវៀតណាមក្នុងប្រទេស​សាមី។ ប្រាក់​ចំណូល​ទាំងអស់​ពី​កម្មវិធី និង​ពី​អ្នក​ឧបត្ថម្ភ​នឹង​​ប្រើប្រាស់ ​ដើម្បី​ជួយ​ស្ត្រី និង​កុមារ​ដែល​ជួប​ការ​លំបាក​ក្នុង​ប្រទេស​វៀតណាម៕

ឌីណា

vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង