យុគសម័យ - កិច្ចសន្ទនាសន្តិសុខរវាងវៀតណាម និងឥណ្ឌាលើកទី២នៅកម្រិតទីប្រឹក្សារងសន្តិសុខជាតិបានប្រព្រឹត្តទៅនៅទីក្រុង New Delhi ប្រទេសឥណ្ឌានាថ្ងៃទី ១៣ កញ្ញា។
![]() |
![]() |
![]() |
កិច្ចសន្ទនាសន្តិសុខវៀតណាម-ឥណ្ឌាលើកទី២ |
លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិឥណ្ឌា ដឹកនាំដោយទីប្រឹក្សារងសន្តិសុខជាតិលោក Vikram Misri បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រសួងសន្តិសុខសាធារណៈវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបំរុង Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់លើបញ្ហាមួយចំនួនទាក់ទងនឹងផលប្រយោជន៍របស់ប្រទេសនីមួយៗ។ អនុទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌាបានរំលឹកឡើងវិញនូវគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិករបស់នាយករដ្ឋមន្ត្រី Narendra Modi ដែលផ្តោតលើកិច្ចខិតខំចសហប្រតិបត្តិការដើម្បីធានា និងរក្សាសន្តិសុខនៅសមុទ្រ។
ភាគីវៀតណាមបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ឥណ្ឌាក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងចូលរួមក្នុងការបង្កើតរចនាសម្ព័ន្ធធមហាសមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានឯកភាពគួបផ្សំ និងសហការលើបញ្ហានានា ដូចជាការប្រឆាំងភេរវកម្មជាដើម។ ភាគីទាំងពីរបានឯកភាពថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាគួរតែត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការតភ្ជាប់គ្នារវាងក្រុមជ្រុលនិយមអំពើភេរវកម្ម និងការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ និងអាវុធនៅក្នុងតំបន់។
ឥណ្ឌាក៏បានសម្តែងនូវបំណងចង់ជួយវៀតណាមក្នុងកម្មវិធីបណ្តុះបណ្តាល រួមទាំងបណ្តុះបណ្តាលបុគ្គលិកនៃក្រសួងសន្តិសុខសាធារណៈ ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ លោកបានស្នើឲ្យមានការចែករំលែកជំនាញក្នុងវិស័យសុវត្ថិភាពបណ្តាញ។
អនុស្សរណៈនៃការយោគយល់គ្នារវាងលេខាក្រុមប្រឹក្សាសន្តិសុខជាតិឥណ្ឌា និងក្រសួងសន្តិសុខសាធារណៈវៀតណាមដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៦ បានបង្កើតយន្តការសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កិច្ចសន្ទនាសន្តិសុខវៀតណាម-ឥណ្ឌាបានប្រព្រឹត្តទៅជាលើកដំបូងនៅទីក្រុងហាណូយក្នុងខែមេសា ឆ្នាំ ២០១៨៕
មតិពីមិត្តអ្នកអាន