ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Quang Nam បង្កើតគំរូអភិវឌ្ឍន៍ទេសចរណ៍ និងការស្តារទេសចរណ៍ក្រោយជំងឺរាតត្បាត ហើយបរិយាកាស សេវាកម្ម ហើយផលិតផលទេសចរណ៍ត្រូវមានជំហានលោតផ្លោះឲ្យបានខ្លាំងក្លា។
![]() |
![]() |
![]() |
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Nam |
រាយការណ៍ជូនប្រធានរដ្ឋសភា លេខាគណៈកម្មាធិការបក្សខេត្ត លោក Phan Viet Cuong បានឲ្យដឹងថា នាពេលថ្មីៗនេះ ខេត្ត Quang Nam បានអនុវត្តយ៉ាងល្អប្រសើរនូវយុទ្ធសាស្ត្របន្សាំប្រកបដោយសុវត្ថិភាព និងបត់បែន គ្រប់គ្រងការរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព និងអនុវត្តភារកិច្ចនយោបាយ លទ្ធផលវិជ្ជមានជាច្រើន។ ស្ថានភាពសេដ្ឋកិច្ចសង្គមមានសញ្ញាវិជ្ជមានខ្លាំង៖ អត្រាកំណើនសេដ្ឋកិច្ច GRDP ឈានដល់ ១២,៨% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១; សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើងជាង ២២%; ការលក់រាយសរុបនៃទំនិញ និងចំណូលពីសេវាកម្មអ្នកប្រើប្រាស់បានកើនឡើង ៨.៤%; ចំណូលការនាំចេញសរុបសម្រេចបាន ២,៣៩០លានដុល្លារកើនឡើង២៦.៥%ក្នុងរយៈពេលដូចគ្នា។ សកម្មភាពទេសចរណ៍បានងើបឡើងវិញ និងរីកចម្រើនជាបណ្តើរៗនៅពេលខេត្ត Quang Nam ធ្វើជាម្ចាស់ផ្ទះឆ្នាំទេសចរណ៍ជាតិដោយប្រធានបទ “Quang Nam - គោលដៅទេសចរណ៍បៃតង” ភ្ញៀវទេសចរមក Quang Nam កើនឡើង ៧ ដងក្នុងរយៈពេលដូចគ្នា។ ចំណូលថវិការដ្ឋសរុបសម្រេចបាន ១៨,៦៨១ ពាន់លានដុង ស្មើនឹង ៧៨,៨% នៃការប៉ាន់ប្រមាណដែលផ្តល់ដោយរដ្ឋាភិបាលកណ្តាល កើនឡើង ៤៣,៦% ក្នុងរយៈពេលដូចគ្នានេះ។
បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្ត Trung Bo ខាងត្បូងនោះ នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Nam។
ទាក់ទងនឹងដំណោះស្រាយ និងភារកិច្ចមួយចំនួនដើម្បីរអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តនាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Quang Nam បង្កើតគំរូអភិវឌ្ឍន៍ទេសចរណ៍ និងការស្តារទេសចរណ៍ក្រោយជំងឺរាតត្បាត ហើយបរិយាកាស សេវាកម្ម ហើយផលិតផលទេសចរណ៍ត្រូវមានជំហានលោតផ្លោះឲ្យបានខ្លាំងក្លា។ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងការណែនាំរបស់រដ្ឋាភិបាលក្នុងភារកិច្ចរៀបចំផែនការ ក្នុងនោះត្រូវយកចិត្តទុកដាក់លើការកសាងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច បង្កើតលំហអភិវឌ្ឍន៍របស់ខេត្តផង និងតភ្ជាប់ជាមួយឡាវ ថៃ អាស៊ាន និងតំបន់អាស៊ានផង ព្រមទាំងផ្ដោតសំខាន់លើការប្រើប្រាស់មណ្ឌលឧស្សាហកម្មដែលមានស្រាប់យ៉ាងពេញលេញ ហើយធ្វើការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មថ្មី ដើម្បីទាក់ទាញសហគ្រាស៖ “ខេត្តបន្តអនុវត្តន៍ល្អនូវគោលនយោបាយសន្តិសុខសង្គម ការងារតបស្នងសងគុណ ពង្រឹងសុខាភិបាលមូលដ្ឋាន សុខាភិបាលបង្ការោគរាតត្បាត ពង្រឹងកម្មាភិបាលសម្រាប់តំបន់ជនជាតិព្រៃភ្នំ។ ជំរុញខ្លាំងការងារសន្សំសម្ចៃ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម។ ទន្ទឹមនឹងនេះ អនុវត្តន៍ឲ្យបានល្អនូវការងារចាត់តាំង និងប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយថ្នាក់ខេត្តផងដែរ”៕
មតិពីមិត្តអ្នកអាន