Trending now

ការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជនជាតិ Thai (ប្រទេសវៀតណាម) នៅជ្រលងភ្នំ Muong Tac

09:19 | 30/08/2022 យោងតាមវិឡូសំលេងវៀតណាម

Muong Tac គឺជាឈ្មោះផ្សេងទៀតនៃមជ្ឈមណ្ឌលស្រុក Phu Yen នៃខេត្ត Son La ។ វប្បធម៌ Muong Tac ត្រូវបានកកើតពីការប្រសព្វគ្នារវាងជនជាតិThai និងជនជាតិ Muong។ លេចធ្លោបំផុតក្នុងវប្បធម៌ Muong Tac គឺចម្រៀងប្រជាប្រិយ របាំជនជាតិ Thai។ ប្រឈមមុខនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រជាជន Thai នៅ Muong Tac កំពុងខិតខំប្រឹងប្រែងថែរក្សានិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្លួន។

ពិធី “ធ្វើឲ្យផ្ទះត្រជាក់ត្រជំ” របស់ជនជាតិ Muong ពិធី “ធ្វើឲ្យផ្ទះត្រជាក់ត្រជំ” របស់ជនជាតិ Muong
នំអន្សមខ្មៅនៅតំបន់ Muong Lo ខេត្ត Yen Bai នំអន្សមខ្មៅនៅតំបន់ Muong Lo ខេត្ត Yen Bai
ក្លឹបរាំ xoe របស់ជនចាស់ជរាជនជាតិ Thai នៅជ្រលងភ្នំ Muong Tac។ (រូបថត៖ Hoang Thai)
ក្លឹបរាំ xoe របស់ជនចាស់ជរាជនជាតិ Thai នៅជ្រលងភ្នំ Muong Tac។

នៅជ្រលងភ្នំ Phu Hoa (ឈ្មោះផ្សេងមួយទៀតនៃជ្រលងភ្នំ Muong Tac ស្រុក Phu Yen ខេត្ត Son La) ដែលជាកន្លែងប្រមូលផ្តុំភូមិឃុំជនជាតិ Thai នៅជុំវិញវាលស្រែ Muong Tac នោះ ជារៀងរាល់រាត្រីនៅតែមានសភាពអ៊ូអរដោយភ្លេងអមរបាំរបស់បណ្ដាក្លឹបវប្បធម៌សិល្បៈសម្រាប់ជនចាស់ជរា។ លោក Bac Cam Ton អ្នកទទួលបន្ទុកក្រុមសិល្បៈជនចាស់ជរានៃក្លឹបជនចាស់ជរាឃុំ Quang Huy បានឲ្យដឹងថា៖

“ក្រុមសិល្បៈឃុំ Quang Huy ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយមានបងប្អូនជាង ៦០ នាក់ចូលរួម។ ក្រុមសិល្បៈ Quang Huy បានជួយដល់ការអភិវឌ្ឍចលនាសិល្បៈនៅតាមមូលដ្ឋានដទៃទៀត។ ឥឡូវនេះ មូលដ្ឋានមួយចំនួនបានសិក្សាតាមក្រុមសិល្បៈ Quang Huy។ គោលបំណងគឺដើម្បីបម្រើជីវភាពរស់នៅប្រកបដោយសុភមង្គល សុខភាពល្អ ហើយថែរក្សាប្រពៃណីរបស់ ឃុំ Quang Huy សម្រាប់ជំនាន់ក្រោយៗ”។

មិនត្រឹមតែបង្ហាញពីក្តីស្រឡាញ់យ៉ាងក្លៀវក្លាចំពោះវប្បធម៌ជនជាតិប៉ុណ្ណោះទេ លោកតា

លោកយាយក៏បានបង្រៀនយុវជនជំនាន់ក្រោយនូវក្បាច់របាំ បទចម្រៀង របស់ជីដូនជីតាទៀតផង។ នោះមិនត្រឹមតែជាទំនុកចម្រៀងប៉ុណ្ណោះទេ ថែមទាំងជាការប្រៀនប្រដៅកូនចៅឲ្យចេះរស់នៅប្រកបដោយសុចរិតភាព ចេះឧស្សាហ៍ព្យាយាមធ្វើការដើម្បីកសាងជីវភាពប្រកបដោយសុភមង្គល និងសម្បូរហូហៀរ។ លោក Hoang Xuan Hoa ប្រធានសមាគមជនចាស់ជរាឃុំ Quang Huy បានឲ្យដឹងថា៖

“បើនិយាយពីវប្បធម៌និងសិល្បៈ លោកតាលោកយាយសុទ្ធតែមានក្ដីសោមនស្សរីករាយដោយបានចូលរួមក្រុមសិល្បៈ។ បើនិយាយពីរបាំវិញ យើងខ្ញុំស្ទើរតែរាំរបាំបុរាណ ក៏ដូចជាប្រើសំលៀកបំពាក់ជនជាតិផងដែរ មិនមានការលាយឡំខាងសំលៀកបំពាក់នោះទេ។ ប្រការនេះគឺដើម្បីឲ្យលោកតាលោកយាយរស់នៅប្រកបដោយសុខភាពល្អ រក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិខ្លួន ហើយអប់រំកូនចៅឲ្យមិនត្រូវបោះបង់ចោលទំនៀមទំលាប់ផងដែរ”។

សកម្មភាពដ៏គគ្រឹកគគ្រេងរបស់ក្លឹបជនចាស់ជរាក៏ជាកម្លាំងចលករដើម្បីជំរុញយុវជនក្នុងភូមិ ចូលរួមយ៉ាងសកម្មក្នុងចលនារួមរបស់ឃុំ។ លោក Nguyen Linh Hoang ជនជាតិ Thai លេខាសម្ព័ន្ធយុវជនឃុំ Quang Huy បានឲ្យដឹងថា៖

“ម្ដងៗដែលលោកតាលោកយាយរៀបចំកម្មវិធីសិល្បៈ ខ្ញុំតែងតែចូលរួមហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់។ ឧទាហរណ៍ ការច្រៀង រាំបែប Thai ឬលេងល្បែងប្រជាប្រិយ។ ល្អណាស់។ ដើម្បីឲ្យកូនចៅបានស្គាល់ដល់វប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ក្រៅពីសកម្មភាពវប្បធម៌ សិល្បៈ តួនាទីរបស់លោកតាលោកយាយចំពោះយុវជនក៏ខ្ពស់ដែរ ព្រោះមិនថាក្នុងគ្រួសារ ឬក្នុងសង្គម លោកតាលោកយាយតែងតែជាគំរូដើម្បីឃោសនាពីការអនុវត្តគោលនយោបាយបក្ស និងច្បាប់របស់រដ្ឋ។ បង្ហាត់បង្រៀនកូនចៅអំពីប្រពៃណីវប្បធម៌របស់ជនជាតិខ្លួន”។

ដើម្បីលើកទឹកចិត្តចលនាជនចាស់ជរា គណៈកម្មាធិការប្រជាជនឃុំ Quang Huy បានចលនាប្រជាជនចូលរួមវិភាគទានទឹកប្រាក់ដើម្បីថែរក្សាសកម្មភាពក្លឹប។ ក្រៅពីនោះ ឃុំក៏ជួយសម្រួលក្លឹបឲ្យបានប្រើប្រាស់ផ្ទះវប្បធម៌ឃុំជាកន្លែងហ្វឹកហាត់ និងសម្រាកផងដែរ។ លោក Cam Van An ប្រធានគណៈកម្មាធិការប្រជាជនឃុំ Quang Huy បានឲ្យដឹងថា៖

“សម្រាប់ជនចាស់ជរាក្នុងឃុំ ដើម្បីធានានិងថែរក្សាមិនឲ្យបាត់បង់អត្តសញ្ញាណវប្បធម៌សិល្បៈរបស់ឃុំ Quang Huy គឺជនចាស់ជរានៅឃុំ Quang Huy បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាប្រចាំ។ លោកតាលោកយាយរស់នៅប្រកបដោយសប្បាយរីករាយ សុខភាពល្អ ហើយតែងតែអប់រំកូនចៅដើម្បីតភ្ជាប់វប្បធម៌អតីតកាលនិងបច្ចុប្បន្ន។ ខាងអង្គការបក្សនិងអាជ្ញាធរឃុំ តែងតែលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់លោកតាលោកយាយរៀបចំសកម្មភាព”។

លោកតាលោកយាយនៅឃុំ Quang Huy កំពុងជាអ្នកបំផុសគំនិត ដែលជួយបំផុសសេចក្ដីស្នេហាភូមិនិងវប្បធម៌ប្រជាប្រិយសម្រាប់កូនចៅ។ លោកតាលោកយាយនឹងជាប្រភពបំផុសគំនិតមិនចេះចប់ ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយឲ្យមានមោទនភាពចំពោះសម្រស់វប្បធម៌របស់ជនជាតិខ្លួន៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ