ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) គឺជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃខេត្ត ខាញហ័រ (Khanh Hoa) ។ នៅទីនេះក៏មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើនដែលបង្កប់នូវអរិយធម៌ចំប៉ាបុរាណ។ ជាពិសេស ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអស្ចារ្យ ឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) គឺជាឈូងសមុទ្រទីពីររបស់វៀតណាម បន្ទាប់ពីឈូងសមុទ្រ ហាឡុង (Ha Long) ត្រូវបានទទួលស្គាល់ថា ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក។ ដោយភាពស្រស់ស្អាតពិសេសនៃទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) ”ផ្លូវនៅម្ខាង សមុទ្រនៅម្ខាងទៀត” តែងតែធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ហើយវាក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសនៅពេលដែលពួកគេមានឱកាសមកលេងទីក្រុង ញ៉ាត្រាង (Nha Trang) នៃប្រទេសវៀតណាម។
![]() |
![]() |
![]() |
ជ្រុងមួយនៃទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) (ខេត្តខាញហ័រ (Khanh Hoa))។ |
ភាពបុរាណនៅកណ្តាលទីក្រុងឆ្នេរសមុទ្រ
មកដល់ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) ដ៏ស្រស់បំព្រង និងរស់រវើក ក្រៅពីការសម្រាកលំហែកាយនិងទស្សនាទេសភាពសមុទ្រដ៏ស្រស់បំព្រង ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់នូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើន សំណង់វប្បធម៌ដ៏ល្បីល្បាញ ដែលមានរចនាបទស្ថាបត្យកម្មប្លែកៗជាច្រើន។
ក្នុងនាមជាទឹកដីដែលធ្លាប់ដើរតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនៃនគរចំប៉ាបុរាណ ដូច្នេះ នាសព្វថ្ងៃនេះ ទីក្រុង ញ៉ាត្រាង (Nha Trang) នៅតែរក្សាបាននូវបេតិកភណ្ឌវប្បធម៌ចំប៉ាជាច្រើន។ ជាពិសេសអ្វីៗដែលលេចធ្លោជាងគេនោះ គឺប៉ម Po Naga ( ភាសាខ្មែរគេហៅថា ពោនគរ) ដែលជាសំណង់ស្ថាបត្យកម្មចំប៉ាបុរាណដ៏ស្រស់ស្អាត ដែលត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី ៨ នៅលើកំពូលភ្នំតូចមួយ ដែលមានកម្ពស់ប្រហែល ២០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ចំងាយពីកណ្តាលក្រុងមិនឆ្ងាយប៉ុន្មានឡើយ។ កន្លែងនេះធ្លាប់ជាមជ្ឈមណ្ឌលសាសនាសម្រាប់សក្ការៈបូជាចំពោះព្រះពោធិនគរដែលជាមាតាបង្កើតជនជាតិចាម។ ក្រោយមក ជនជាតិវៀតណាមបានទទួលមរតកនេះ ថែរក្សា និងអភិវឌ្ឍន៍បានក្លាយជាព្រះម៉ែ ធៀន អ៊ីថាញ់ម៉ៅ (Thien Y Thanh Mau) ឬ ព្រះមាតា ធៀន អ៊ីអាណា (Thien Y A Na) ជាព្រះអង្គដែលសក្ការៈបូជាដោយប្រជាជនវៀតណាម និងចាមនៅភាគកណ្តាលប៉ែកខាងត្បូង ។
ប៉ម Ponagar ជាសំណង់ស្ថាបត្យកម្មដ៏ពិសេសមួយរបស់ជនជាតិចាម ដែលត្រូវបានសាងសង់ឡើងដោយថ្មម្តុំៗ ត្រូវបានធ្វើពីដីឥដ្ឋ ចម្រាញ់កខ្វក់ចេញ និងដុតក្នុងសីតុណ្ហាភាព៩០០០C ។ ក្នុងពេលដុត ត្រូវធានាអោយដុំថ្មមិនចាស់ពេក ឬខ្ចីពេក ពីព្រោះថ្មចាសពេកមិនអាចកែច្នៃបាន ឬខ្ចីពេកគឺងាយបែក។ បន្ទាប់នោះ ជាងនឹងសំលៀងថ្មជាមួយគ្នា ហើយប្រើកាវរុក្ខជាតិដើម្បីភ្ជាប់ថ្មទាំងអស់ជាមួយគ្នា។ ប៉មសក្ការៈបូជាសំខាន់ ស្ថិតនៅកណ្តាលមានកម្ពស់ប្រហែល ២៣ ម៉ែត្រ ដែលគេហៅថា ប៉ម Ponagar ឬ ប៉មបា ដែលពីដើមបានសក្កាៈបូជាចំពោះព្រះព្រះម៉ែបាវ៌តី។ រូបចម្លាក់ និងការតុបតែងលំអ នៅក្នុងបរិវេណប៉ម ប្រាសាទ សុទ្ធតែមានភាពស្រស់ស្អាត និងល្អឆើតដែលត្រូវបានអ្នកស្រាវជ្រាវសិល្បៈចាត់ទុកថាជាស្នាដៃដ៏ឆ្នើមនៃចម្លាក់ចំប៉ាបុរាណ។
![]() |
ប៉ម Po Naga ( ភាសាខ្មែរគេហៅថា ពោនគរ) |
សំណង់ស្ថាបត្យកម្មពិសេសមួយទៀតដែលអ្នកទេសចរមិនអាចរំលងបានទេ នៅពេលទៅទស្សនាទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) គឺវិហារកាតូលិក ចាញទ័រញ៉ាត្រាង (Chanh Toa Nha Trang) ។ វិហារនេះមានទីតាំងនៅកណ្តាលទីក្រុង ស្ថិតនៅលើភ្នំខ្ពស់មួយ ដែលបានចាប់ផ្តើមកសាងនៅឆ្នាំ ១៩២៨ និងបញ្ចប់នៅឆ្នាំ ១៩៤១។ កាលពីអតីតកាល តំបន់នោះគឺជាដីព្រៃ ដើម្បីកសាងវិហារកាតូលិកនេះ ប្រជាជនបានបំផ្ទុះគ្រាប់មីនចំនួន ៥០០ គ្រាប់ ដើម្បីធ្វើកំពូលភ្នំនេះក្លាយទៅជារាបស្មើ ហើយផ្ទៃដីសាងសង់រហូតដល់ ៤៥០០ ម៉ែត្រការេ ។
ជាងពីរភាគបីនៃសតវត្សបានកន្លងផុតទៅ វិហារកាតូលិក ចាញទ័រញ៉ាត្រាង (Chanh Toa Nha Trang) នៅតែរក្សាបាននូវការរចនាដើម ក៏ដូចជាស្ថាបត្យកម្ម Gotic ពិសេស។ បច្ចុប្បន្ន ក្រៅពីម៉ោងរៀបចំពិធិ វិហារកាតូលិកក៏ទទួលភ្ញៀវទេសចរជាតិ និងបរទេសមកទស្សនា។ ក្រៅពីការស្វែងយល់ពីសម្រស់វិហារដែលមានទីតាំងខ្ពស់នៃភ្នំនេះ ភ្ញៀវទេសចរក៏អាចមើលឃើញនូវទេសភាពនៃទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងរ៉ូមែនទិកនៃខេត្ត ញ៉ាត្រាង (Nha Trang) ផងដែរ។
ទីក្រុងឆ្នេរសមុទ្រញ៉ាត្រាង (Nha Trang) ទាំងយប់ ឬថ្ងៃ មានភាពស្រស់ស្អាតគួរឲ្យទាក់ទាញ ដោយរូបភាពនៃផ្លូវនៅម្ខាងនិងសមុទ្រនៅម្ខាងទៀត។ ជាពិសេស ឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) ដែលជាឆ្នេរដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសវៀតណាម មានប្រវែងជាង ១០ គីឡូម៉ែត្រ មានរាងដូចព្រះច័ន្ទអឌ្ឍចន្ទដ៏ស្រទន់ ឱបក្រសោបឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ដែលតែងតែជាគោលដៅកំពូលនៃអ្នកធ្វើដំណើរដែលចូលចិត្តរីករាយនឹងខ្យល់អាកាសបរិសុទ្ធនៃសមុទ្រ។
ស្វែងយល់ឈូតសមុទ្រ ញ៉ាត្រាង (Nha Trang)៖
ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតទាំងអស់នៃទីក្រុង ញ៉ាត្រាង ( Nha Trang) គឺមិនពេញលេញទេ ដោយមិននិយាយអំពីឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ត្រូវបានគេប្រដូចទៅនឹង "ឋានសួគ៌" នៃទេសចរណ៍សមុទ្រនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង។ ឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ត្រូវបានគេស្គាល់ឈ្មោះផ្សេងទៀតគឺឈុងសមុទ្រ ប៊ិញកាង (Binh Cang) គឺជាឈូងសមុទ្រដែលមានទីតាំងនៅភាគខាងកើតនៃទីក្រុងដែលមានផ្ទៃដីសរុបប្រហែល ២៤.៩៥៧ ហិកតា។ នៅក្នុងឈូងសមុទ្រមានកោះធំៗ និងកោះតូចៗចំនួន ១៩ ដែលធំជាងគេគឺកោះ ហនត្រែ (Hon Tre) ដែលមានផ្ទៃដី ៣.២៥០ ហិកតា និងកោះតូចជាងគេគឺកោះ ហនណក (Hon Noc) ដែលមានផ្ទៃដីប្រហែល ៤ ហិកតា។
ឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ត្រូវបានទទួលស្គាល់ថា ជាឈូងសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង ២៩ នៅលើពិភពលោក។ ជាពិសេស កន្លែងនេះមានភាពល្បីល្បាញដោយប្រព័ន្ធអេកូឡូស៊ីត្រូពិចដ៏កម្រ ជាមួយនឹងផ្កាថ្មដ៏ស្រស់ស្អាតដែលជាជ្រកក្រោមទឹកថ្លា និងប្រភេទសត្វសមុទ្រដ៏កម្រ និងចម្រុះពណ៌រាប់រយប្រភេទ។
នៅក្នុងឈូងសមុទ្រមាន ហនមុន (Hon Mun) ជាតំបន់បានហ៊ុំព័ទ្ធជុំវិញដោយសមុទ្រ ដែលត្រូវបានគេចាត់ទុកថា មានជីវចម្រុះច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ មកទល់នឹងពេលនេះ ហនមុន (Hon Mun) នៅតែត្រូវបានចាត់ទុកថាជាកន្លែងជ្រមុជទឹកដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេស វៀតណាម។
កោះត្រចៀកកាំ ហនណូយ (Hon Noi) ក៏ជាកន្លែងទាក់ទាញដែលត្រូវមកទស្សនា ក្នុងដំណើរការស្វែងយល់ទីក្រុងឆ្នេរមុទ្រ ញ៉ាត្រាង (Nha Trang)។ មកដល់ ហនណូយ (Hon Noi) ភ្ញៀវទេសចរនឹងទៅទស្សនាប្រាសាទសក្ការៈបូជាចំពោះបុព្វបរុសប្រកបមុខរបររកសំបុកត្រចៀកកាំ ស្តាប់រឿងរ៉ាវអំពីប្រវត្តិនៃមុខរបររកសំបុកត្រចៀកកាំ ទស្សនារូងភ្នំដែលត្រចៀកកាំធ្វើសំបកលើច្រាំងថ្ម... និងមុជខ្លួននៅក្នុងសទឹកមុទ្រខៀវថ្លា។
![]() |
ទេសភាពរួមនៃកោះ ហនណូយ (Hon Noi) ។ |
ជាពិសេស កោះ ហនត្រែ (Hon Tre) ត្រូវបានចាត់ទុកថាជា “ឋានសួគ៌” នៃការកម្សាន្ត និងលំហែកាយ នៅឈូងសមុទ្រញ៉ាត្រាង (Nha Trang) ដោយសារនៅទីនោះមានមណ្ឌលលំហែកាយ Vinpearl ញ៉ាត្រាង (Nha Trang) ដែលជាមណ្ឌលលំហែកាយ លេងកម្សាន្តនិងស្វែងយល់នូវសមុទ្រឈានមុខគេ នៅអាស៊ីអាគ្នេយ៍។
តភ្ជាប់ពីទីក្រុងញ៉ាត្រាង (Nha Trang) ទៅកោះ ហនត្រែ (Hon Tre) គឺជារថយន្តខ្សែកាបឆ្លងសមុទ្រដ៏ល្បីល្បាញដែលមានប្រវែងជាង ៣ គីឡូម៉ែត្រដែលត្រូវបានទទួលស្គាល់ដោយអង្គការ Guinness World Record ថា ជារថយន្តខ្សែកាបឆ្លងសមុទ្រដែលវែងជាងគេលើពិភពលោក។ ពីកាប៊ីននៃរថយន្តខ្សែកាបឆ្លងកាត់សមុទ្រ ភ្ញៀវទេសចរនឹងមើលឃើញដោយផ្ទាល់ភ្នែកនូវទេសភាពដ៏អស្ចារ្យ និងស្រស់ស្អាតនៃឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) រួមមាន៖ ទឹកសមុទ្រពណ៌ខៀវថ្លា កប៉ាល់ នាវាធ្វើដំណើរទៅមកទៅវិញដ៏អ៊ូអរ និងកោះធំនិងកោះតូចលេចចេញតាមរូបរាងជាច្រើន។
មកទស្សនាមណ្ឌលលំហែកាយ Vinpearl ញ៉ាត្រាង (Nha Trang) នៅលើកោះ ហនត្រែ (Hon Tre) ភ្ញៀវដូចជាវង្វេងផ្លូវវក្នុងពិភពកម្សាន្តកំពូល នៅមណ្ឌល Vinwonder រួមមានហ្គេមដ៏ទាក់ទាញ ប្លែកៗថ្មី និងទំនើបជាច្រើនសម្រាប់ភ្ញៀវទេសចរស្វែងយល់ទទួលបទពិសោធន៍ និងចូលរយមក្នុងលេងកម្សាន្តដូចជា៖ ជិះខ្សែរ៉ូតមានប្រវែង ៨០០ ម៉ែត្រ ដែលខ្សែរ៉ូតវែងបំផុត ចោតបំផុត និងខ្ពស់បំផុត នៅវៀតណាម; ស្វែងយល់ពីសម្រស់ដ៏អស្ចារ្យនៃបាតសមុទ្រ ញ៉ាត្រាង (Nha Trang) ដោយជិះនាវាមុជទឹក Vinpearl ញ៉ាត្រាង (Nha Trang) ដែលជានាវាមុជទឹកស្វែងយល់បាតសមុទ្រដើរដោយអគ្គិសនីដំបូងគេនៅពិភពលោក។
នាវានោះជានាវាដំបូងបង្អស់របស់ពិភពលោក ដែលមានជញ្ជាំងជាកញ្ចក់ថ្លា និងផ្តល់ចក្ខុវិស័យ ៣៦០ ដឺក្រេដែលជា ។ ភ្ញៀវទេសចរអាចទស្សនាកម្មវិធីសម្តែងការប្រគុំតន្ត្រីទឹក និងរីករាយជាមួយកម្មវិធីសម្តែង "រាប់លានដុល្លា" តាតា Show; ស្វែងយល់នូវភាពស្រស់ស្អាតនៃសួនផ្កាដែលមានបណ្តាប្រភេទផ្កាមកពីទ្វីបទាំង ៥ លើពិភពលោក ឬទទួលបានបទពិសោធន៍ នៅពេលទស្សនាសួនសត្វពាក់កណ្តា ព្រៃ King's Garden ដែលជាជម្រកសត្វកម្រជាច្រើនប្រភេទ នៅក្នុងពិភពលោក។ ទស្សនាពភពបាតសមុទ្រដែលមានទំហំ ៣៤០០ម៉ែត្រការ៉េ ជាមួយនឹងសត្វសមុទ្រដ៏កម្រ និងគួរឱ្យស្រឡាញ់ជាង ៣០០ ប្រភេទ... និងចូលរួមក្នុងហ្គេមផ្សងព្រេងជាច្រើនទៀត។
![]() |
មណ្ឌល Vinwonder រួមមានហ្គេមដ៏ទាក់ទាញ ប្លែកៗថ្មី និងទំនើបជាច្រើនសម្រាប់ភ្ញៀវទេសចរស្វែងយល់ទទួលបទពិសោធន៍។ |
ជាពិសេស មកដល់កោះហនត្រែ (Hon Tre) ភ្ញៀវទេសចរមានឱកាសសំរាកលំហែកាយ នៅក្នុងបណ្តាវីឡាលំដាប់ផ្កាយ ៥ របស់ Vinpearl។ ភ្ញៀវទេសចរស្នាក់នៅទីនេះមិនត្រឹមតែប្រើប្រាស់សេវាកម្មថែទាំ និងសេវាកម្មដ៏ប្រណិតលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានឱកាសសាកល្បងនៅទីលានវាយកូនហ្គោលមាន ១៨ រន្ធ តាមស្តង់ដារអន្តរជាតិ និងសេវាកម្មផ្សេងៗ ទៀតដែលជាប់លំដាប់ខ្ពស់ជាច្រើនទៀត។
ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) សព្វថ្ងៃកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ស្របនឹងជីវិតទំនើប ស្វាហាប់ ច្នៃប្រឌិត និងអភិវឌ្ឍន៍។ ទីក្រុងឆ្នេរសមុទ្រដ៏ស្រស់បំព្រងមួយនេះបាន កំពុង នឹងបន្សល់ទុកនូវចំណាប់អារម្មណ៏ដ៏ល្អប្រសើរនៅក្នុងចិត្តភ្ញៀវទេសចរ។ ទោះបីជាបានមកដល់តែម្តងក៏ដោយ ក៏ពួកគេមិនអាចបំភ្លេចបានដែរ៕
មតិពីមិត្តអ្នកអាន