Trending now

វៀតណាមខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិមនុស្សក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុ

07:04 | 06/08/2022 យោងតាមវិឡូសំលេងវៀតណាម

បម្រែបម្រួលអាកាសធាតុអាចរុញថយក្រោយវិញ រាល់សមិទ្ធិផលអភិវឌ្ឍន៍របស់មនុស្សជាតិ ជាពិសេសអាចគំរាមកំហែងដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ យ៉ាងណាមិញ វៀតណាមបាននឹងកំពុងសហការជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍន៍សង្គម និងធានាសិទ្ធិរស់នៅប្រកបដោយសុវត្ថិភាពនិងសេចក្តីសុខរបស់មនុស្ស។ សកម្មភាពនេះបន្តបញ្ជាក់ពីគោលនយោបាយរបស់វៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

វៀតណាម និងអូស្ត្រាលីមានសក្ដានុពលយ៉ាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការបម្រែបម្រួលអាកាសធាតុ វៀតណាម និងអូស្ត្រាលីមានសក្ដានុពលយ៉ាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការបម្រែបម្រួលអាកាសធាតុ
ចាប់ផ្ដើមគម្រោងអំពីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ ចាប់ផ្ដើមគម្រោងអំពីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ
វៀតណាមកំពុងអនុវត្តន៍វិធានការជាច្រើនដើម្បីសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ក្នុងរូបថត៖ អ្នកស្ម័គ្រចិត្តដាំដើមកោងកាងនៅតំបន់ល្អាង Dau Go - Quang Ninh) (រូបថត៖ Ngo Yen/baogiothong.vn)
វៀតណាមកំពុងអនុវត្តន៍វិធានការជាច្រើនដើម្បីសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ក្នុងរូបថត៖ អ្នកស្ម័គ្រចិត្តដាំដើមកោងកាងនៅតំបន់ល្អាង Dau Go - Quang Ninh)

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតក្នុងពិភពលោកចំពោះការប្រែប្រួលអាកាសធាតុដោយសារមានឆ្នេរសមុទ្រលាតសន្ធឹង។ តាមការប៉ាន់ប្រមាណថា ប្រសិនបើកម្ពស់ទឹកសមុទ្រកើនឡើង ១ ម៉ែត្រនោះ ផ្ទៃដីនៃតំបន់ដីសណ្តទន្លេ Cuu Long ចំនួន ៤០% និងផ្ទៃដីនៃតំបន់ដីសណ្តទន្លេក្រហមចំនួន ១០% នឹងត្រូវជន់លិច អាយុជីវិតមនុស្សពី ២០-៣០ លាននាក់នឹងរងផលប៉ះពាល់ដោយផ្ទាល់ពីផលប៉ះពាល់នៃអាកាសធាតុ។ ផលប៉ះពាល់គឺធ្ងន់ធ្ងរណាស់សម្រាប់គោលដៅកាត់បន្ថយភាពក្រីក្រ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។ តាមនោះ បម្រែបម្រួលអាកាសធាតុនឹងកាត់បន្ថយចំណូលជាតិ ៣,៥% នៅឆ្នាំ ២០៥០ និងប៉ះពាល់ដល់ប្រជាជនវៀតណាមប្រមាណ ៧៤% ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ត្រី និងកុមារី ជនក្រីក្រនិងជនពិការ។

ខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

វៀតណាមបានចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ចាប់តាំងពីឆ្នាំ ១៩៩៤ ដោយបានអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការបំពេញកាតព្វកិច្ចយ៉ាងពេញលេញរបស់ភាគីដែលបានចូលរួមនៅក្នុង UNFCCC; ពិធីសារក្យូតូ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុ។ វៀតណាមបានដាក់បញ្ជូនការរួមចំណែកកំណត់ជាតិស្វ័យសម្រេច (INDC) នៅដើមឆ្នាំ ២០១៥ ទៅកាន់ UNFCCC ហើយក្រោយមកបានបញ្ជូនច្បាប់ធ្វើបច្ចុប្បន្នភាពនៅឆ្នាំ ២០២០។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២០ ដែលបញ្ចប់ការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព INDC ដំបូងបង្អស់ ហើយនៅក្នុងពេលជាមួយគ្នានេះ បានបង្កើនការរួមចំណែករបស់ខ្លួនយ៉ាងខ្លាំងចំពោះការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស រហូតដល់ឆ្នាំ ២០៣០។

ជាមួយនឹងប្រភពធនធានក្នុងប្រទេស ដល់ឆ្នាំ ២០៣០ វៀតណាមសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សរុប ៩% បើប្រៀបធៀបទៅនឹងសេណារីយ៉ូនៃការអភិវឌ្ឍជាធម្មតា ស្មើនឹង ៨៣,៩ លានតោន CO2 និងរហូតដល់ ២៧% ស្មើនឹង ២៥០,៨ លានតោន CO2 នៅពេលមានការឧបត្ថម្ភពីអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងការវិនិយោគរបស់អង្គភាពអាជីវកម្ម។ នាពេលថ្មីៗនេះ វៀតណាមបានចេញផ្សាយផែនការជាតិដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាល ២០២១-២០៣០ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយគោលដៅរួម គឺកាត់បន្ថយភាពងាយរងគ្រោះ និងហានិភ័យចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនភាពធន់ សមត្ថភាពបន្សាំរបស់សហគមន៍ សមាសភាពសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី; ជំរុញការរួមបញ្ចូលការបន្សាំបម្រែបម្រួលអាកាសធាតុទៅក្នុងប្រព័ន្ធផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

យោងតាមតថភាពជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមមានផែនការ និងកម្មវិធីសកម្មភាពជាច្រើន ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនីវោទឹកសមុទ្រនៅតំបន់ដីសណ្ដទន្លេ Cuu Long ដីសណ្ដទន្លេក្រហម និងតំបន់ឆ្នេរសមុទ្រ។ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានក្លាយជាតម្រូវការចាំបាច់សម្រាប់ អង្គការ និងបុគ្គលទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការលើទឹកដីនៃប្រទេសវៀតណាម ហើយត្រូវបានចែងក្នុងច្បាប់ស្តីពីការការពារបរិស្ថានដែលបានធ្វើវិសោធនកម្មកាលពីឆ្នាំ ២០២០។ មកទល់នឹងពេលនេះ វៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដើមដំបូងលើពិភពលោក ដែលបានដាក់បញ្ចូលកាតព្វកិច្ចនិងការប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងប្រព័ន្ធច្បាប់ សម្រាប់ប្រជាជនទាំងមូលប្រតិបត្តិ ដោយចាត់ទុកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាទំនូលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល។

វៀតណាមកំពុងអនុវត្តន៍វិធានការជាច្រើនដើម្បីសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ក្នុងរូបថត៖ អ្នកស្ម័គ្រចិត្តដាំដើមកោងកាងនៅតំបន់ល្អាង Dau Go - Quang Ninh) (រូបថត៖ Ngo Yen/baogiothong.vn)
វៀតណាមកំពុងអនុវត្តន៍វិធានការជាច្រើនដើម្បីសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ក្នុងរូបថត៖ អ្នកស្ម័គ្រចិត្តដាំដើមកោងកាងនៅតំបន់ល្អាង Dau Go - Quang Ninh)

ផ្តោតការយកចិត្តទុកដាក់លើការធានាសិទ្ធិមនុស្សក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

មិនត្រឹមតែធ្វើសកម្មភាពសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ វៀតណាមបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាធានាសិទ្ធិមនុស្សដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ខ្លឹមសារនៃការធានាសិទ្ធិមនុស្សចែងក្នុងគោលនយោបាយ និងច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុនៅវៀតណាម ហើយត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាអន្តរជាតិ ទាក់ទិននឹងការប្រែប្រួលអាកាសធាតុ ដែលវៀតណាមជាភាគីចុះកិច្ចសន្យា។ វៀតណាមបាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីជំរុញដំណោះស្រាយប្រចាំឆ្នាំ ស្តីពីបម្រែបម្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ដោយផ្តោតលើសិទ្ធិរបស់ក្រុមជាក់ស្តែងមួយដូចជា សិទ្ធិកុមារ សិទ្ធិស្ត្រី សិទ្ធិមនុស្សចាស់ សិទ្ធិជនចំណាកស្រុក… ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

នាពេលខាងមុខ វៀតណាមនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំរុញបញ្ហាអំពីសិទ្ធិមនុស្ស។ ជាពិសេស វៀតណាមខិតខំអនុវត្តន៍ការប្តេជ្ញាចិត្តរបស់ខ្លួននៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ ២០២១ (COP26) រួមទាំងការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធដល់ត្រឹម "សូន្យ" នៅឆ្នាំ ២០៥០; ក៏ដូចជាការប្តេជ្ញាចិត្តក្រោមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមបានចូលរួម (ICCPR, ICESCR, CEDAW, CRC, CRPD) ដើម្បីការពារ និងជំរុញសិទ្ធិមនុស្ស រួមទាំងអនុវត្តន៍ការប្តេជ្ញាចិត្តលើសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋានរបស់មនុស្ស ក្នុងនោះមាន សិទ្ធិក្នុងការចូលរួមនិងព័ត៌មាន តម្លាភាព គណនេយ្យភាព សមភាព និងការមិនរើសអើងក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ និងការសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ