Trending now

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី ហើយចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

09:29 | 27/07/2022

អញ្ជើញចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធមានវត្តមាន លោកប្រធានរដ្ឋ Nguyen Xuan Phuc; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh; អចិន្រ្តៃយ៍ គណៈលេខា លោក Vo Van Thuong រួមជាមួយបដិវត្តន៍ជើងចាស់ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ ក្រសួង ស្ថាប័ននិងអង្គការមហាជនមជ្ឈិម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមជួបជាមួយសមាជិករដ្ឋសភាដែលជាអ្នកវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមជួបជាមួយសមាជិករដ្ឋសភាដែលជាអ្នកវិទ្យាសាស្ត្រ
ថ្នាក់ដឹកនាំបក្ស រដ្ឋដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។ (រូបថត៖ baoquocte)
ថ្នាក់ដឹកនាំបក្ស រដ្ឋដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ២៦ ខែកក្កដា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា រដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានមកដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី (ផ្លូវ Bac Son ទីក្រុង ហាណូយ) ហើយដាក់កម្រងផ្កា ចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

អញ្ជើញចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធមានវត្តមាន លោកប្រធានរដ្ឋ Nguyen Xuan Phuc; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh; អចិន្រ្តៃយ៍ គណៈលេខា លោក Vo Van Thuong រួមជាមួយបដិវត្តន៍ជើងចាស់ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ ក្រសួង ស្ថាប័ននិងអង្គការមហាជនមជ្ឈិម។

គណៈប្រតិភូបានលំអោនកាយរំលឹកវិញ្ញាណក្ខ័ន្ធរបស់កុលបុត្រកុលធីតាជាតិ ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ ឯកភាពជាតិ បូរណភាពទឹកដី ដើម្បីលទ្ធិសង្គមនិយមនិងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។

បន្ទាប់មក គណៈប្រតិភូបានដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដោយសម្ដែងនូវការដឹងគុណឥតកោះត្រើយ ចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រជាជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា