Trending now

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីអាស៊ានលើកទី២

09:16 | 14/10/2022

នារសៀលថ្ងៃទី១២ ខែតុលា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីអាស៊ានលើកទី២ បានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រមុខបណ្តាប្រទេសអាស៊ាន និងតំណាងថ្នាក់ដឹកនាំជាស្ត្រី សហគ្រិនស្ត្រីមកពីបណ្តាប្រទេសអាស៊ាន និងដៃគូនានា។ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញទទួលជួបទេសាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញទទួលជួបទេសាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋ​សភាកម្ពុជាសម្តេច ហេង សំរិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋ​សភាកម្ពុជាសម្តេច ហេង សំរិន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីអាស៊ានលើកទី២
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីអាស៊ានលើកទី២។

នារសៀលថ្ងៃទី១២ ខែតុលា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីអាស៊ានលើកទី២ បានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រមុខបណ្តាប្រទេសអាស៊ាន និងតំណាងថ្នាក់ដឹកនាំជាស្ត្រី សហគ្រិនស្ត្រីមកពីបណ្តាប្រទេសអាស៊ាន និងដៃគូនានា។ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងនូវតួនាទី និងការរួមវិភាគទានដ៏សំខាន់ របស់អង្គភាពអាជីវកម្មដែលដឹកនាំដោយស្ត្រីក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម និងក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើកិច្ចសន្យារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់អំណាចដល់ស្ត្រី រួមចំណែកដល់អនាគតមួយប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងខ្លួនទីពឹងខ្លួនក្នុងតំបន់ និងនៅលើពិភពលោក។

លោកនាយករដ្ឋមន្ត្រីបានចែករំលែកនូវដំណោះស្រាយមួយចំនួន ដើម្បីបំផុស និងពង្រីកសក្តានុពលធ្វើអាជីវកម្មរបស់ស្ត្រីក្នុងសង្គម ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្សព្វផ្សាយ ការអប់រំ និងការលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ ការផ្តល់អំណាចដល់ស្ត្រីនៅថ្នាក់ជាតិ តំបន់ និងពិភពលោក ដើម្បីអាចសម្រេចបាននូវការផ្លាស់ប្តូរ "ពីការយល់ដឹងទៅសកម្មភាព" ក្នុងសង្គមទាំងមូល លើកកម្ពស់យ៉ាងពេញលេញ និងខ្លាំងក្លានូវសក្តានុពលរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការរួមចំណែកកសាងបរិយាកាសសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន និងពិភពលោក។

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងតំណាងថ្នាក់ដឹកនាំជាស្ត្រីវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្រ្តីវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន ព្រមទាំងថ្លែងអំណរគុណចំពោះស្ត្រីវៀតណាមដែលបានបញ្ជូនប្តី និងកូនមកកម្ពុជាជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត Covid-19 ព្រមទាំងអញ្ជើញលោក Pham Minh Chinh មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅខែវិច្ឆិកាខាងមុខនេះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម