Trending now

ឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Hoang Giang ថ្លែងមតិអំពីបញ្ហាសមុទ្រខាងកើតនៅអង្គការសហប្រជាជាតិ

11:15 | 09/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ហើយគោរពយ៉ាងពេញលេញនូវដំណើរការការទូត និងច្បាប់។

ពិព័រណ៍ឯកសារស្តីពី Hoang Sa និង Truong Sa នៅខេត្ត Bac Giang ពិព័រណ៍ឯកសារស្តីពី Hoang Sa និង Truong Sa នៅខេត្ត Bac Giang
និទាឃរដូវនៅភូមិ Khau Dang និទាឃរដូវនៅភូមិ Khau Dang
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang (រូប​ថត៖ VOV)
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang

នៅថ្ងៃទី៧ ខែតុលា គណៈកម្មាធិការទទួលបន្ទុកកិច្ចការច្បាប់អន្តរជាតិ (គណៈកម្មការទី៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បានបើកសម័យប្រជុំពេញអង្គ លើប្រធានបទជម្រុញនីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ ផ្នែកសេដ្ឋកិច្ច ដោយមានការចូលរួមពីប្រទេសសមាជិកជិត១០០ ប្រទេស និងប្រទេសសង្កេតការណ៍។ នៅទីនេះ វៀតណាមបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ថ្លែងមតិនៅទីនេះ ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៅមានជម្លោះដ៏ស្មុគស្មាញជាច្រើនដែលកំពុងកើតឡើងនៅលើពិភពលោក ច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិតែងតែជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យប្រទេសនានាគោរពគោលការណ៍ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី និងលើកកំពស់តួនាទីរបស់​បណ្តា​​ស្ថាប័នយុត្តាធិការ​​អន្តរជាតិក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក៏ដូចជាជំរុញការធានានីតិរដ្ឋនៅកម្រិតអន្តរជាតិ។

យោងតាមលោក​ឯកអគ្គរដ្ឋទូត Dang Hoang Giang ថា ចាំបាច់ត្រូវជំរុញនីតិរដ្ឋក្នុងតំបន់ផ្សេងៗគ្នា ហើយវៀតណាមកំពុងខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសអាស៊ានដើម្បីកសាងអាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមបន្តមានការព្រួយបារមលើការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដោយចាត់ទុកថា សកម្មភាពទាំងនេះកាត់បន្ថយការជឿទុកចិត្តក្នុងចំណោមប្រទេស បង្កើនភាពតានតឹង និងប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោយគោរពទាំងស្រុងចំពោះដំណើរការការទូត និងច្បាប់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស