Trending now

ខេត្តត្រាវិញដាក់ចេញគោលដៅមានផលិតផល OCOP ពី ៤០ ទៅ ៥០ មុខបន្ថែមទៀតជារៀងរាល់ឆ្នាំ

17:59 | 07/10/2022

ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ខេត្តត្រាវិញដាក់ចេញគោលដៅមានផលិតផល OCOP ពី ៤០ ទៅ ៥០ មុខបន្ថែមទៀតជារៀងរាល់ឆ្នាំ ហើយជាង ៧០% នៃចំនួន ផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) ត្រូវបានចូលរួមផ្សារជួញដូរអេឡិចត្រូនិក។

ស្តង់ទំនិញជាង ២៥០ នៅពិព័រណ៍ OCOP តំបន់ភាគខាងជើង - Quang Ninh ស្តង់ទំនិញជាង ២៥០ នៅពិព័រណ៍ OCOP តំបន់ភាគខាងជើង - Quang Ninh
តំបន់ដីសណ្តទន្លេCuu Long ផ្សព្វផ្សាយផលិតផល OCOP តំបន់ដីសណ្តទន្លេCuu Long ផ្សព្វផ្សាយផលិតផល OCOP
ខេត្តត្រាវិញដាក់ចេញគោលដៅមានផលិតផល OCOP ពី ៤០ ទៅ ៥០ មុខបន្ថែមទៀតជារៀងរាល់ឆ្នាំ
ខេត្តត្រាវិញដាក់ចេញគោលដៅមានផលិតផល OCOP ពី ៤០ ទៅ ៥០ មុខបន្ថែមទៀតជារៀងរាល់ឆ្នាំ

ខេត្តត្រាវិញ បច្ចុប្បន្នមានគោលនយោបាយឧបត្ថម្ភជាច្រើន ដល់មូលដ្ឋានដែល ចូលរួមក្នុងកម្មវិធី OCOP ដូចជា៖ ជួយឧបត្ថម្ភ ១០០% នៃការចំណាយលើការរចនា វេចខ្ចប់ ស្លាកសញ្ញាផលិតផល ហើយការកសាងរឿងនិទានផលិតផល កម្រិតឧបត្ថម្ភអតិបរមាគឺ ១០ លានដុង/ផលិតផល; ឧបត្ថម្ភ ៥០% នៃការចំណាយលើការទិញគ្រឿងម៉ាស៊ីន ឧបករណ៍សម្ភារៈ និងខ្សែសង្វាក់ផលិតកម្មសម្រាប់មូលដ្ឋានអាជីវកម្មជនបទ ដែល មានផលិតផល OCOP ដោយកម្រិតអតិបរមាមិនលើសពី ៣០០ លានដុង/មូលដ្ឋាន។ លោក Nguyen Quynh Thien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញ បានឲ្យដឹងថា៖

“ផលិតផល OCOP គឺជាផលិតផលមួយក្នុងចំណោមផលិតផលសំខាន់ៗនៃមូល ដ្ឋាន។ ខេត្តក៏បានបង្កើតគណៈកម្មការដឹកនាំការកៀរគរធនធាននិងអង្គភាព ដើម្បីធ្វើ យ៉ាងណាលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រង ប្រតិបត្តិការអភិវឌ្ឍផលិតផល OCOP។ ដូច្នេះហើយ ផលិតផល OCOP របស់ខេត្តទទួលបានវិញ្ញាបនបត្រតាម បទប្បញ្ញត្តិ ជាពិសេសនឹងឆ្ពោះទៅរកវិញ្ញាបនបត្រនៃប្រទេសមួយចំនួនដែលខេត្ត បាននាំចេញ”។ គិតមកទល់នឹងពេលនេះ ខេត្តត្រាវិញមានផលិតផល OCOP ចំនួន ១០៨ មុខ៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម