Trending now

ផ្ទះប្រពៃណីរបស់ជនជាតិ M'Nong (វៀតណាម)

14:01 | 26/07/2022 យោងតាមវិឡូសំលេងវៀតណាម

Dak Nong ជាទឹកដីដែលមានការប្រមូលផ្ដុំនិងប្រសព្វគ្នារវាងវប្បធម៌ប្រពៃណីជា ច្រើនរបស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបភាគកណ្តាល (តំបន់ Tay Nguyen) រួម ទាំងជនជាតិ M'Nong ដែលជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិដើមភាគតិច ទាំងបីដែលរស់នៅក្នុងតំបន់ដីនេះតាំងពីយូរយារណាស់មកហើយ។ ជនជាតិ M'Nong នៅតែរក្សានូវលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកជាច្រើនដែលបង្ហាញតាមរយៈ ទំនៀមទម្លាប់ ពិធីបុណ្យ រហូតដល់នៅក្នុងផ្ទះវែងប្រពៃណីផងដែរ។

កិច្ចប្រជុំរវាងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី កិច្ចប្រជុំរវាងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី
ខេត្ត Dak Nong ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិលើកទី ២០ ស្តីពីរូងភ្នំភ្លើង ខេត្ត Dak Nong ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិលើកទី ២០ ស្តីពីរូងភ្នំភ្លើង
ផ្ទះវែងរបស់ជនជាតិ M'Nong។ (រូបថត៖ baodaklak)
ផ្ទះវែងរបស់ជនជាតិ M'Nong។

ផ្ទះប្រពៃណីរបស់ជនជាតិ M'ong តាំងពីច្រើនជំនាន់មក មានប្រវែងយ៉ាងហោចណាស់ ៣០ ម៉ែត្រ ជួនកាលរហូតដល់ ១០០ ម៉ែត្រ ក៏មានដែរ ដូច្នេះគេតែងតែត្រូវបានហៅថាផ្ទះ វែង។ ផ្ទះនេះមានដំបូលប្រក់ស្មៅ សសរនិងជញ្ជាំងរបស់ផ្ទះជាការរួមផ្សំពីឫស្សីនិង ឈើ។ ជនជាតិ M'Nong ច្រើនតែធ្វើផ្ទះនៅកន្លែងដែលមានដីរាបស្ថិតនៅក្នុងចន្លោះជ្រលងភ្នំ និងនៅក្បែរទន្លេបឹងបួរ។ ក្នុងផ្ទះវែង នៅពេលដែលសមាជិកក្នុងគ្រួសាររៀប ការ ហើយបែកជាគ្រួសារដាច់ពីគ្នា ផ្ទះនឹងត្រូវបានពង្រីកឲ្យវែងថែមទៀត ដើម្បីឲ្យ គេបន្តរស់នៅជាមួយគ្នា ដូច្នេះផ្ទះវែងជាធម្មតាមានគ្រួសារចាប់ពី៥ឬ១០គ្រួសាររហូត ដល់ទៅរាប់សិបគ្រួសារ។ គ្រួសារនីមួយៗមានជង្រុកនិងផ្ទះបាយផ្ទាល់ខ្លួន ហើយទ្រព្យ សម្បត្តិក៏ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នាផងដែរ។ លោក Y Phot នៅភូមិ SaPa ឃុំ Thuan An ស្រុក Dak Mil ខេត្ត Dak Nong បានណែនាំអំពីផ្ទះប្រពៃណីរបស់ជនជាតិ M'Nong កាលពីអតីតកាលយ៉ាងដូច្នេះថា៖

“ផ្ទះត្រូវមានទ្វារយ៉ាងតិចបំផុត ២ យ៉ាងច្រើនបំផុត ៣។ ជនជាតិ M'Nong ភាគ ច្រើនធ្វើផ្ទះមានទ្វារ៣។ ទ្វារធំសម្រាប់ចេញចូល ធ្វើដំណើរ ទៅធ្វើស្រែចម្ការ ភ្ញៀវក៏ចូល តាមទ្វារធំដែរ។ ទ្វារទី ២ ជាទ្វារនៅចំហៀងខាងឆ្វេង គឺដើម្បីចេញទៅចិញ្ចឹមមាន់ ជ្រូក យកទឹកមកដាក់នៅក្បែរផ្ទះបាយ ពេលចម្អិនអាហារគឺងាយស្រួល។ ទ្វារទី ៣ គឺដើម្បី ប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិនិងអ្នកជិតខាង”។

ផ្ទះរបស់ជនជាតិ M'Nong មិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងជា លំហបរិយាកាសសម្រាប់បង្ហាញពីរបៀបរស់នៅ ទំនៀមទម្លាប់ និងជំនឿរបស់គេទៀត ផង។ ដូច្នេះហើយ ផ្ទះរបស់គេមានលក្ខណៈស្ថាបត្យកម្មដោយឡែករបស់ខ្លួន។ ជនជាតិ M’Nong និយាយដោយឡែក និងប្រជាជននៅតំបន់Tay Nguyen និយាយរួម មានទំនៀម ទំលាប់ធ្វើផ្ទះតាមទិសជើង-ត្បូង ដើម្បីទទួលខ្យល់អាកាស និងជៀសវាងកម្តៅថ្ងៃ។ លំហក្នុង ផ្ទះវែងត្រូវបានរៀបចំតាមលំដាប់លំដោយដែលបានកំណត់ជាមុន៖ ជង្រុកស្រូវនៅជាន់ ខាងលើ ខាងក្រោមធ្វើជាផ្ទះបាយ នៅសងខាងដាក់គ្រែដេក ខាងលើធ្វើគ្រែជាប់ៗគ្នា ពេញផ្ទះ ខាងក្រោមជាគ្រែសម្រាប់គ្រួសារនីមួយៗ។ ជង្រុកស្រូវរបស់គ្រួសារនីមួយៗដាក់នៅចុងផ្ទះ ជាប់ៗគ្នា។ ជង្រុកនីមួយៗមានជណ្ដើររៀងៗខ្លួនសម្រាប់ឡើងចុះពេលចាំបាច់យកស្រូវ។

នៅទ្វារធំមានចង្ក្រានអុសមួយសម្រាប់បុរសនិងភ្ញៀវ។ (រូបថត៖ baodaknong.org.vn)
នៅទ្វារធំមានចង្ក្រានអុសមួយសម្រាប់បុរសនិងភ្ញៀវ។ (រូបថត៖ baodaknong.org.vn)

នៅសងខាងទ្វារជង្រុកមានពាងធំពីរសម្រាប់ទុកស្រូវពូជ និងសន្សំ ស្រូវ ពេលស្រូវក្នុងជង្រុកអស់ហើយ ទើបយកស្រូវក្នុងពាងមកហូប។ នៅទ្វារចេញចូល មានចង្រ្កានអុសមួយសម្រាប់បុរសនិងភ្ញៀវ។ ចង្ក្រានអុសនៅខាងក្រោមជង្រុកស្រូវគឺ សម្រាប់ស្ត្រីនិងកុមារីចម្អិនម្ហូប។ ក្នុងផ្ទះមានគ្រែគេងសម្រាប់សមាជិកគ្រួសារដូចជា លោកតាលោកយាយ ឪពុកម្តាយ កូនស្រី កូនប្រុស ម្ចាស់ និងភ្ញៀវ។ ឧបករណ៍ និង ប្រដាប់ប្រដាប្រើប្រាស់ក៏ត្រូវបានរៀបចំស្របតាមបទប្បញ្ញត្តិនៅក្នុងផ្ទះផងដែរ៖ ទ្រព្យសម្បត្តិរបស់គ្រួសារត្រូវបានរក្សាទុកក្នុងកាផាស្ពាយមួយដែលមានគម្របដាក់ពីលើគ្រែរបស់លោកតាលោកយាយឬឪពុកម្តាយ។ ត្បាល់និងអង្រែបុកស្រូវត្រូវបានទុកនៅខាងក្រៅទ្វារធំ។ កាផាស្ពាយនិងចង្អេរព្យួរលើចង្ក្រានអុស។ពេលចូលដល់ផ្ទះប្រពៃណីរបស់ ជនជាតិ M'Nong ងាយស្រួលឃើញ ពាងស្រាជាច្រើនជាមួយនឹងទំហំខុសៗគ្នា។ អ្នកស្រី Tran Thi Van នាយិការងសារមន្ទីរខេត្ត Dak Nong បានឲ្យដឹងថា កាលពីមុន បើក្រឡេកមើលចំនួនពាងនៅក្នុងផ្ទះនីមួយៗ គេអាចដឹងបានថា តើគ្រួសារមួយនេះអ្នកមានឬក្រ។

“ពាងរបស់ជនជាតិ M'Nong ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្រ្ត ពិធីបុណ្យ ឬពិធីការណាមួយ។ ពាងភាគច្រើនមកពីមានការផ្លាស់ប្តូរ លក់ទិញតែប៉ុណ្ណោះ គ្មានប្រភេទ ណាត្រូវបានផលិតដោយជនជាតិ M'Nong នៅក្នុងតំបន់នេះទេ។ អាស្រ័យតាមប្រភេទពាង ពាងខ្លះដូរដោយដំរី ក្របី ហើយពាងខ្លះដូរដោយជ្រូក”។

ស្ថាបត្យកម្មផ្ទះលំនៅរបស់ជនជាតិ M'Nong ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយ លក្ខខណ្ឌធម្មជាតិ។ ជាមួយនឹងភាពប៉ិនប្រសប់របស់ខ្លួន គេបានបង្កើតឡើងលំហរស់ នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងការអភិវឌ្ឍរបស់សង្គម។ សព្វថ្ងៃនេះ ដោយមានស្ថានភាពសេដ្ឋកិច្ចធូធារ គ្រួសារជាច្រើនបានផ្លាស់ទីលំនៅទៅផ្ទះស៊ីម័ង ផ្ទះដំបូលស្មើ ប៉ុន្តែក្នុងនោះនៅតែរក្សាបាននូវមនោសញ្ចេតនារបស់គ្រួសារ និងតម្លៃ វប្បធម៌របស់ជនជាតិ M’Nong៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម