Trending now

គេហទំព័រ bangkokpost.com (ថៃ) វៀតណាមគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោក

15:10 | 21/09/2022

អ្នកនិពន្ធពីរនាក់ឈ្មោះ Nuntawun Polkuamdee និង Nareerat Wiriyapong បានធ្វើអត្ថាធិប្បាយថា វៀតណាមត្រូវបានចាត់ទុកជាទីផ្សារ ដែលកំពុងលេចចេញ ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿន បំផុតលើពិភពលោក ដែលកំពុងទាក់ទាញការវិនិយោគគួរឲ្យកត់សម្គាល់ពីបរទេស។

គេហទំព័រ​ដ៏​ល្បី​មួយ​បាន​ណែនាំ​អំពី​ប្រការ​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​មក​ដល់​ទីក្រុង Hoi An (វៀតណាម) គេហទំព័រ​ដ៏​ល្បី​មួយ​បាន​ណែនាំ​អំពី​ប្រការ​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​មក​ដល់​ទីក្រុង Hoi An (វៀតណាម)
គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី
រូបថត៖ Bangkokpost

ក្នុងបរិបទនៃការព្រួយបារម្ភជាសកលអំពីអតិផរណា និងអត្រាការប្រាក់កើន ឡើង វៀតណាមបានលេចចេញជាចំណុចភ្លឺផ្នែកសេដ្ឋកិច្ចដ៏កម្រមួយ ដោយមាន ល្បឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) មានស្ថិរភាព និងជា "ដែនដីនៃក្ដី សង្ឃឹម" សម្រាប់វិនិយោគិន។ នៅក្នុងអត្ថបទសរសេរមួយដែលមានចំណងជើងថា "កំពូលលើសពីអ្វីៗនៅសល់" ដែលបានបង្ហោះនៅលើគេហទំព័រ bangkokpost.com កាលពីថ្ងៃទី ១៩ ខែកញ្ញា អ្នកនិពន្ធពីរនាក់ឈ្មោះ Nuntawun Polkuamdee និង Nareerat Wiriyapong បានធ្វើអត្ថាធិប្បាយថា វៀតណាមត្រូវបានចាត់ទុកជាទីផ្សារ ដែលកំពុងលេចចេញ ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿន បំផុតលើពិភពលោក ដែលកំពុងទាក់ទាញការវិនិយោគគួរឲ្យកត់សម្គាល់ពីបរទេស។

អ្នកនិពន្ធទាំងពីរដកស្រង់ទិន្នន័យពីក្រុមហ៊ុនវិនិយោគ One Asset Management (ONEAM) ដោយនិយាយថា មានកត្តាសំខាន់ៗចំនួន៤ដែលបានរួមចំណែកដល់ការ ជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយការទាក់ទាញវិនិយោគិនមក វៀតណាម ជួយវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលផ្តល់ប្រាក់ ចំណូលខ្ពស់សម្រាប់វិនិយោគិន។ ក្នុងនោះ សេដ្ឋកិច្ចរបស់វៀតណាមបន្តរីកចម្រើន យ៉ាងខ្លាំង ទោះបីជាក្នុងស្ថានភាពជំងឺរាតត្បាតក៏ដោយ; កំណើន GDP របស់ វៀតណាមក្នុងឆ្នាំ ២០២២ អាចសម្រេចបានពី ៦,១-៦,៥%; ការវិនិយោគផ្ទាល់ពី បរទេស (FDI) នៅវៀតណាមបានកើនឡើងយ៉ាងខ្លាំង; គោលនយោបាយកំណែទម្រង់ ដីធ្លីមានប្រសិទ្ធភាព ហើយផ្សារហ៊ុនវៀតណាមបានកែសម្រួលបទប្បញ្ញត្តិស្ដីពីការ ជួញដូរមូលបត្រ ដែលជួយសម្រួលដល់ការចេញផ្សាយផលិតផលដែលមានគុណភាព កាន់តែខ្ពស់នាពេលអនាគត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស