នាថ្ងៃទី ១៨ ខែសីហា គណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានជាអធិបតី និងសម្របសម្រួលជាមួយគណៈទាក់ទងបរទេសមជ្ឈិមបក្ស ក្រសួងការបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការបក្សខេត្ត Binh Phuoc ដើម្បីរៀបចំ “សន្និសីទផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងព្រំដែនគោករវាងវៀតណាម និងកម្ពុជា ឆ្នាំ២០២២”។
![]() |
![]() |
![]() |
លោក Le Hai Binh អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម |
លោក Le Hai Binh អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម សមាជិកគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកកិច្ចការព្រំដែនគោកបានអញ្ចើញជាអធិបតីនៃសន្និសីទ។
សន្និសីទបានឯកភាពបន្តប្រកាន់ខ្ជាប់យ៉ាងស៊ីជម្រៅ ជំរុញស្មារតីនិងគោលនយោបាយការបរទេសនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស និងបណ្តាឯកសារច្បាប់ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងការងារគ្រប់គ្រងព្រំដែនឲ្យមានប្រសិទ្ធភាព; បន្តអនុវត្តការគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាពនូវ ៨៤% នៃខ្សែបន្ទាត់ព្រំដែនដែលបានបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក; ផ្តោតការយកចិត្តទុកដាក់លើខ្លឹមសារសំខាន់ៗក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា ស្ថានភាពនៃការគ្រប់គ្រងព្រំដែន ស្ថានភាពសន្តិសុខនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមព្រំដែនគោកនៃប្រទេសទាំងពីរ អាស្រ័យហេតុនេះមានដំណោះស្រាយដើម្បីអនុវត្តការគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ព្រមទាំងពង្រឹងខ្សែបន្ទាត់ព្រំដែនគោកវៀតណាម-កម្ពុជា៕
មតិពីមិត្តអ្នកអាន