Trending now

យកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់រស់នៅរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ

22:34 | 02/10/2022 ឌីណា

ជាខេត្តដែលមានចំនួនប្រជាជនជាង ៣១,៥% ជាជនជាតិខ្មែរ ដែលរស់នៅស្រុក Tra Cu, Cau Ngang, Chau Thanh, Cau Ke, Tieu Can... ភ្លាមៗបន្ទាប់ពីការបង្កើតខេត្តឡើងវិញ (ថ្ងៃ៥ ខែឧសភា ឆ្នាំ ១៩៩២។ ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញបានចេញសេចក្តីសម្រេចចិត្តលេខ ០១-NQ/TU ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៩៩២ ស្តីពីការងារនៅតំបន់ជនជាតិខ្មែរ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៣ នៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ ស្តីពីការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់តំបន់​ដែល​ជនជាតិខ្មែររស់នៅ...

ខេត្ត Soc Trang៖ បើកទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨ ខេត្ត Soc Trang៖ បើកទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨
ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ

ក្រោយរយៈពេលជិត ២០ ឆ្នាំរៀបចំដាក់ដំណើរការនៃសេចក្តីសម្រេចចិត្ត លេខ 21-NQ/TW ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០៣ និងរយៈពេល ១០ ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋាន 28-KL/TW ចុះថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់វាលទំនាបទន្លេ គឺវឡុង ដោយបណ្តាគោលនយោបាយ វិធានការនិងវិធីធ្វើ សមស្រប ខេត្ត ត្រាវិញ បានធ្វើអោយផ្លាស់ប្តូរជីវិតរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ...

ប៉ុន្មានថ្ងៃដើមខែ សីហា យើងខ្ញុំវិលត្រឡប់មកកាន់ឃុំ ដាឡុក ស្រុក ចូវ ថាញ់ - មូលដ្ឋានមានប្រជាជនជិត ១៤.០០០ នាក់ ៨០% ជាបងប្អូនជន ជាតិ ខ្មែរ។

យកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់រស់នៅរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ
គ្រួសារលោក កៀន - ថ នៅឃុំ ហ្វាលើយ ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ) ធ្វើបរិវត្តកម្មផ្ទៃដីធ្វើស្រែចំនួន ០,២ ហិកតាងាកទៅដាំគូឆាយផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងបើធៀបនឹងការធ្វើស្រែ

ចំណាប់អារម្មណ៍ដំបូងគឺផ្លូវអន្តរភូមិដែលមានភក់ជ្រាំ ធូលី ហុយព្រោងកាលពីមុនហើយឥឡូវត្រូវបានប្តូរថ្មីដោយខ្សែផ្លូវបេតុងទាំង ឡាយ។ កូនក្មួយបងប្អូនជនជាតិ ខ្មែរ បានទៅសាលារៀន មានការងារធ្វើស្ថិរភាព…

យកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់រស់នៅរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ
គ្រួសារបង ថាច់ ញឹត នៅភូមិ យ៉ុងលឹក ឃុំ ដាឡុក ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ) រួចផុតពីភាពក្រីក្រអាស្រ័យបានរដ្ឋជួយឧបត្ថម្ភទុនកម្ចីអនុគ្រោះដើម្បីសង់ផ្ទះនិងជួយឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត

យោងតាមលោក ផាម វ៉ាន់កៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដាឡុក បានឲ្យដឹងថា បងប្អូនជនជាតិ ខ្មែរ នៅទីនេះបានធ្វើពលកម្ម ផលិតកម្មយ៉ាងសកម្មក្នុងគោលបំណងកែលម្អជីវិតរស់នៅ។

ផ្តើមពីឃុំលំបាកលំបិនខ្លាំងមួយ ដល់ដំណាច់ឆ្នាំ ២០២១ ឃុំ ដាឡុក សម្រេចស្តង់ដារជនបទថ្មី ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៥៤ លានដុងក្នុងមួយឆ្នាំ (កើនឡើងក្នុងមនុស្សម្នាក់ចំនួន ៣៤ លានដុងក្នុងមួយឆ្នាំបើធៀបនឹងឆ្នាំ ២០១០) តម្លៃផលិតកម្មជាមធ្យមក្នុងមួយហិកតាសម្រេចបានជាង ១៣៤ លានដុងក្នុងមួយឆ្នាំ (ក្នុងមួយហិកតាកើនឡើងជាង ៦០ លានដុងក្នុងមួយ ឆ្នាំបើធៀបនឹងឆ្នាំ ២០១០)។

ទូទាំងឃុំមានក្រុមគ្រួសារក្រីក្រនៅត្រឹមតែ ២៨ គ្រួសារប៉ុណ្ណោះ (ក្រុមគ្រួសារក្រីក្រ ថយចុះជាង ១.០០០ គ្រួបើធៀបនឹងឆ្នាំ ២០១០)។ គំរូតួយ៉ាងអោយឃើញភាពខិតខំប្រឹងប្រែង ឈោងឈានឡើងគឺក្រុមគ្រួសារបង ថាច់ ញឹត នៅភូមិ យ៉ុងលឹក អាស្រ័យដោយបានផ្តល់ជូនដីចំនួន ៣០០ ម៉ែត្រការ៉េ កម្ចីទុនចំនួន ៥០ លានដុងសង់ផ្ទះនិងឧបត្ថម្ភ គោ ១ ក្បាលក្នុងតម្លៃ ៧,៥ លានដុង គ្រួសារបងបានបង្កបង្កើន ផលយ៉ាងសកម្ម ហើយរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព។

យកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់រស់នៅរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ
ដងផ្លូវអន្តរភូមិទាំងឡាយដែលមានភក់ជ្រាំ ធូលីហុយព្រោងត្រូវបានប្តូរថ្មីដោយខ្សែផ្លូវបេតុងទាំងឡាយ កូនក្មួយបងប្អូនជនជាតិ ខ្មែរ ខេត្ត ត្រាវិញ បានទៅសាលារៀន មានការងារធ្វើស្ថិរភាពហើយ

ដាក់ដំណើរការភារកិច្ចអភិវឌ្ឍប្រកបដោយបរិយាបន្ន តំបន់បងប្អូនជនជាតិ ខ្មែរ ដំណាក់កាល ២០១៦ - ២០២០ ខេត្ត ត្រាវិញ បានវិនិយោគជាង ២.១០០ ពាន់លានដុងកសាងសំណង់ ផ្លូវគមនាគមន៍ ធារាសាស្រ្ត អគ្គិសនី សាលារៀន មណ្ឌលសុខភាព.... ចំនួន ៦៨៥ ខេត្តក៏បានចំណាយប្រាក់រាប់រយពាន់លានដុងក្នុងគោលបំណងជួយឧបត្ថម្ភការអភិវឌ្ឍផលិតកម្ម ពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិត ផ្លាស់ប្តូររបរ ដោះស្រាយបញ្ហាដីលំនៅឋាន ផ្ទះលំនៅ... ជូនបងប្អូនជនជាតិ ខ្មែរ រាប់ម៉ឺនក្រុមគ្រួសារទៀតផង។

យកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់រស់នៅរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ
នាឱកាសពិធីបុណ្យអកអំបុក ប្រណាំងទូក-ង បានទាក់ទាញទូក-ង រាប់សិបក្រុមចូលរួមហើយក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត ត្រាវិញ

លោក ហា ថាញ់សឺន អនុប្រធានគណៈកម្មការជនជាតិ ខេត្ត ត្រាវិញ បញ្ជាក់ថា ជីវភាពរស់នៅខាងសម្ភារៈក៏ដូចជាស្មារតីរបស់បងប្អូន ជនជាតិ ខ្មែរ កាន់តែមានវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ គឺអាស្រ័យដោយការយកចិត្តទុកដាក់ការវិនិយោគរបស់បក្ស រដ្ឋ ការរួមកម្លាំងកាយចិត្តសហប្រតិបត្តិការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាជន។

ដើម្បីបន្តជួយឧបត្ថម្ភបងប្អូនជនជាតិភាគតិចលើកកម្ពស់កម្រិតជីវ ភាពរស់នៅ ដំណាក់កាល ២០២១ - ២០២៥ ខេត្ត ត្រាវិញ នឹងអនុវត្តគម្រោងចំនួន ១០ ដោយមានថវិកាសរុបជាង ១.៧១១ ពាន់លានដុង ខិត ខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មិនមានឃុំលំបាកលំបិនខ្លាំង ប្រាក់ចំណូលជាមធ្យមរបស់បងប្អូនជនជាតិភាគតិចក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៨០ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនៅក្នុងចំណោម បងប្អូនជនជាតិភាគតិចថយចុះពី ៣ ដល់ ៤% ក្នុងមួយឆ្នាំ។

យកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់រស់នៅរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ
ការអូសបញ្ជូនភ្លើងអគ្គិសនីមកកាន់តំបន់បងប្អូនជនជាតិ ខ្មែរ ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)

ការតម្រង់ទិសដៅនេះ នឹងក្លាយជាកម្លាំងចលករ ជាជំនឿចិត្តដើម្បីបងប្អូន ខ្មែរ ខេត្ត ត្រាវិញ រួមកម្លាំង រួមចិត្តគំនិតគ្នាអភិវឌ្ឍសេដ្ឋកិច្ច កសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ