Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ

14:33 | 13/10/2022

ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី ១២ តុលា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ សហគ្រាសរដ្ឋធ្វើសមាហរណកម្មយ៉ាងសកម្មនិងឈានទៅប្រកួតប្រជែងអន្តរជាតិ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ សហគ្រាសរដ្ឋធ្វើសមាហរណកម្មយ៉ាងសកម្មនិងឈានទៅប្រកួតប្រជែងអន្តរជាតិ
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានវិទ្យាស្ថាននៃអគ្គអយ្យការនៃសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានវិទ្យាស្ថាននៃអគ្គអយ្យការនៃសហព័ន្ធរុស្ស៊ី
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងមតិនៅក្នុងជំនួបជាមួយម្ចាស់ឆ្នោតទីក្រុងហូជីមិញ។ (រូបថត៖ VNA)
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងមតិនៅក្នុងជំនួបជាមួយម្ចាស់ឆ្នោតទីក្រុងហូជីមិញ។ (រូបថត៖ VNA)

ក្នុងជំនួបនេះ ម្ចាស់ឆ្នោតបានសម្តែងការយកចិត្តទុកដាក់ដល់បញ្ហាជាក់ស្តែងមួយចំនួន រួមទាំងគម្រោង “យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” ដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc ជាប្រធានគណៈកម្មការដឹកនាំការកសាងគម្រោង។ ផ្លាស់ប្ដូរមតិជាមួយម្ចាស់ឆ្នោតអំពីខ្លឹមសារនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា៖

“បញ្ហាកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម ដែលទើបតែត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សអនុម័តនោះ គឺរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ រដ្ឋនោះមានវិធីសាស្រ្តគ្រប់គ្រងរដ្ឋ ដោយប្រព័ន្ធនីតិប្រតិបត្តិ តុលាការ និងនីតិបញ្ញត្តិ ក្រោមការដឹកនាំរបស់បក្ស ការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ បញ្ហាបែបនេះនៅតែបន្តត្រូវបានសុក្រិត និងដាក់ពង្រាយកាន់តែខ្លាំងក្លានាពេលខាងមុខ”។

លោកប្រធានរដ្ឋ ក៏បានជូនដំណឹងដល់ម្ចាស់ឆ្នោតអំពីលទ្ធផលជោគជ័យនៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស ដែលទើបតែបានប្រព្រឹត្តទៅផងដែរ៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា