Trending now

វៀតណាមស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Nasdaq ឧទ្ទេសនាមវិនិយោគិនអាមេរិកដែលមានកិត្យានុភាព

09:07 | 11/08/2022

នាថ្ងៃទី ៩ ខែសីហា ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលជួបជាមួយលោក Robert McCooey អនុប្រធានទទួលបន្ទុកការអភិវឌ្ឍសហគ្រាសនៅតំបន់អាមេរិក ឡាទីននិងអាស៊ី-ប៉ាស៊ីហ្វិក នៃសម្ព័ន្ធក្រុមហ៊ុន Nasdaq ដែលគ្រប់គ្រងទីផ្សារមូលបត្រអេឡិចត្រូនិកអន្តរជាតិ Nasdaq។

ហាណូយវិនិយោគលើផលិតផលទេសចរណ៍ថ្មី ជំរុញតម្រូវការទាក់ទាញភ្ញៀវទេសចរ ហាណូយវិនិយោគលើផលិតផលទេសចរណ៍ថ្មី ជំរុញតម្រូវការទាក់ទាញភ្ញៀវទេសចរ
អាជីវកម្មជាង ៣០០ ចូលរួមក្នុងទិវាលក់អនឡាញអាស៊ានឆ្នាំ ២០២២ អាជីវកម្មជាង ៣០០ ចូលរួមក្នុងទិវាលក់អនឡាញអាស៊ានឆ្នាំ ២០២២
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ជួបជាមួយលោក Robert McCooey អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Nasdaq ។ (រូបថត៖ baoquocte.vn)
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ជួបជាមួយលោក Robert McCooey អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Nasdaq ។

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា វៀតណាមមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព មានបរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅក្នុងតំបន់ ហើយមានបំណងទាក់ទាញសម្ព័ន្ធក្រុមហ៊ុនធំៗរបស់អាមេរិកធ្វើការវិនិយោគ និងសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន ថាមពលកកើតឡើងវិញ កសិកម្ម សុខាភិបាល អប់រំ ហិរញ្ញវត្ថុ អចលនទ្រព្យ និងវិស័យផ្សេងៗទៀតដែលសហគ្រាសនៃភាគីទាំងពីរមានយកចិត្តទុកដាក់ដូចគ្នា។ ឯកអគ្គរដ្ឋទូតបានស្នើឱ្យ Nasdaq ណែនាំវិនិយោគិនអាមេរិកដែលមានកិត្យានុភាព និងបទពិសោធន៍ក្នុងវិស័យទាំងនោះ ដោយផ្តល់អាទិភាពលើវិស័យដែលរួមចំណែកអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃភាគីហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦) ។

លោក McCooey បានចាត់ទុកថា បរិយាកាសវិនិយោគរបស់វៀតណាមមានឧត្តមភាពប្រកួតប្រជែងច្បាស់លាស់នៅក្នុងតំបន់ ដោយសារគោលនយោបាយឆ្លើយតបយ៉ាងបត់បែនទៅនឹងជំងឺរាតត្បាតកូវិដ-១៩ និងប្រព័ន្ធច្បាប់មានស្ថេរភាព។ លោកបានស្វាគមន៍គំនិតនេះ និងត្រៀមខ្លួនជាស្រេចសហការជាមួយណៈប្រតិភូវៀតណាម ដើម្បីឧទ្ទេសនាមឱកាសដល់វិនិយោគិនអាមេរិកដែលចាប់អារម្មណ៍ធ្វើអាជីវកម្មនៅវៀតណាម ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”