Trending now

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុស

11:14 | 12/10/2022

លោកនាយករដ្ឋមន្ត្រី Pham Minh Chinhបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសទំនាក់ទំនងនយោបាយ-កិច្ចការបរទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច បើទោះបីជា មានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ មិនទុកឲ្យមានការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយព្យុះទីហ្វុងណូរូ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ មិនទុកឲ្យមានការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយព្យុះទីហ្វុងណូរូ
វៀតណាមអំពាវនាវ​សហគមន៍​អន្តរជាតិ​រួបរួម និង​សហការ​ដើម្បី​សន្តិភាព វៀតណាមអំពាវនាវ​សហគមន៍​អន្តរជាតិ​រួបរួម និង​សហការ​ដើម្បី​សន្តិភាព
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុស
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុស លោក Uladzimir Baravikou។​

លោកនាយករដ្ឋមន្ត្រី Pham Minh Chinhបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសទំនាក់ទំនងនយោបាយ-កិច្ចការបរទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច បើទោះបីជា មានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ។

នារសៀលថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុស្សប្រចាំនៅវៀតណាម លោក Uladzimir Baravikou ដែលអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសទទួលបេសកកម្មការទូតវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinhបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសទំនាក់ទំនងនយោបាយ-កិច្ចការបរទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច បើទោះបីជា មានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដើម្បីពិភាក្សាអំពីវិធានការជាក់ស្តែង ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងបេឡារុស រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិយាយដោយឡែក ក៏ដូចជាជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) និយាយរួម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EAEU; បេឡារុស្សបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមកាន់តែច្រើន ជាពិសេសផលិតផលកសិកម្ម និងជលផលចូលទីផ្សារបេឡារុស្ស រួមចំណែកដល់តុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ក្នុងនោះមានការគាំទ្រគ្នាទៅវិញទៅមកសម្រាប់បេក្ខភាពនៅអង្គការអន្តរជាតិផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Uladzimir Baravikou បានបញ្ជាក់ថា បេឡារុស្ស តែងតែគោរពនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកបានអះអាងថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ដោយផ្តោតលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី