Trending now

ធនាគារពិភពលោកព្យាករណ៍ថា វៀតណាមនឹងនាំមុខកំណើនអាស៊ីនៅឆ្នាំ ២០២២

18:03 | 28/09/2022 យោងតាមវិទ្យុសំលេងវៀតណាម

តាមនោះ ធនាគារពិភពលោកបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ ដល់ ៧.២% ពី ៥.៣% ក្នុងខែមេសា ហើយនឹងក្លាយជាសេដ្ឋកិច្ចដែលមានអត្រាកំណើននាំមុខគេក្នុងតំបន់អាស៊ី។

IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជាកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជាកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា
ធនាគារពិភពលោកព្យាករណ៍ថា វៀតណាមនឹងនាំមុខកំណើនអាស៊ីនៅឆ្នាំ ២០២២
ធនាគារពិភពលោកព្យាករណ៍ថា វៀតណាមនឹងនាំមុខកំណើនអាស៊ីនៅឆ្នាំ ២០២២

ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ២៧ ខែកញ្ញា បានប្រកាស បច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋ កិច្ចនៃអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកក្នុងអំឡុងខែតុលា ឆ្នាំ ២០២២ ដែលក្នុងនោះមានសុទិដ្ឋិនិយមជាពិសេសចំពោះស្ថានភាពសេដ្ឋកិច្ចរបស់វៀត ណាម។ តាមនោះ ធនាគារពិភពលោកបានបង្កើនការព្យាករ ណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ ដល់ ៧.២% ពី ៥.៣% ក្នុងខែមេសា ហើយនឹងក្លាយជាសេដ្ឋកិច្ចដែលមានអត្រាកំណើននាំមុខគេក្នុងតំបន់អាស៊ី។

យោងតាមរបាយការណ៍របស់ WB សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ ពីការបិទខ្ទុបដោយសារកូវីដ ១៩ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ កើនឡើង ៦,៤% នៅឆមាសទីមួយនៃឆ្នាំ ២០២២។ ការស្ទុះងើបឡើងវិញនេះគឺផ្អែកទៅលើការនាំចេញ ក៏ដូចជាការត្រឡប់មកវិញជាបណ្តើរៗ នៃភ្ញៀវទេសចរបរទេស។ យោងតាម WB វិស័យសេវាកម្ម វិស័យផលិតកម្មឧស្សាហកម្ម (មិនរាប់បញ្ចូលឧស្សាហកម្មសំណង់) សុទ្ធតែមានកំណើនវិជ្ជមាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមអ្នកជំនាញរបស់ WB ដូចជាប្រទេសអាស៊ីបូព៌ាផ្សេងទៀត (ក្រៅពីប្រទេសចិន) សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញនៅឆ្នាំ 2022។ កត្តាជំរុញកំណើនត្រូវបានរំពឹងថា នឹងវិលជុំវិញតម្រូវការទាំងក្នុងនិងក្រៅប្រទេស ពីវិស័យផលិត រហូតដល់វិស័យសេវាកម្មនៅពេលនាំចេញទៅកាន់ទីផ្សារធំៗ។ អតិផរណាត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣,៨% នៅឆ្នាំ ២០២២ និង ៤% នៅឆ្នាំ ២០២៣ ដោយសាររលកទីពីរនៃការប្រែប្រួលតម្លៃទំនិញ មុននឹងធ្លាក់ចុះដល់ ៣,៣ % ក្នុងឆ្នាំ ២០២៤៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម