កោះនេះនៅតែរក្សាសម្រស់ធម្មជាតិ អាកាសធាតុមិនត្រជាក់និងមិនក្តៅពេក ដូច្នេះវាមានប្រព័ន្ធរុក្ខជាតិចម្រុះ។ ថែមទាំង ឆ្នេរសមុទ្រខៀវស្រងាត់ដែលមានដីខ្សាច់ពណ៌សរលោងជុំវិញកោះ។ ជាមួយនឹងភូមិសាស្ត្រពិសេស កោះ ហន់ត្រែ (Hon Tre) ប្រៀបដូចជាខែលនៅលើកណ្តាលសមុទ្រដែលធ្វើឱ្យឈូងសមុទ្រញ៉ាត្រាង (Nha Trang) មិនមានខ្យល់និងរលកសមុទ្រខ្លាំងទេ។ វាអាចនិយាយបានថា នេះគឺជាកន្លែងប្រមូលផ្តុំប្រៀបខ្លាំងដែលជានិមិត្តរូបដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ទេសចរណ៍នៃទីក្រុងឆ្នេរសមុទ្រទីក្រុង ញ៉ាត្រាង ( Nha Trang) ។
![]() |
![]() |
![]() |
ឧទ្យាន Vinwonders ញ៉ាត្រាង (Nha Trang) ស្ថិតនៅក្នុងកោះ ហន់ត្រែ (Hon Tre) ។ |
មកដល់កោះហន់ត្រែ (Hon Tre) ភ្ញៀវទេសចរមានឱកាសលំហែកាយក្នុងតំបន់លំហែកាយ Vinpearl លំដាប់ផ្តាយ ៥ និងស្វែងយល់នូវប្រព័ន្ធសេវាកម្ម “អ្វីៗទាំងអស់បានបញ្ចូលក្នុងតែមួយគត់” ដូជជាឧទ្យានតាមប្រធានបទ VinWonders ញ៉ាត្រាង (Nha Trang) រួមមាន ល្បែងកំសាន្តរាប់រយប្រភេទនិងលេចធ្លោគឺ Zipline ឆ្លងកាត់ព្រៃដែលបង្កើតឯតទគ្គកម្មទាំងបី - រថភ្លើងក្រឡាប់ចាក់ដ៏វែងជាងគេនៅអាស៊ីអាគ្នេយ៍។ ភ្នំវ៉ានហ័រ (Van Hoa) ដាំផ្ការាប់ពាន់ប្រភេទ Tata Show អស្ចារ្យដែលអនុវត្តដោយនាវាមុជទឹកទេសចរណ៍ធ្វើពីកញ្ចក់ទាំងមូល Vinpearl Submarine ញ៉ាត្រាង (Nha Trang) ដោយផ្កល់ចក្ខុវិស័យ "ដ៏ស្រស់ស្អាត" ៣៦០ ដឺក្រេ ជាលើកដំបូង និងតែមួយគត់នៅលើពិភពលោក មណ្ឌលលេងហ្គេម AR / VR នឹងនាំមកបទពិសោធន៍ធូរស្រាល នៅឯឧទ្យានលំដាប់ថ្នាក់ពិភពលោក ថែមទាំង ទីលានវាយកូនហ្គោលមានរន្ធចំនួន ១៨ មជ្ឈមណ្ឌលសន្និសីទ រោងមហោស្រពនិងមណ្ឌលម្ហូបអាហារ - លេងកម្សន្តលំដាប់ខ្ពស់ ផងដែរ...
ជាពិសេស ថ្មីៗនេះ តំបន់ Vinwonders ញ៉ាត្រាង (Nha Trang) ផ្តល់ជូនភ្ញៀវទេសចរនូវបទពិសេស"មានតែមួយគត់"។ នេះគឺជាការជិះនាវាមុជទឹកទេសចរណ៍ Vinpearl Submarine ញ៉ាត្រាង ( Nha Trang) ។ នាវាមានការរចនាពិសេសពីកញ្ចក់ដែលជានាវាដំបូងគេបង្អស់នៅលើពិភពលោកដែលនឹងផ្តល់ឱ្យភ្ញៀវទេសចរចក្ខុវិស័យ ៣៦០ ដឺក្រេនៅបាតសមុទ្រ ហេតុដូច្នោះ ភ្ញៀវមានអារម្មណ៍ដូចជាវង្វេងផ្លូវក្នុងពិភពមហាសមុទ្រក្នុងខ្សែភាពយន្តល្បីល្បាញទូទាំងពិភពលោក។ ភ្ញៀវទេសចរមិនចាំបាច់មានជំនាញក្នុងការមុជទឹកទេ ហើយក៏មិនចាំបាច់ពាក់ស្លៀកសម្លៀកបំពាក់មុជទឹកដែលមានទម្លន់ធ្ងន់ដែរ សូម្បីតែភ្ញៀវទេសចរណ៍ថតរូបតាមចិត្ត ដើម្បីទុកជាអនុស្សាវរីយ៍ពិសេសនៅបាតសមុទ្រ។
![]() |
នាវា Vinperl Submarine ញ៉ាត្រាង (Nha Trang) គឺជានាវាមុជទឹកដើរដោយអគ្គីសនី ដូច្នេះវាមិនបង្កើតភាពអ៊ូរអរនិងមិនប៉ះពាល់ដល់បរិស្ថានទេ។ នេះមិនត្រឹមតែជា "បទពិសោធន៍គួរតែសាកល្បងម្តង" សម្រាប់ភ្ញៀវទេសចរចូលចិត្តការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការបង្កើនការយល់ដឹង លើកទឹកចិត្តឱ្យមនុស្សម្នាក់ៗ រក្សានិងការពារបរិស្ថានសមុទ្រ។
នាវា Vinperl Submarine ញ៉ាត្រាង (Nha Trang) មានប្រវែង ១៥,៤ ម៉ែត្រ មានទម្ងន់ ៥៥ តោន អាចផ្ទុកអ្នកដំណើរចំនួន ២២ នាក់ អ្នកបើកនាវា ១ នាក់និងអ្នកជំនួយការ ១ នាក់ ចុះដល់ជម្រៅរហូតដល់ ១០០ ម៉ែត្រ ។ នាវានេះបានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ទំនើប ភ្ញៀវអាចគយគន់ទេសភាពនៃពិភពមហាសមុទ្រ តាមរយៈស្រទាប់កញ្ចក់ acrylic ដែលមានគុណភាពខ្ពស់និងមានកម្រាស់ ១៤០ មីលីម៉ែត្រ។
![]() |
នាវា Vinpearl Submarine ញ៉ាត្រាង (Nha Trang) មានការរចនាពិសេសពីកញ្ចក់ថ្លាដំបូងគេបង្អស់នៅលើពិភពលោកដែលផ្តល់ឱ្យភ្ញៀវទេសចរចក្ខុវិស័យ ៣៦០ ដឺក្រេ នៅបាតមហាសមុទ្រ។ រូបថត៖ហ័ងហា/ VNP |
លើសពីនេះទៀត នៅពេលដែលភ្ញៀវមកដល់ តំបន់ Vinpearl ញ៉ាត្រាង (Nha Trang) នៅលើកោះហន់ត្រែ (Hon Tre) ភ្ញៀវទេសចរគួរតែមកទស្សនាមជ្ឈមណ្ឌលលេងកម្សន្ត និងម្ហូបអាហារ Imperial Club ញ៉ាត្រាង (Nha Trang)។ កន្លែងនេះបានចាក់ទុកដូចជាវិមានប្រណិតមួយ ដែលលេចធ្លោលើភ្នំគ្របដណ្តប់ដោយពណ៌បៃតងស្រងាត់ នៅកោះហន់ត្រែ (Hon Tre)។ ចាប់ពីទីនេះ ភ្ញៀវអាចគយគន់ទេសភាពទាំងស្រុងនៃឈូងសមុទ្ររ៉ូមែនទិក។ ទន្ទឹមនឹងនេះ Imperial Club ញ៉ាត្រាង (Nha Trang) ក៏គឺជាកន្លែងប្រមូលផ្តុំម្ហូបអាហារឆ្ងាញ់ៗនៃទ្វីបទាំង ៥ លើពិភបលោក ហើយរួមផ្សំនឹងសេវាកម្មដ៏ទាក់ទាញជាច្រើន។ បានទទួលទានគ្រឿងសមុទ្រស្រស់នៅភោជនីយដ្ឋានអូ Ozone Seafood Restaurant ឬម្ហូបចិនដែលបានកែច្នៃនៅភោជនីយដ្ឋាន បាច់យ៉ាយ (Bach Giai) ។ ប្រើប្រាស់សេវកម្មកដ៏ទំនើបផ្សេងៗទៀត ដូចជា ខារ៉ាអូខេ ប៊ូលីង ... គឺជាបទពិសោធគួរឲ្យចាប់ចិត្តសម្រាប់ភ្ញៀវ។
តំបន់ Vinpearl ញ៉ាត្រាង (Nha Trang) បានជួយដល់ទេសចរណ៍ទីញ៉ាត្រាង (Nha Trang) - ខេត្ត ខាញ់ហ័រ (Khanh Hoa) ត្រូវបានស្គាល់ដោយភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ ដោយមានបំណងចង់ឆ្ពោះទៅកាន់ទីផ្សារទេសចរអន្តរជាតិ នៅពេលខាងមុខនេះ ពាណិជ្ជសញ្ញា Vinpearl នៅតែមានផែនអភិវឌ្ឍដែលរួមចំណែកដល់ការបង្កើនការទាក់ទាញនិងការប្រកួតប្រជែងសម្រាប់ទេសចរណ៍វៀតណាម៕
មតិពីមិត្តអ្នកអាន