Trending now

អភិបាលខេត្តព្រះសីហនុបានសន្និដ្ឋានថា ប្រទេសវៀតណាមអភិវឌ្ឍលើគ្រប់វិស័យ

08:16 | 28/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានប្រារព្ធខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២)។

សន្និសីទផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងព្រំដែនគោករវាងវៀតណាម និងកម្ពុជា ឆ្នាំ២០២២ សន្និសីទផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងព្រំដែនគោករវាងវៀតណាម និងកម្ពុជា ឆ្នាំ២០២២
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជាកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជាកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែង
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ (រូបថត៖ vietnamplus)
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានប្រារព្ធខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២)។

ថ្លែងក្នុងពិធីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រោយរយៈពេល ៧៧ ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមបានអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវវឌ្ឍនភាព វិបុលភាព និងលើកកម្ពស់ជីវភាពរស់របស់ប្រជាជន និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ទាំងមូល។

លោក គួច ចំរើន បានចែករំលែកថា “បន្ទាប់ពីរយៈពេល៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ប្រទេសកម្ពុជា និងវៀត​ណាមបានពង្រឹង និងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណីនិងសាមគ្គីភាព និងសំដែងការដឹងគុណចំពោះប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមដឹងគុណនិងចងចាំជានិច្ចនូវការលះបង់របស់ប្រជាជនកម្ពុជាក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់វៀតណាមក្នុងទសវត្សរ៍ទី៦០ និង៧០ ខណៈដែលកម្ពុជាដឹងគុណនិងចងចាំជានិច្ចនូវការលះបង់របស់កងទ័ពនិងប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបប ប៉ុល ពត ក្នុងទសវត្សរ៍ទី ៧០ និង ៨០ នៃសតវត្សរ៍មុន” ។

លោកអភិបាលខេត្តព្រះសីហនុបានសង្កត់ធ្ងន់ថា ៥៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៃតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង” ភាគីទាំងពីរបានលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ធ្វើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

រីឯលោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានស្វាគមន៍លោក គួច ចំរើន និងថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ដែលអញ្ជើញមកចូលរួមពិធីរំលឹកខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ដែលបង្ហាញពីសាមគ្គីភាព មិត្ដភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសជិតខាងទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានសំដែងការជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរឡើង៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម