Trending now

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ បន្តលើកកំពស់ប្រសិទ្ធភាពនៃការងារ ឃ្លាំមើល

18:09 | 28/09/2022

នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដាក់ឲ្យដំណើរការកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២៣ ដែល តភ្ជាប់តាមបណ្តាញវីដេអូជាមួយគណៈប្រតិភូសមាជិករដ្ឋសភាចំនួន ៤៩ នៅតាមខេត្ត ក្រុងនានា។

ប្រធានរដ្ឋសភាវៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាវៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ផ្ញើលិខិតសួរសុខទុក្ខអំពីស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅប្រទេសប៉ាគីស្ថាន លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ផ្ញើលិខិតសួរសុខទុក្ខអំពីស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅប្រទេសប៉ាគីស្ថាន
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ VOV)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។

នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដាក់ឲ្យដំណើរការកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២៣ ដែល តភ្ជាប់តាមបណ្តាញវីដេអូជាមួយគណៈប្រតិភូសមាជិករដ្ឋសភាចំនួន ៤៩ នៅតាមខេត្ត ក្រុងនានា។

អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា ទីភ្នាក់ងារ និងស្ថាប័នមុខងាររបស់រដ្ឋសភាគួរតែកំណត់ ថា ការលើកកំពស់ប្រសិទ្ធភាពនៃការងារឃ្លាំមើល គឺជាខ្លឹមសារដ៏សំខាន់ ជាជំហាន គន្លឹះក្នុងដំណើរការផ្លាស់ប្ដូរថ្មីការរៀបចំនិងប្រតិបត្តិការរបស់រដ្ឋសភាវៀតណាមតាមទស្សនៈ គោលមាគ៌ារបស់បក្សស្ដីពីការកសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញ មានប្រសាសន៍ថា៖

“បង្កើនការឃ្លាំមើលរបស់រដ្ឋសភា ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម និងការខ្ជះខ្ជាយតាមទិសដៅ៖ ដាក់ឲ្យដំណើរការសកម្មភាពឃ្លាំមើល ដូចជា ការសួរដេញដោល ការឃ្លាំមើលតាមប្រធានបទ គណនេយ្យភាព ឃ្លាំមើល ឯកសារច្បាប់ ឃ្លាំមើលការដោះស្រាយពាក្យបណ្តឹង បរិហាររបស់ប្រជាពលរដ្ឋ សំណើររបស់ ម្ចាស់ឆ្នោត។

រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ទីភ្នាក់ងារ នៃរដ្ឋសភា គណៈប្រតិភូសមាជិករដ្ឋសភា សមាជិករដ្ឋសភាផ្ទាល់ខ្លួន ត្រូវយកចិត្ត ទុកដាក់លើខ្លឹមសារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម ការខ្ជះខ្ជាយ ដោយកំណត់ថានេះជាទំនួលខុសត្រូវជាប្រចាំ សំខាន់ ហើយត្រូវបានអនុវត្តន៍គ្រប់ ជ្រុងជ្រោយ បើកចំហ ផ្តោតលើវិស័យដែលងាយកើតមានភាពអសកម្ម ក៏ដូចជាការ យកចិត្តទុកដាក់នៃសាធារណៈមតិលើអំពើពុករលួយ ភាពអសកម្ម ការធ្លាក់ចុះនៃសតិ អារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ”។

លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភាជានិច្ចកាលផ្លាស់ប្ដូរថ្មីដោយខ្លួនឯង ដូច្នេះហើយ ទីភ្នាក់ងារនីមួយៗនៃរដ្ឋសភាត្រូវតែអនុវត្តន៍ឲ្យបានល្អក្នុងការឃ្លាំ មើលដោយខ្លួនឯង សមាជិករដ្ឋសភាម្នាក់ត្រូវគ្រប់គ្រងសកម្មភាពរបស់ខ្លួន ក្នុងដំណើរ ការបំពេញភារកិច្ច សិទ្ធិអំណាច និងទំនួលខុសត្រូវនៅចំពោះមុខម្ចាស់ឆ្នោត ដើម្បីបើក ដំណាក់កាលថ្មីដែលពោរពេញដោយយថាទស្សន៍ល្អប្រសើរនៅក្នុងប្រតិបត្តិការ រដ្ឋសភា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ