Trending now

នាវាទេសចរណ៍ MARELLA DISCOVERY នាំភ្ញៀវទេសចរបរទេសជិត ២,០០០នាក់ ទស្សនកិច្ច នៅខេត្តព្រះសីហនុ

22:16 | 11/01/2020

ព្រះសីហនុ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ -- នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ MARELLA DISCOVERY បាននាំភ្ញៀវទេសចរ​បរទេសចម្រុះជាតិសាសន៍ជិត២,០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេស​វៀតណាម ។

នាវាទេសចរណ៍ MARELLA DISCOVERY នាំភ្ញៀវទេសចរបរទេសជិត ២,០០០នាក់ ទស្សនកិច្ច នៅខេត្តព្រះសីហនុ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវា​ទេសចរណ៍ MARELLA DISCOVERY មានសញ្ជាតិ MALTA បណ្តោយប្រវែង២៦៤.៣០ ម៉ែត្រ ទទឹង ៣២.៣០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះ​ជាតិ​សាសន៍​ជិត ២,០០០នាក់ មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលា​ម៉ោង៨ និង៣០នាទីព្រឹក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ នាវានេះ មានគម្រោងចាកចេញ​ពី​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ១៩ល្ងាចថ្ងៃដដែល។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា MARELLA DISCOVERY មានចំនួនសរុប ១,៧១១​នាក់ ស្រី ៩០២នាក់ មាន១៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៧៣នាក់ ស្រី ១៥៥ មាន ៤៣សញ្ជាតិ។

ភ្ញៀវទេសចរបានធ្វើដំណើរទស្សនា និងលេងកម្សានជាមួយសិស្សានុសិស្សក្នុង​ក្រុង​ព្រះសីហនុ តំបន់រមណីយដ្ឋាននានាក្នុងក្រុងព្រះសីហនុ តំបន់នេសាទ ស្ថិតក្នុងសង្កាត់ លេខ១ ក្រុងព្រះសីហនុ ទីប្រជុំផ្សារ និងតាមតំបន់ឆ្នេរជាដើម ទៅទន្សនាតំបន់រមណីយដ្ឋាន​រាម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

(ប្រភពព័ត៌មាន: akp)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា