Trending now

រដ្ឋាភិបាលគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសវៀតណាម និងជប៉ុន

14:18 | 08/10/2022 ហេង វុធ្ធី

យុគសម័យ - នារសៀលថ្ងៃទី៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានទទួលជួបអភិបាលរងខេត្ត Wakayama (ជប៉ុន) លោក Shimo Hiroshi ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេងវៀតណាម និងជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេងវៀតណាម និងជប៉ុន
ទីក្រុង Can Tho ទទួលបានជំនួយសម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន ទីក្រុង Can Tho ទទួលបានជំនួយសម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន
រដ្ឋាភិបាលគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសវៀតណាម និងជប៉ុន

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានចាត់ទុកថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងរឹងមាំ និងគ្រប់ជ្រុងជ្រោយ ដោយមានជំនឿទុកចិត្តខាងនយោបាយខ្ពស់។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទើបតែមកដល់ប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពជាតិរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បើទោះបីជាត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 ក៏ដោយ ក៏នាយករដ្ឋមន្ត្រីទាំងពីរនៅតែមានដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគីឱ្យឡើងកំពស់ថ្មីមួយ។

ជប៉ុនបន្តជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កម្លាំងពលកម្ម ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សត្រូវបានពង្រឹង និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

អរគុណឧបនាយករដ្ឋមន្ត្រី Pham Binh Minh ដែលបានឆ្លៀតពេលមកជួប អភិបាលរងខេត្ត Shimo Hiroshi បានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការការងាររវាងខេត្ត Wakayam និងវៀតណាម។

លោក Shimo Hiroshi បាននិយាយថា ខេត្ត Wakayama កំពុងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការកសិកម្ម និងនេសាទជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ កិច្ចព្រមព្រៀងសហប្រតិបត្តិការឧស្សាហកម្ម និងពាណិជ្ជកម្មជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម; ជំរុញការផ្លាស់ប្តូរប្រជាជន ជាពិសេសការផ្តួចផ្តើមផ្លាស់ប្តូរផ្កាឈូករវាងទីក្រុង Kinokawa និងខេត្ត Quang Nam របស់ប្រធានសហភាពសភាមិត្តភាពជប៉ុន-វៀតណាម Nikai Toshihiro បានប្រែក្លាយផ្កាឈូកទៅជានិមិត្តសញ្ញានៃទំនាក់ទំនងខាងវិញ្ញាណរវាងប្រជាជននៃប្រទេសទាំងពីរ។

បច្ចុប្បន្នខេត្ត Wakayama កំពុងរួមចំណែកជំរុញការបង្កើតសមាគមមិត្តភាពជប៉ុន-វៀតណាមក្នុងខេត្ត។អភិបាលរងខេត្ត Shimo Hiroshi ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានសមាគមដំបូងគេ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា