យុគសម័យ - មណ្ឌលលំហែកាយ តាមបែប boutique ផ្តោតទៅលើបទពិសោធន៍ផ្ទាល់ខ្លួន កន្លែងនេះមានលក្ខណៈសិល្បៈបន្តិច ប៉ុន្តែនៅតែបង្កើតភាពស្និទ្ធស្នាលសម្រាប់ភ្ញៀវទេសចរ។
![]() |
![]() |
ស្រដៀងនឹងសណ្ឋាគារ boutique មណ្ឌលលំហែកាយ boutique ក៏មានចំនួនបន្ទប់ល្មមផងដែរ។ បើប្រៀបធៀបទៅនឹងមណ្ឌលលំហែកាយធម្មតា មណ្ឌលលំហែកាយ បែប boutique មានការរចនាបែបយុវវ័យ ទំនើប និងលក្ខណៈសិល្បៈ។
La Veranda មណ្ឌលលំហែកាយ Phu Quoc
![]() |
អាស័យដ្ឋាន៖ ផ្លូវ Tran Hung Dao ទីរួមខេត្ត Duong Dong
តម្លៃ៖ ចាប់ពី ២,៣ លានដុង
មណ្ឌលលំហែកាយ នេះមានទីតាំងនៅទីក្រុងកោះ Phu Quoc (ខេត្ត Kien Giang) បានសាងសង់តាមស្ថាបត្យកម្មបារាំងក្នុងអំឡុងទស្សវត្តឆ្នាំ ១៩២០ ។ បន្ទប់ត្រូវបានរចនាដោយធាឈើពណ៌ងងឹត ឥដ្ឋ mosaic យ៉រ របៀងអាជមើលឃើញសួនច្បារ ឬឆ្នេរ។
![]() |
មណ្ឌលលំហែកាយមានបន្ទប់ចំនួន ៧០ អាងហែលទឹកក្រៅ មជ្ឈមណ្ឌលស្ប៉ា បារ និងភោជនីយដ្ឋាន។
ភាពខុសប្លែកគ្នាភ្លាមៗ នៅពេលដែលភ្ញៀវទៅដល់មណ្ឌលលំហែកាយគឺថា ភ្ញៀវនឹង check-in នៅរបារស្ថិតនៅលើឆ្នេរសមុទ្រ មិនមែនសាលទទួលភ្ញៀវដូចមណ្ឌលលំហែកាយផ្សេងទៀតទេ។ ខណៈពេលដែលកន្លែងស្នាក់នៅភាគច្រើនតែងតែរៀបចំភេសជ្ជៈស្វាគមន៍ដែលជាទឹកផ្លែឈមិនមានជាតិអាល់កុល មណ្ឌលលំហែកាយនេះស្វាគមន៍ភ្ញៀវជាមួយនឹងស្រាក្រឡុក។
មណ្ឌលលំហែកាយនេះប្រើប្រាសទឹកដែលក្លិនផ្កាឈូកក្នុងបន្ទប់ទឹកខ្លះ .
ភ្ញៀវទេសចរណ៍ Vu Tran (ទីក្រុង Ho Chi Minh) ដែលទើបតែមកលេងកម្សន្តនៅ មណ្ឌលលំហែកាយនេះ ពីខែកក្កដាបានបញ្ចេញមតិថា៖ "អ្វីដែលខ្ញុំចូលចិត្តនៅទីនេះគឺសួនត្រូពិចដែលជុំវិញមណ្ឌលលំហែកាយនេះ។ ម៉្យាងទៀត មណ្ឌលលំហែកាយនេះ មានផ្លូវតូចៗ សម្ងាត់ជាច្រើនដែលនាំទៅដល់សមុទ្រ។ បរិយាកាសពិតជាបរិសុទ្ធណាស់ ដូជជាយើងមានអារម្មណ៍រស់នៅក្នុង Phu Quoc សតវត្សមុន។
នារី Ngoc My (រដ្ឋធានី Ha Noi) បាននិយាយថា ចំណុចដកនៅទីនេះ គឺឆ្នេរមិនល្អឥតខ្ចោះទេ។ ប៉ុន្តែ មណ្ឌលលំហែកាយនេះមានទីតាំងនៅកណ្តាលទីក្រុងកោះ Phu Quoc។
មណ្ឌលលំហែកាយ Rocks Beach Boutique Bungalows
![]() |
អាស័យដ្ឋានៈ ភូមិ Cay Sao ឃុំ Ham Ninh
តម្លៃ៖ ចាប់ពី ១,៣លានដុង/មួយយប់
មណ្ឌលលំហែកាយនេះ បានបើកមិនយូរប៉ុន្មានទេ ប៉ុន្តែបានភ្ញៀវទេសចរជាច្រើនចូលចិត្តដោយសារតែលំហរដូចជាមណ្ឌលលំហែកាយ នៅMaldives ។
មណ្ឌលលំហែកាយនេះមានទីតាំងនៅឆ្នេរខាងកើតនៃកោះចម្ងាយ ១៤ គីឡូម៉ែត្រពីអាកាសយានដ្ឋាន ប្រហែល ១៩ គីឡូម៉ែត្រពីកណ្តាលក្រុង Duong Dong។ មណ្ឌលលំហែកាយនេះមានទីតាំងនៅជិតភូមិនេសាទ Ham Ninh ងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ដើម្បីទទួលទានអាហារសមុទ្រស្រស់ៗ។
![]() |
មណ្ឌលលំហែកាយនេះមានបន្ទប់ចំនួន ៥ ប្រភេទ បន្ទប់ bungalow បានសាងសង់នៅលើផ្ទៃទឹក អាចមើលឃើញទេសភាពសមុទ្រ។ មណ្ឌលលំហែកាយនេះបានសាងសង់ស្ពានឈើតភ្ជាប់ឆ្នេរសមុទ្រទៅនឹង បន្ទប់ bungalow ។ ការរចនានេះគឺស្រដៀងទៅនឹងមណ្ឌលលំហែកាយជាច្រើននៅ Maldives ។
លោកស្រី Minh Huong ភ្ញៀវទេសចរម្នាក់ (រដ្ឋធានី Ha Noi) បានសន្និដ្ឋានថា កន្លែងនេះមានលំហរត្រជាក់ តម្លៃមធ្យម។ លោកស្រី Huong បាននិយាយថា "ទោះជាយ៉ាងណាក៏ដោយ ចំណុចដកនៅទីនេះ គឺទឹកសមុទ្រមិនថ្លាទេ ព្រោះវានៅជិតភូមិនេសាទ។ អាហារពេលព្រឹកមិនសម្បូរបែបទេ ព្រោះមណ្ឌលលំហែកាយនេះទើបតែបើកដំណើរការ"។
មណ្ឌលលំហែកាយ Salinda កោះ Phu Quoc
![]() |
អាស័យដ្ឋានៈ ភូមិ Cua Lap ឃុំ Duong To
តម្លៃ៖ ចាប់ពី ២,៧លានដុង
ស្ថិតនៅលើឆ្នេរដ៏ស្រស់ស្អាត និងសុខសាន្តក្នុងទីរួមស្រុក Duong Dong មណ្ឌលលំហែកាយប្រណីតនេះនាំមកនូវការរួមផ្សំនៃវប្បធម៌ជនជាតិនៅទីនេះ និងស្ថាបត្យកម្មសហសម័យ។
មណ្ឌលលំហែកាយនេះស្ថិតនៅក្នុងសួនត្រូពិចដ៏ខៀវស្រងាត់ដែលមានរុក្ខជាតិជិត ១០០ ប្រភេទ។ ជញ្ជាំងនៅមណ្ឌលលំហែកាយនេះត្រូវបានតុបតែងដោយស្នាដៃសិល្បៈប្លែកៗ។ ជញ្ជាំងសាលធំបង្ហាញរូបចម្លាក់គុជខ្យងដែលពណ៌នាទេសភាពព្រះអាទិត្យលិចនៅកោះ Phu Quoc ។
![]() |
ប្រភេទបន្ទប់នីមួយៗមានរចនាបទដាច់ដោយឡែក ដោយមានជញ្ជាំងដែលជាចំណុចខ្លាំង។ បន្ទប់នេះត្រូវបានតុបតែងដោយបំណេកសេរ៉ាមិចដែលមានលក្ខណៈបែបទំនើប ថែមទាំងការប្រើបំណែកសំបកដូង ដើម្បីបង្កើតភាពសាមញ្ញ។ បន្ទប់ខ្លះត្រូវបានតុបតែងដោយសំបកគុជខ្យង។
ភ្ញៀវទេសចរអាចចូលរួមក្នុងសកម្មភាពខាងក្រៅនៅទីនេះដូចជាជិះទូកកាយ៉ាក ជិះកង់ជុំវិញសួនត្រូពិច មើល Bai Truong ពីអាងហែលទឹកគ្មានព្រំដែន ...
គណនី Doan Thuc បានបញ្ចេញមតិថា៖ "មណ្ឌលលំហែកាយនេះមានភាពល្អិតល្អន់គ្រប់ផ្នែកតូចៗ អ្វីដែលខ្ញុំយល់ឃើញថាមិនល្អគឺឆ្នេរសមុទ្រខ្លី តុ Billiards ក្នុងបន្ទប់កម្សាន្តគួរតែធ្វើឡើងវិញ ដើម្បីឱ្យវាស្រស់ស្អាត"៕

zing
មតិពីមិត្តអ្នកអាន