Trending now

ធនាគារអភិវឌ្ឍន៍ អាស៊ី៖ វៀតណាមអាចក្លាយជា “យូនីខន” ក្នុងការចាប់ផ្តើមអាជីវកម្មនៅអាស៊ី ប៉ាស៊ីហ្វិក

07:07 | 29/07/2022 យោងតាមវិឡូសំលេងវៀតណាម

“យូនីខន” នៃការចាប់ផ្ដើមអាជីវកម្មក្នុងវិស័យបច្ចេក វិទ្យាបន្ទាប់របស់អាស៊ី និង ប៉ាស៊ីហ្វិកអាចមកពីប្រទេសវៀតណាម។

គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី
បើក​សន្និសីទ​អនាគត​អាស៊ី បើក​សន្និសីទ​អនាគត​អាស៊ី
រដ្ឋាភិបាលវៀតណាមបង្កលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមអាជីវកម្មដោយជោគជ័យ
រដ្ឋាភិបាលវៀតណាមបង្កលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមអាជីវកម្មដោយជោគជ័យ

យោងតាមរបាយការណ៍ "ប្រព័ន្ធអេកូចាប់ ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យារបស់វៀតណាម" ចេញផ្សាយដោយធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) វៀតណាមអាចក្លាយជា “យូនីខន” ក្នុងការចាប់ផ្តើមអាជីវកម្មនៅអាស៊ី ប៉ាស៊ីហ្វិកអាស្រ័យដោយការជួយឧបត្ថម្ភគាំទ្របណ្ដាអង្គភាពអាជីវកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយភាពងាយស្រួល។

តាមនោះ គោលដៅ រយៈពេលវែងរបស់រដ្ឋាភិបាលវៀតណាមគឺទាក់ទាញបញ្ញាវ័ន្ត អង្គការ បុគ្គល និងសហគ្រិន ដើម្បីរួមចំណែកដល់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច ហើយចូលរួមក្នុងការ បង្កើតអង្គភាពចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ។

រដ្ឋាភិបាលមានគម្រោង "គាំទ្រប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមច្នៃប្រឌិតជាតិរហូតដល់ឆ្នាំ ២០២៥" ជាមួយនឹងគោលដៅអភិវឌ្ឍន៍អាជីវកម្មចំនួន ៦០០ នៅឆ្នាំ ២០២៥ ហើយ ១០០ នឹងអំពាវនាវឱ្យមានទុនវិនិយោគដែលមានតម្លៃសរុបយ៉ាងហោចណាស់ ២.០០០ ពាន់លានដុង។គោលដៅនេះត្រូវបានគាំទ្រដោយមូលនិធិជាតិនវានុវត្តន៍បច្ចេកវិទ្យា និងគម្រោងថ្មីចំនួនពីរ៖ "គាំទ្រនិស្សិតឱ្យចាប់ផ្តើមអាជីវកម្មរហូតដល់ឆ្នាំ ២០២៥" និង "គាំទ្រស្ត្រីឱ្យចាប់ផ្តើមអាជីវកម្មក្នុងដំណាក់កាល ២០១៧-២០២៥" ។

គួរកត់សម្គាល់ថា សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវជាច្រើនក្នុងប្រទេសវៀតណាមកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលខេត្ត និងក្រសួង និងសាខាកណ្តាល ដើម្បីបង្កើតអង្គភាពគាំទ្រការចាប់ផ្តើមអាជីវកម្ម។ ពួកគេ​ក៏​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ចាប់ផ្ដើម​អាជីវកម្ម​សម្រាប់​និស្សិត​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ចាប់ផ្ដើម​ក្នុង​ចំណោម​យុវជន។

លោកស្រី Aimee Hampel-Milagrosa សេដ្ឋវិទូនៅ ADB និងជាអ្នកនិពន្ធមួយក្នុង ចំណោមអ្នកនិពន្ធស្នូលនៃរបាយការណ៍នេះបានវាយតម្លៃថា៖ អង្គភាពចាប់ផ្តើមអាជីវ កម្មក្នុងវិស័យបច្ចេកវិទ្យាគឺជាកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ចរបស់ វៀតណាម។ រដ្ឋាភិបាលវៀតណាមបានអនុវត្តន៍គោលនយោបាយអនុគ្រោះ លើកទឹក ចិត្តផ្នែកហិរញ្ញវត្ថុដើម្បីកសាងជំនាន់អង្គភាពអាជីវកម្ម “យូនីខន” បន្ទាប់របស់វៀត ណាម៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម