Trending now

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១២៣ ក្រោមទុនវិនិយោគជិត ៣៣០០ លានដុល្លារ នៅរយៈពេល ៨ ខែឆ្នាំនេះ

18:27 | 07/09/2022

បណ្ដាញព័ត៌មាន Fresh News បានដកស្រង់ព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា រយៈពេល ៨ ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែសីហា CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១២៣ គម្រោង ក្រោមទុនវិនិយោគប្រមាណជិត ៣៣០០ លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ខេត្ត Dong Nai (វៀតណាម) ទាក់ទាញ FDI ជាង ៦៥៦ លានដុល្លារ ខេត្ត Dong Nai (វៀតណាម) ទាក់ទាញ FDI ជាង ៦៥៦ លានដុល្លារ
វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជំនះពុះពាររាល់ឧបស័គ្គនិងរឹងមាំបោះជំហានអភិវឌ្ឍន៍ វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជំនះពុះពាររាល់ឧបស័គ្គនិងរឹងមាំបោះជំហានអភិវឌ្ឍន៍

គម្រោងវិនិយោគទាំង ១២៣ គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា លទ្ធផលនៃការមកវិនិយោគក្នុងរយៈពេល ៨ ខែនេះ ឃើញថា មានភាពល្អប្រសើរ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងឈ្នះលើកូវីដ ដែលធ្វើឲ្យអ្នកវិនិយោគិនផ្សេងៗ សម្លឹងឃើញកម្ពុជា កាន់តែមានសក្ដានុពល។

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១២៣ ក្រោមទុនវិនិយោគជិត ៣៣០០ លានដុល្លារ នៅរយៈពេល ៨ ខែឆ្នាំនេះ

កាត់ដេរសម្លៀកបំពាក់នាំចេញ​នៅ​កម្ពុជា (រូប​ថត៖ khmertimeskh.com)

លើសពីនោះទៀត ឧកញ៉ា លឹម ហេង បានលើកឡើងថា ទន្ទឹមពេលដែលកម្ពុជា អនុវត្ដនៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន និងបន្ដិចទៀតជាមួយកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង RCEP ដែលធ្វើការមកវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។

ឧកញ៉ាបានបញ្ជាក់ទៀតថា កម្ពុជាបានដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលការលើកទឹកចិត្តច្រើន ជាឈ្នាន់មួយសម្រាប់ទាក់ទាញការវិនិយោគ ក៏ដូចជាការចុះបញ្ជី នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ។

ឧកញ៉ាបន្តថា ការមកចុះបញ្ជីវិនិយោគនេះ ឃើញភាគច្រើនជាវិស័យគាំទ្រ ដូចជា៖ ផ្នែកកសិកម្ម, ផ្នែកឧស្សាហកម្ម ធុនមធ្យម និងធុនធ្ងន់ ដូចជាការដំឡើងរថយន្ត, ការដំឡើងគ្រឿងបង្គុំផ្សេងៗ ហើយក៏ដូចជាឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត និងវិស័យរ៉ែ ថាមពល និងរ៉ែលោហៈផ្សេងៗ ដែលបានចាប់ផ្ដើមដំណើរការវិនិយោគ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្លាប់មកប្រាប់ឲ្យដឹងថា អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលវិនិយោគនៅកម្ពុជា។ ការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន មានវិធានការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ បានដល់អត្រាខ្ពស់បំផុត ដែលធ្វើឲ្យមានភាពសុំាសហគមន៍៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម