Trending now

ការតាំងពិព័រណ៍តភ្ជាប់ធុរកិច្ច និងមូលដ្ឋានវៀតណាមជាមួយតំបន់ Kyushu (ប្រទេសជប៉ុន)

08:17 | 28/07/2022 ឌីណា

យុគសម័យ - យោងតាមអ្នកយកព័ត៌មាន​វៀតណាមប្រចាំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី ២៥ ខែកក្កដា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka បានសម្របសម្រួលជាមួយអាជ្ញាធរខេត្ត Fukuoka រៀបចំការតាំងពិព័រណ៍វៀតណាម-Kyushu ដើម្បីតភ្ជាប់ទំនាក់​ទំនង​រវាង​តំបន់នានានិងអាជីវកម្មវៀតណាមជាមួយដៃគូក្នុងតំបន់ Kyushu ប្រទេសជប៉ុន។ .

ពិធីបើក​ឲ្យ​ដំណើរការសមាគមធុរកិច្ចវៀតណាម- Kyushu នៅប្រទេសជប៉ុន ពិធីបើក​ឲ្យ​ដំណើរការសមាគមធុរកិច្ចវៀតណាម- Kyushu នៅប្រទេសជប៉ុន
បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមជាមួយខេត្ត Tochigi (ប្រទេសជប៉ុន) បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមជាមួយខេត្ត Tochigi (ប្រទេសជប៉ុន)
ការតាំងពិព័រណ៍តភ្ជាប់ធុរកិច្ច និងមូលដ្ឋានវៀតណាមជាមួយតំបន់ Kyushu (ប្រទេសជប៉ុន)
អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka លោក Vu Binh (កណ្តាល) និងគណៈប្រតិភូបានកាត់ខ្សែបូក្នុង​ពិធី​បើកការតាំងពិព័រណ៍នេះ។ (រូបថត៖ ទូរទស្សន៍ VNA)

ក្នុងរយៈពេលពីរថ្ងៃនៃការតាំងពិព័រណ៌នេះ បណ្តា​តំបន់​នៃប្រទេសវៀតណាមនឹងផ្លាស់ប្តូរ និងណែនាំពីភាពខ្លាំង សក្ដានុពល និងគោលនយោបាយទាក់ទាញការវិនិយោគ ខណៈដែលអជីវកម្មវៀតណាមក៏បង្ហាញ និងណែនាំផលិតផល ដើម្បីស្វែងរកដៃគូអាជីវកម្មក្នុងតំបន់ Kyushu ជាពិសេស និងនៅប្រទេសជប៉ុននិយាយរួម។

ទន្ទឹមនឹងការតាំងពិព័រណ៍ខាងលើ នាថ្ងៃទី២៦ ខែកក្កដា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka គ្រោងនឹងរៀបចំវេទិកាជំរុញកិច្ចសហប្រតិបត្តិការពហុភាគី Kyushu-វៀតណាម ដោយមានការចូលរួមពីអាជីវកម្មនៃប្រទេសទាំងពីរ និងតំណាងក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម រួមជាមួយអាជ្ញាធរក្រុង Ha Noi ខេត្ត Tuyen Quang ខេត្ត Hoa Binh ខេត្ត Thua Thien-Hue ខេត្ត Quang Ngai របស់វៀតណាម និងខេត្តក្នុងតំបន់ Kyushu។ នៅក្នុងវេទិកានេះ គណៈប្រតិភូនឹងផ្តោតលើការពិភាក្សាអំពីកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យចំនួន ៣ ដែលកំពុងទាក់ទាញការយកចិត្តទុកដាក់របស់វៀតណាម និង តំបន់ Kyushu គឺកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការផ្លាស់ប្តូរ​ឌីជីថល៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម