Trending now

ឈូងសមុទ្រ Ha Long ស្ថិតក្នុងគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២

11:44 | 22/08/2022

នាពេលថ្មីៗនេះ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានឲ្យដឹងថា គេហទំព័រទេសចរណ៍កាណាដា - The Travel បានជ្រើសរើសគោលដៅទេសចរណ៍ទាក់ទាញបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២។ ឈូងសមុទ្រ Ha Long របស់វៀតណាម ស្ថិតនៅលំដាប់ថ្នាក់ទី៥ ក្នុងបញ្ជីនេះ។

ទាក់ទាញ​ដោយ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ ទាក់ទាញ​ដោយ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ 'ឆ្នេរសមុទ្រ Ha Long នៅលើ​ខ្ពង់រាប'
អញ្ជើញមកទស្សនាឈូងសមុទ្រ Ha Long - បេតិកភណ្ឌទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនៅ​លើពិភពលោក អញ្ជើញមកទស្សនាឈូងសមុទ្រ Ha Long - បេតិកភណ្ឌទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនៅ​លើពិភពលោក

ស្ថិតនៅភាគឦសាននៃប្រទេសវៀតណាមដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក ដោយអង្គការយូណេស្កូ ឈូងសមុទ្រ Ha Long មានភ្នំថ្មកំបោរ និងកោះជាង ១,៦០០ ដែលព័ទ្ធជុំវិញដោយព្រៃត្រូពិច។ កោះភាគច្រើនគ្មានមនុស្សរស់នៅទេ ដូច្នេះនៅរក្សាបានភាពដើមដដែល។

ឈូងសមុទ្រ Ha Long ស្ថិតក្នុងគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២
ឈូងសមុទ្រ Ha Long ស្ថិតក្នុងគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២ (រូបថត៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)

យោងតាមគេហទំព័រ The Travel មធ្យោបាយដ៏ល្អបំផុតដើម្បីទស្សនារូបភាពធម្មជាតិដ៏អស្ចារ្យនេះគឺអង្គុយលើទូកកប៉ាល់ ឬជិះទូកកាយ៉ាក។ ក្រៅពីនេះ ភ្ញៀវទេសចរអាចស្វែងយល់អំពីល្អាងធំៗ និងតូចជាច្រើននៅទូទាំងឈូងសមុទ្រ រួមទាំងល្អាង Thien Cung និង Sung Sot ដែលមានភាពស្រស់ស្អាតដ៏អាថ៌កំបាំង។

ក្រៅពីភាពស្រស់ស្អាតដ៏អស្ចារ្យនៃឈូងសមុទ្រ Ha Long នោះ The Travel ក៏ណែនាំគោលដៅដ៏ស្រស់ស្អាតបំផុតចំនួន ៩ សម្រាប់ឆ្នាំ ២០២២ រួមមាន៖ ឧទ្យានព្រៃឈើជាតិ Zhangjiajie (ចិន), ទីក្រុង Venice (អ៊ីតាលី), ឧទ្យានជាតិ Yellowstone (សហរដ្ឋអាមេរិក), ប្រាសាទអង្គរវត្ត (កម្ពុជា), Santorini (ក្រិក), Salar de Uyuni (បូលីវី), Pantagonia (ឈីលី), កោះ Bora Bora (ប៉ូលីនេស៊ីរបស់បារាំង), ឧទ្យានជាតិ Banff (កាណាដា)៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់