Trending now

នាវាក្តោង (សំពៅ) លេខ ២៨៦-Le Quy Don ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី

15:04 | 06/10/2022

នាព្រឹកថ្ងៃទី ៤ តុលា នាវាក្តោង (សំពៅ) លេខ ២៨៦-Le Quy Don (បណ្ឌិតសភាកងទ័ពជើងទឹក) និងគណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Huynh Vinh Tuyen នាយករងនៃបណ្ឌិតសភាកងទ័ពជើងទឹក បានមកដល់កំពង់ផែ Lumut (រដ្ឋ Perak ប្រទេសម៉ាឡេស៊ី) ចាប់ផ្តើមដំណើរទស្សនកិច្ច និងជួបជុំប្រាស្រ័យជាមួយកងទ័ពជើងទឹកម៉ាឡេស៊ី។

សម្រស់ដូចឋានសួគ៍នៃវត្ត Linh Quy Phap An សម្រស់ដូចឋានសួគ៍នៃវត្ត Linh Quy Phap An
Quy Nhon (វៀតណាម) ត្រូវបានគេប្រៀបប្រដូចទៅនឹង Quy Nhon (វៀតណាម) ត្រូវបានគេប្រៀបប្រដូចទៅនឹង "ឋានសួគ៌ទេសចរណ៍" នៅក្នុងកាសែតអូស្ត្រាលី
តំណាងកងទ័ពជើងទឹកម៉ាឡេស៊ីទទួលស្វាគមន៍គណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាមមកបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី
តំណាងកងទ័ពជើងទឹកម៉ាឡេស៊ីទទួលស្វាគមន៍គណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាមមកបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី

ក្នុងដំណើរនោះ នាវាក្តោង (សំពៅ) លេខ ២៨៦-Le Quy Don បានចូលរួមលំហាត់យុទ្ធដំណើរមានរយៈចម្ងាយដោយផ្តោតលើការត្រួតពិនិត្យសព្វាវុធ និងបរិក្ខារ លើកកម្ពស់សមត្ថភាពបញ្ជាការ ការត្រៀមខ្លួនប្រយុទ្ធនៅសមុទ្រ ការឈ្លបយកការណ៍ក្នុងការធ្វើដំណើរ រៀបចំសកម្មភាពហ្វឹកហ្វឺនតាមកម្មវិធីរបស់បណ្ឌិតសភាកងទ័ពជើងទឹកសម្រាប់សក្ខាកាមជាង ៤០ នាក់ (ជំនាន់ទី ៦៣) នៃមុខជំនាញផ្សេងៗគ្នា។

បន្ទាប់ពីពិធីទទួលស្វាគមន៍ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមនាវីត្រី Farizal Myeor មេបញ្ជាការរងនៃកងនាវាចរណ៍ខាងលិចនៃកងទ័ពជើងទឹកម៉ាឡេស៊ី។ ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Huynh Vinh Tuyen បានសង្កត់ធ្ងន់ថា នេះជាលើកទី៤ ហើយដែលនាវាកងទ័ពជើងទឹកវៀតណាម បានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី និងជាលើកដំបូងទៅកាន់ប្រទេសម៉ាឡេស៊ី នៃនាវាក្តោង (សំពៅ) លេខ ២៨៦-Le Quy Don ដោយបង្ហាញពីចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹក និងកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមនាវីត្រី Farizal Myeor បានសម្តែងនូវកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលត្រូវបានទទួលស្វាគមន៍នាវាកងទ័ពជើងទឹកវៀតណាម មកបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី និងចូលរួមសកម្មភាពផ្លាស់ប្តូររវាងកងទ័ពជើងទឹកទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក