យុគសម័យ - ភ្ញៀវទេសចរអាចចូលទស្សនាកង្ហារយក្ស និងទេសភាពដ៏គួរឲ្យចាប់អារម្មណ៍នៅខេត្ត Lam Dong, Binh Dinh, Ninh Thuan ឬ Binh Thuan, Bac Lieu។
![]() |
![]() |
![]() |
រូបថត៖ zing |
ខេត្ត Binh Dinh៖ វាលទួរប៊ីននៅខេត្ត Binh Dinh មានទំហំ ១២២ ហិចតា ដោយដំឡើងទួរប៊ីនខ្យល់ដ៏ធំបំផុតនៅវៀតណាម។ សសរនីមួយៗមានកំពស់ ១១៤ ម៉ែត្រ អង្កត់ផ្ចិតនៃស្លាបកង្ហាមានទទឹង ១៣២ ម៉ែត្រ មានសមត្ថភាព ៣,៥ MW ។ ជាច្រើនឆ្នាំមកនេះ ទីនេះជាគោលដៅពេញនិយមសម្រាប់យុវវ័យ ដោយមកថតរូបថ្ងៃរះដ៏ស្រស់បំព្រង ឬថ្ងៃលិចដ៏រ៉ូមែនទិក។ នៅក្នុងរូបថត អ័ព្ទគ្របដណ្តប់លើ "វាលទួរប៊ីនខ្យល់" បង្កើតជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយ។
ដើម្បីចាប់យកទិដ្ឋភាពនេះ អ្នកទេសចរគួរតែធ្វើដំណើរពី Quy Nhon ឆ្លងកាត់ស្ពាន Thi Nai តាមផ្លូវជាតិលេខ ១៩B នៅលើផ្លូវ Nhon Ly - Cat Tien នៅពេលព្រឹកព្រលឹម ឬថ្ងៃលិច។ ផ្លូវនៅឆ្ងាយណាស់ ជុំវិញមិនមានហាងសម្រាប់ភ្ញៀវឈប់សម្រាក។ អ្នកគួរតែយកទឹក ពាក់សម្លៀកបំពាក់ការពារកំដៅថ្ងៃពេញ។
![]() |
រូបថត៖ Internet |
ខេត្ត Ninh Thuan៖ ដោយមានផ្ទៃដី ៩,៦ ហិកតា និងសរសរទួរប៊ីនចំនួន ១៦ អគ្គីសនីដើរដោយខ្យល់ Dam Nai គឺជាកន្លែងប្រមូលផ្តុំ ដើម្បីការថតរូបសម្រាប់យុវវ័យជាច្រើន។ ក្រោមពន្លឺនាពេលរសៀល ជួនកាល វាលទួរប៊ីនលេចចេញ ចំណុចសំខាន់គឺហ្វូងចៀមដែលស៊ីស្មៅ និងភ្នំដ៏ខ្ពស់ៗពីចម្ងាយ។
បើអ្នកទៅនារដូវផ្ការីក អ្នកនឹងគយគន់ទេសភាពពណ៌លឿងនៃរូបភាពធម្មជាតិ។ យោងទៅតាមភ្ញៀវទេសចជាច្រើន ថាមពលខ្យល់ Dam Nai ល្អាតបំផុតសម្រាប់ការថតរូបប្រហែល ៣០ នាទី មុនពេលព្រះអាទិត្យលិចទាំងស្រុង។
![]() |
រូបថត៖ Internet |
ខេត្ត Binh Thuan ៖ មិនត្រឹមតែមួយប៉ុណ្ណោះទេ ខេត្ត Binh Thuan មានវាលទួរប៊ីនខ្យល់ចំនួន ៣ នៅ Tuy Phong Dai Phong កោះPhu Quy សម្រាប់ភ្ញៀវទេសចរចូលចិត្តថតរូប។ ជាពិសេស ទីវាលទួរប៊ីនខ្យល់នៅ Tuy Phong មានផ្ទៃដីធំទូលាយ និងងាយស្រួលបំផុតក្នុងការធ្វើដំណើរ។ ទីតាំងថតរូបស្ថិតលើផ្លូវជាតិលេខ ១A ភ្ញៀវទេសចរអាចមើលឃើញយ៉ាងងាយស្រួលនៅពេលឆ្លងកាត់តំបន់ឃុំ Binh Thanh ។
![]() |
រូបថត៖ Internet |
ខេត្ត Lam Dong៖ ភ្នំតែ Cau Dat គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរជាច្រើនចូលចិត្តនៅក្នុងទីក្រុងភ្នំ ដោយសារទេសភាពដ៏ធំនៃភ្នំតែ ហ៊ុំព័ទ្ធដោយភ្នំ និងព្រៃស្រល់ពណ៌បៃតង។ នៅចុងឆ្នាំ ២០២១ គម្រោងអគ្គីសនីខ្យល់បានសាងសង់ដែលបង្កើតចំណុចលេចធ្លោបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់នេះ។ កន្លែងនេះមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ តាមទិសអាគ្នេយ៍នៃកណ្តាលទីក្រុង។ ផ្លូវពិបាកធ្វើដំណើរណាស់ ភ្ញៀវត្រូវពិនិត្យកាលវិភាគឱ្យបានហ្មត់ចត់ បើចង់ថតរូប និងទស្សនា។
![]() |
រូបថត៖ Internet |
ខេត្ត Bac Lieu៖ សំណង់អគ្គីសនីដើរដោយខ្យល់នៅ ខេត្ត Bac Lieu គឺជាគម្រោងអគ្គីសនីខ្យល់ដំបូងគេក្នុងប្រទេសវៀតណាម ដែលមានសរសរសរុបចំនួន ៦២ កំពស់ប្រហែល ៨០ ម៉ែត្រ ស្លាបទួរប៊ីនមានប្រវែង ៤២ ម៉ែត្រ ដែលដំឡើងលាតសន្ធឹងលើសមុទ្រ។ ទេសភាពនៅទីនេះគឺស្អាតបំផុត នៅពេលព្រឹកព្រលឹម ឬក្រោយម៉ោង ៤ រសៀល នៅពេលដែលព្រះអាទិត្យមិនក្តៅពេក។ ពីកណ្តាលទីក្រុង Bac Lieu អ្នកដើរតាមផ្លូវ Cao Van Lau ទៅកាន់សមុទ្រប្រហែល ២០ គីឡូម៉ែត្រ ហើយអ្នកនឹងឃើញវាលទួរប៊ីន៕

zing
មតិពីមិត្តអ្នកអាន