Trending now

សិក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក

19:19 | 03/09/2022 ឌីណា

យុគសម័យ - ក្នុងលំហូរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាជាទូទៅ និងទំនាក់ទំនងរវាងតំបន់នានានៃប្រទេសទាំងពីរគឺជា​សិក្ខីភាពដ៏រស់រវើកនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ទៅមកទៅវិញ នាំមកនូវការបង្កើនប្រសិទ្ធភាព រួមចំណែករឹតបណ្តឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃផលិតកម្ម ជីវិត និងការងារ ព្រមទាំងនេះ​ក៏ជា​មនោសញ្ចេតនារបស់ប្រជាជនទាំងពីរ។

កម្ពុជា វៀតណាម ប្តេជ្ញាបន្តពង្រឹង ពង្រីករាល់កិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកគ្រប់វិស័យ ឲ្យកាន់តែប្រសើរបន្ថែមទៀត កម្ពុជា វៀតណាម ប្តេជ្ញាបន្តពង្រឹង ពង្រីករាល់កិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកគ្រប់វិស័យ ឲ្យកាន់តែប្រសើរបន្ថែមទៀត
អាជ្ញាធរខេត្តកំពង់ចាម ទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ដល់ក្រុមប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម និងឡាវ អាជ្ញាធរខេត្តកំពង់ចាម ទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ដល់ក្រុមប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម និងឡាវ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងរដ្ឋធានី Ha Noi - រាជធានីភ្នំពេញ ក៏ដូចជាតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជាបានរីកចម្រើនដោយ​ឥតឈប់ឈរ។ ថ្នាក់ដឹកនាំនៃរដ្ឋធានី Ha Noi - រាជធានីភ្នំពេញបានឯកភាពនូវ​ទស្សនៈបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានី Ha Noi - រាជធានីភ្នំពេញបន្ថែមទៀត សម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ និងជួយគ្នាទៅវិញទៅមកក្នុងការសាងសង់ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ផ្តល់អាទិភាពលើការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងស្មារតីពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវលទ្ធផលដែលទទួលបាននៃកិច្ចសហប្រតិបត្តិការ ពង្រីកវិស័យថ្មី និងឆ្លៀតយកឱកាស សក្តានុពលរវាងទីក្រុងទាំងពីរ។

កិច្ចសហប្រតិបត្តិការរវាងខេត្ត An Giang (វៀតណាម) និងខេត្តកណ្តាល (កម្ពុជា) នាពេលកន្លងមកនេះ ក៏ទទួលបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការធានាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការកសិកម្ម; វប្បធម៌ធ្វើដំណើរ; សុខាភិបាលនិងការអប់រំ; គមនាគមន៍ ការដឹកជញ្ជូន; ការងារនៃ​រណសិរ្ស អង្គការមហាជន នារី តុលាការ; កិច្ចសហប្រតិបត្តិការថ្នាក់ស្រុក; ការងារបោះបង្គោល និងខណ្ឌសីមា; រុករក និងធ្វើ​មាតុភូមិ​និវត្តន៍អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​នៅ​កម្ពុជា...

ក្នុងស្មារតីរក្សាព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ខេត្ត An Giang និងខេត្តកណ្តាលបានផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា សម្របសម្រួលរៀបចំ​​ការយាមទ្វេភាគីតាម​កាល​កំណត់ ការការពារខ្សែព្រំដែន និងបង្គោលព្រំដែន ការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ការដោះស្រាយការរំលោភច្បាប់បានល្អ (ដូចជាការឆ្លងដែនខុសច្បាប់ ការរត់ពន្ធឆ្លងដែនជាដើម) ដែលរួមចំណែកដល់ស្ថេរភាព សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម សន្តិសុខព្រំដែន ហើយ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

សិក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក
លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho (ស្តាំ) ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុង Ho Chi Minh (រូបថត៖ Ha Vy)។

នាពេលកន្លងមក ទីក្រុង Can Tho និងអង្គភាព និងតំបន់​ននានារបស់កម្ពុជាតែងតែផ្លាស់ប្តូរគណៈប្រតិភូ។ ក្នុងខែឧសភា ឆ្នាំ២០២២ ទីក្រុង Can Tho បានរៀបចំគណៈប្រតិភូចំនួនពីរដែលអញ្ជើញ​បំពេញ​ទស្សនកិច្ចជាមិត្តភាព ផ្តល់អំណោយ ត្រួតពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុករមាសហែក ខេត្តស្វាយរៀង និងទៅសួរសុខទុក្ខអង្គភាពកម្ពុជា​មួយចំនួន។ ចាប់ពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន ទីក្រុង Can Tho បានជួយឧបត្ថម្ភអាហារូបករណ៍ចំនួន ៣១ ដល់និស្សិតកម្ពុជាចំនួន ២៧ នាក់មកពីខេត្តកំពង់ឆ្នាំង នាយកដ្ឋានអភិវឌ្ឍន៍-ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងនិស្សិតខ្មែរដើមកំណើតវៀតណាមបានសិក្សានៅសាកលវិទ្យាល័យ Can Tho និងសកលវិទ្យាល័យ​វេជ្ជសាស្ត្រនិងឱសថ​សាស្ត្រ Can Tho ។ បច្ចុប្បន្ននេះ នៅសល់និស្សិតកម្ពុជាចំនួន ១៤ នាក់ កំពុងទទួលបានអាហារូបករណ៍ និងបានសិក្សានៅសាកលវិទ្យាល័យទាំងពីរ​ខាងលើនេះ ។

នៅចុងខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងកំពត ព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang និងគណៈកម្មាធិការរដ្ឋបាលខេត្តកំពតបានរៀបចំសន្និសីទបុក​សរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ (២០១៩-២០២១) រវាងខេត្តទាំងពីរ កំណត់ទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំខាងមុខ។ ក្នុងរយៈពេលកន្លងមក ខេត្តទាំងពីរបានសម្របសម្រួលយ៉ាងល្អក្នុងការធានាសុវត្ថិភាពព្រំដែន បង្គោលព្រំដែន សន្តិសុខ និងសណ្តាប់ធ្នាប់ ការរុក​រករ ជីកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហាន និងអ្នកជំនាញ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅកម្ពុជា។ មកទល់នឹងពេលនេះ ខេត្តទាំងពីរបានធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជន​ពលីចំនួន ១.៦៦៧។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ អដ្ឋិធាតុ​របស់យុទ្ធជន​ពលីចំនួន ៤១បានធ្វើមាតុភូមិនិវត្តន៍។

ទាក់ទងនឹងការគ្រប់គ្រងច្រកទ្វារព្រំដែន និងពាណិជ្ជកម្ម ខេត្ត Kien Giang និងខេត្តកំពតបានជំរុញការកែទម្រង់បែបបទរដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃភាគីទាំងពីរក្នុងការទៅសួរសុខទុក្ខសាច់ញាតិ ធ្វើដំណើរ ផ្លាស់ប្តូរទំនិញ ជំរុញពាណិជ្ជកម្មទ្វេភាគី។ ក្នុងរយៈពេល ២០១៩ - ២០២១ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានជាច្រើន ដោយសារតែការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏ទំហំនៃការនាំចេញសរុបរបស់ភាគីទាំងពីរទទួល​បានជិត ២៥៤ លានដុល្លារអាមេរិក (កើនឡើង ៣២,៣២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦-២០១៨) ។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះការគាំទ្រសម្ភារៈ និងស្មារតីរបស់អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang; ប្តេជ្ញាបន្តរួមដំណើរជាមួយខេត្ត Kien Giang ជំរុញកិច្ចសហប្រតិបត្តិការជាមិត្តភាព ដើម្បី​ការអភិវឌ្ឍន៍ វិបុលភាព​ និង ភាពរុងរឿងនៃខេត្តទាំងពីរ និងប្រទេសទាំងពីរ...

ទីក្រុង Ho Chi Minh និង​ខេត្ត Ha Nam ... ​​ក៏បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏៏ល្អប្រសើរជាមួយបណ្តាតំបន់នៃប្រទេសកម្ពុជា។ ការចង​សម្ព័ន្ធមេត្រីភាពរវាងបណ្តា​តំបន់នៃប្រទេសវៀតណាម និងកម្ពុជាបានរួមចំណែកជាក់ស្តែងក្នុងការបង្កើនទំនាក់ទំនងមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងការអភិវឌ្ឍន៍រួមនៃកិច្ចសហប្រតិបត្តិការពលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការបក្សប្រចាំនៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ចំពោះការរក្សា និងអភិវឌ្ឍដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា ដែលកាន់តែជឿទុកចិត្ត និរន្តរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង ភាពរុងរឿង និងសុភមង្គលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានានៃប្រទេសទាំងពីរ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR