Trending now

បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមជាមួយខេត្ត Tochigi (ប្រទេសជប៉ុន)

11:01 | 24/11/2021 យោងតាមវិឡូសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី២៣ ខែវិច្ឆិកា នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh រួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានអញ្ជើញមកទស្សនាខេត្ត Tochigi ទទួលជួបអភិបាលខេត្ត លោក Fukuda Tomikazu និងចូលរួមកិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការបណ្ដាតំបន់ វៀតណាម-ជប៉ុន។

សកម្មភាពកីឡារបស់ប្រជាជនវៀតណាមនៅប្រទេសជប៉ុន សកម្មភាពកីឡារបស់ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
គិលានុបដ្ឋាកនិងអ្នកថែទាំជំងឺជនជាតិវៀតណាមជិត ១.៩០០ នាក់ធ្វើការនៅប្រទេសជប៉ុន គិលានុបដ្ឋាកនិងអ្នកថែទាំជំងឺជនជាតិវៀតណាមជិត ១.៩០០ នាក់ធ្វើការនៅប្រទេសជប៉ុន
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Tochigi លោក Fukuda Tomikazu។ (រូបថត៖ baodantoc)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Tochigi លោក Fukuda Tomikazu។ (រូបថត៖ baodantoc)

អញ្ជើញទទួលជួបជាមួយអភិបាលខេត្តTochigi លោក Fukuda Tomikazu លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យលោកអភិបាលខេត្ត ពង្រីកការ ជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការនិងការវិនិយោគជាមួយតំបន់ជាច្រើនរបស់វៀត ណាម សំដៅធ្វើអាជីវកម្មប្រកបដោយផ្លែផ្កានូវសក្ដានុពលនិងយន្តការសហប្រតិបត្តិ ការទាំងអស់ដែលមានស្រាប់ ផ្លាស់ប្ដូរបទពិសោធន៍តាមរយៈសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក; គាំទ្រអាជីវកម្មរបស់ខេត្ត បង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយវៀតណាម ជាពិសេសលើ វិស័យនានាដែលខេត្តមានប្រៀបខ្លាំងដូចជាវិស័យផលិតឧបករណ៍បរិក្ខារពេទ្យ វិស័យ កែច្នៃ-ផលិតកម្ម និងកសិកម្ម ជាដើម។

ទន្ទឹមនឹងនោះ ជំរុញការដើរកំសាន្ត ការជួប ប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ បង្កើនការទទួលកម្មសិក្សាការី ពលករ វៀតណាមទៅធ្វើការនៅខេត្តផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចបង្កគ្រប់លក្ខណៈងាយស្រួល សម្រាប់អាជីវកម្មនៃខេត្ត Tochigi ធ្វើការវិនិយោគ អាជីវកម្មប្រកបដោយជោគជ័យ នៅវៀតណាម ជាពិសេសគឺការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញក្រោយជម្ងឺ កូវីដ-១៩។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងខេត្ត Tochigi។ (រូបថត៖ hdnd.vinhphuc.gov.vn)
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងខេត្ត Tochigi។ (រូបថត៖ hdnd.vinhphuc.gov.vn)

រីឯខ្លួនវិញ លោកអភិបាល Fukuda បានបញ្ជាក់ថា ខេត្ត Tochigi មានបំណង ចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ជាច្រើនរបស់វៀតណាម ហើយចង់ទទួល បានច្រើនថែមទៀតនូវពលករដោយមានគុណភាពខ្ពស់ និងកម្មសិក្សាការីជំនាញ របស់វៀតណាម មកធ្វើការនៅខេត្ត។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញ ចូលរួមជាសក្ខីភាពពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងខេត្ត Tochigi៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤