Trending now

Angelina ចេញ​មុខ​បកស្រាយ​ព័ត៌មាន​ថា​ Maddox ប្ដួរសាលា​ ព្រោះ​ COVID-19 ឆ្លងសាហាវពេក

11:33 | 04/04/2020

វិបសាយ​ព័ត៌មាន​ People បាន​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Maddox Joli-Pitt បាន​ត្រោឡប់​មក​ផ្ទះ​វិញ​ហើយ​នៅ​ក្នុង​រដ្ឋ Los Angeles សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​សាកលវិទ្យាល័យ​ដែល​គេ​រៀន​មាន​ឈ្មោះ​ Yonsei University ដែល​ស្ថិត​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​សម្រេច​បិទ​ទ្វារ​សិន​ ដោយសារ​ឥទ្ធិពល​ COVID-19 រីកសុសសាយពេក។ បន្ថែមពីលើ​នោះ​ប្រភព​ដដែល​ថែម​ទាំង​ឲ្យ​ដឹង​ទៀត​ថា​ Maddox ត្រៀម​នឹង​ប្ដូរ​សាលាទៀត ប៉ុន្តែពេល​នេះ​ Angelina ចេញ​មុខ​បញ្ជាក់​ហើយ។

Angelina ចេញ​មុខ​បកស្រាយ​ព័ត៌មាន​ថា​ Maddox ប្ដួរសាលា​ ព្រោះ​ COVID-19 ឆ្លងសាហាវពេក

Angelina Jolie ដែល​ជា​ម្ដាយ​បាន​លើកឡើង​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ និង​ពេញ​ចិត្ត​ចំពោះ​សាកលវិទ្យាល័យ​ដែល Maddox ជ្រើស​រៀន​នេះ។​ ពិត​ណាស់សាលានេះ​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន​សិន​ ដោយសារ​ជំងឺឆ្លង ប៉ុន្តែ​ Maddox គ្មាន​គម្រោង​ប្ដូរ​សាលា​ទេ។ គាត់​នឹង​ត្រឡប់​ទៅ​វិញ ពេល​ស្ថានភាព​ប្រសើរ​ឡើង​វិញ»។

ជាការពិត​ កូន​ប្រុស​ច្បង​របស់​ Angelina រូបនេះ​បាន​ចូល​រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ​ Yonsei កាល​ពី​ឆ្នាំ​មុន​ ហើយ​ Angelina ដែល​ជា​ម្ដាយ​ក៏​បាន​ជូន​កូន​ចូល​រៀន​ដល់​ប្រទេស​កូរ៉េ​ដែរ៕

(ប្រភពព័ត៌មាន: sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥