យុគសម័យ - ខាងក្រោមនេះជាបញ្ជីគោលដៅកំពូលក្នុងប្រទេសវៀតណាមដែលបានណែនាំដោយទស្សនាវដ្ដីទេសចរណ៍ដ៏ល្បី Lonely Planet។
![]() |
![]() |
១. ឈូងសមុទ្រ Ha Long
ឈូងសមុទ្រ Ha Long ជាមួយនឹងការរួមបញ្ចូលគ្នាដ៏សុខដុមរម្យនា និងចុះសម្រុងគ្នានៃភ្នំថ្មកំបោរ និងឆ្នេរពណ៌ខៀវច្បាស់ គឺជាកន្លែងទាក់ទាញទេសចរណ៍កំពូលមួយរបស់ប្រទេសវៀតណាម។ ជាមួយនឹងកោះជាង ២០០០ ប្រកបដោយមានទេសភាពដ៏ស្រស់ស្អាតរាប់មិនអស់ដែលត្រូវបានកោតសរសើរ។ ភ្ញៀវទេសចរប្រាកដជាមិនអាចមិនរំលងបានការជិះទូកកម្សាន្តពេលយប់នៅលើទូក និងចំណាយពេលមើលថ្ងៃលិចនៅលើសមុទ្រ។ ការក្រោកពីព្រលឹមដើម្បីមើលថ្ងៃរះក្នុងអ័ព្ទ ឬជិះទូកកាយ៉ាកជ្រៅទៅក្នុងរូងភ្នំ គឺជាសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅពេលជិះទូកលើឆ្នេរសមុទ្រ។
២. ឧទ្យានជាតិ Phong Nha - Ke Bang
អច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញ និងពិសេសបំផុតរបស់ប្រទេសវៀតណាមគឺ ល្អាង Son Doong ដែលជារូងភ្នំធម្មជាតិដ៏ធំបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅកណ្តាលឧទ្យានជាតិ Phong Nha - Ke Bang ។ នៅខាងក្នុងរូងភ្នំគឺជាពិភពអាថ៌កំបាំងមួយដែលមានព្រៃឈើបឋម ប្រព័ន្ធទន្លេក្រោមដី និងអាកាសធាតុត្រជាក់ស្រួល។ មិនត្រឹមតែមានរូងភ្នំ Son Doong ប៉ុណ្ណោះទេ ឧទ្យានជាតិ Phong Nha - Ke Bang នៅមានរូងភ្នំជាច្រើនរាប់មិនអស់ទៀត ដែលរង់ចាំអ្នកទេសចរណ៍ដើម្បីរុករក ដូចជា រូងភ្នំ Toi រូងភ្នំ En ឬល្អាង Phong Nha...
៣. ទីក្រុង Ho Chi Minh
ទីក្រុង Ho Chi Minh ជាមួយនឹងថាមពលវិជ្ជមានរបស់វាប្រាកដជានឹងបំពេញចិត្តភ្ញៀវទេសចរចូលចិត្តធ្វើដំណើរ។ មកដល់ទីក្រុងធំជាងគេនៅប្រទេសវៀតណាម ភ្ញៀវនឹងឃើញម៉ូតូរាប់មិនអស់ដែលកំពុងបើកបរលើផ្លូវ ដែលជារូបភាពពិសេសមួយសម្រាប់ភ្ញៀវទេសចរអឺរ៉ុប។ ស្រូបយកបរិយាកាសនៅទីនេះ ភ្ញៀវទេសចរនឹងគយគន់ស្នាដៃស្ថាបត្យកម្ម និងកន្លែងប្រវត្តិសាស្ត្ដ៏ល្បីល្បាញរដូចជា សារមន្ទីរសំណល់សង្គ្រាម វិហារ Duc Ba វិមានឯករាជ្យ ... មិនត្រឹមតែប៉ុណ្ណោះ ទីក្រុង Ho Chi Minh ក៏ទាក់ទាញភ្ញៀវទេសចរណ៍ដោយមុខម្ហូបប្លែកៗ និងការកម្សាន្តពេលរាត្រីដ៏រស់រវើកផងដែរ ហាងស្រាបៀ ហាងរបារ ហាងស្រា តែងតែមានមនុស្សច្រើន និងអ៊ូអរ។
៤. Phu Quoc
ហ៊ុំព័ទ្ធដោយផ្ទៃទឹកពណ៌សមុទ្រខៀវត្រជាក់ និងឆ្នេរខ្សាច់ព៌ណស កោះពេជ្រ Phu Quoc គឺជាកន្លែងដ៏ល្អសម្រាប់ឈប់សម្រាក ញ៉ាំស្រាក្រឡុកនៅមាត់សមុទ្រ និងមើលថ្ងៃលិច។ ប្រសិនបើអ្នកចង់ពិសោធលើកោះដោយខ្លួនឯង អ្នកអាចជួលកង់ជិះជុំវិញឆ្នេរ ស្រូបខ្យល់អាកាសបរិសុទ្ធ ឬរុករកព្រៃត្រូពិចដ៏បរិសុទ្ធ។
៥. រដ្ឋធានី Ha Noi
រាជធានីនៃប្រទេសវៀតណាម គឺជាទីក្រុងដែលមានប្រវត្តិវីរភាព ជាមួយនឹងតម្លៃវប្បធម៌នៅតែរក្សាបានរាប់ពាន់ឆ្នាំ។ ភ្ញៀវទេសចរហាក់វិលទៅកាន់អតីតកាលវិញ ដោយបានស្វែងយល់ពីប្រវត្តិនៃទីក្រុងហាណូយ ពេលដើរលេងជុំវិញផ្លូវចាស់ ផឹកកាហ្វេស៊ុតមួយពែង ឬរីករាយនឹងអាហារពេលព្រឹកជាមួយ ស៊ុបគុយទាវក្តាម ហ្វើ... បន្តដំណើរកម្សាន្ត ទស្សនា និងកោតសរសើរដល់សង្កាត់ដែលមានស្នាដៃស្ថាបត្យកម្មដែលបង្ហាញអំពីសម័យអាណានិគមបារាំង។ បឹង Tay ក៏ជាកន្លែងពេញនិយមមួយដែរ ព្រោះអ្នកទេសចរអាចរីករាយជាមួយខ្យល់ត្រជាក់ ជជែកជាមួយមិត្តភក្តិ និងរីករាយជាមួយអាហារឆ្ងាញ់ៗ។
៦. ទីក្រុងបុរាណ Hoi An
ទីក្រុងបុរាណ Hoi An ហាក់ដូចជាទីក្រុងស្ងប់ស្ងាត់បំផុត ប៉ុន្តែមានមន្តស្នេហ៍បំផុតនៅក្នុងប្រទេសវៀតណាម។ ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកបំផុតនៅក្នុងតំបន់ Hoi An មានមោទនភាពចំពោះស្ថាបត្យកម្មប្លែកពីគេ និងតំបន់មាត់ទន្លេដ៏រ៉ូមែនទិក។ ទីក្រុងបុរាណ Hoi An សព្វថ្ងៃទាក់ទាញអ្នកទេសចរយ៉ាងច្រើនមកទស្សនា និងគយគន់សម្រស់បុរាណកាល។ ជាពិសេសនៅពេលល្ងាច ភ្ញៀវទេសចរណ៍នឹងមានការទាក់ទាញដោយចង្កៀងគោមចម្រុះពណ៌ និងចង្កៀងផ្កាដែលមានពន្លឺចាំងចែងចាំង។ ប្រសិនបើអ្នកស្រលាញ់ភាពស្ងប់ស្ងាត់ ជួលកង់ដើម្បីរុករកតំបន់ជាយក្រុង ដែលអ្នកអាចមានអារម្មណ៍ថាជីវិតស្ងប់ស្ងាត់ និងសន្តិភាព។
៧.ឧទ្យានជាតិ Ba Be
ឧទ្យានជាតិ Ba Be មានទេសភាពដ៏អស្ចារ្យជាមួយនឹងភ្នំថ្មកំបោរដ៏ខ្ពស់ និងព្រៃត្រូពិចដ៏ក្រាស់ ដែលពោរពេញទៅដោយទឹកជ្រោះ និងបឹង។ ក្នុងដំណើរកម្សាន្ត ភ្ញៀវទេសចរក៏អាចបញ្ចូលថាមពលបានដោយការទទួលទានអាហារនៅគ្រួសារជនជាតិតៃ ឬនៅផ្ទះសំណាក់របស់អ្នកស្រុកតៃ។
៨. ទីក្រុងឆ្នេរសមុទ្រ Nha Trang
Nha Trang គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅវៀតណាម។ មិនត្រឹមតែមានទេសភាពដ៏ស្រស់ស្អាត ឆ្នេរស្រស់ ឈូងសមុទ្ររពណ៌ខៀវ និងកោះធំតូចជាច្រើននោះទេ កន្លែងនេះក៏មានកន្លែងទេសភាព កន្លែងកម្សាន្ត និងកន្លែងកម្សាន្តលំដាប់ខ្ពស់ជាច្រើនផងដែរ។ ជីវិតពេលរាត្រីនៅក្នុងទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះក៏មានភាពអ៊ូអរជាមួយនឹងភោជនីយដ្ឋាន សណ្ឋាគារ និងបារជាច្រើនដែលបើកពេញមួយយប់។
៩. ទីក្រុងអធិរាជ Hue
ធ្លាប់ជារាជធានីរបស់ប្រទេសវៀតណាមស្ថិតនៅក្រោមរាជវង្ស Nguyen នោះ Hue ប្រហែលជាទីក្រុងបុរាណបំផុត។ ស្ថិតនៅលើច្រាំងទន្លេ Huong ដ៏ស្ងប់ស្ងាត់ Hue មានស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ បង្ហាញការគោរព និងស្លាកស្នាមប្រវត្តិសាស្ត្រក្នុងសម័យកាលនីមួយៗ។ មិនត្រឹមតែប៉ុណ្ណោះ ការមកដល់ទីក្រុងអធិរាជ ភ្ញៀវទេសចរហាក់ដូចជាឈានជើងចូលទៅក្នុងលំហបុរាណមួយដែលមានផ្នូរ និងប្រាសាទរបស់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស។ ទន្ទឹមនឹងនោះ មានប្រាសាទជាច្រើនលាក់ខ្លួននៅលើភ្នំធម្មជាតិដ៏អស្ចារ្យ។ មិនត្រឹមតែមានវិមានដ៏អស្ចារ្យដែលមានស្នាមដាននៃពេលវេលានោះទេ ម្ហូបរាជវាំង Hue ក៏ល្បីល្បាញជាពិសេស និងនាំយកនូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃទីក្រុងអធិរាជ ។
១០. Ha Giang
Ha Giang គឺជាគោលដៅដ៏ល្អសម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង។ មិនត្រឹមតែមានផ្លូវដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ Ha Giang ក៏មានទេសភាពធម្មជាតិដ៏អស្ចារ្យនិងមហិមាផងដែរ។ ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ Ha Giang មានភាពចម្រុះកាន់តែខ្លាំងឡើងលើប្រភេទកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ កន្លែងទស្សនា និងលេងកម្សាន្ត។ Ha Giang នឹងក្លាយជាគោលដៅដែលមិនគួររំលងសម្រាប់អ្នកចូលចិត្តទេសភាពធម្មជាតិអស្ចារ្យនិងសុខសាន្ត៕

toquoc.vn
មតិពីមិត្តអ្នកអាន