Trending now

កម្ពុជាជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅទីក្រុង Can Tho (វៀតណាម)

11:53 | 22/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២០ ខែកក្កដា នៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនទីក្រុង Can Tho សហការជាមួយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទ​ជម្រុញការ​ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមប្រធានបទ "ទេសចរណ៍កម្ពុជា៖ គោលដៅប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង"។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4 សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4
សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho ធ្វើការជាមួយនាយកជាតិ FNF វៀតណាម សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho ធ្វើការជាមួយនាយកជាតិ FNF វៀតណាម
ប្រតិភូចូលរួមសន្និសីទជម្រុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា (រូប​ថត៖ vov.vn)
ប្រតិភូចូលរួមសន្និសីទជម្រុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា

នារសៀលថ្ងៃទី២០ ខែកក្កដា នៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនទីក្រុង Can Tho សហការជាមួយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទ​ជម្រុញការ​ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមប្រធានបទ "ទេសចរណ៍កម្ពុជា៖ គោលដៅប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង"។

នេះជាសកម្មភាពអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (១៩៦៧ - ២០២២)។ ទន្ទឹមនឹងនោះបើកឱកាសឱ្យអង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការលើវិស័យទេសចរណ៍វៀតណាម និងកម្ពុជា ចែករំលែក និងផ្លាស់ប្តូរយោបល់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសហប្រតិតបត្តិការ តភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍។

ថ្លែងសុន្ទរកថាបើកសន្និសីទ លោក ថុក សុខុម អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ស្តារឡើង​វិញ​ និងរីកចម្រើនយ៉ាងខ្លាំងក្លា។ បច្ចុប្បន្ននេះ កម្ពុជាក៏គ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងល្អ វិស័យទេសចរណ៍បានងើបឡើងវិញ ហើយការ​ធ្វើដំណើរកម្សាន្តដែលឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនៅតែមានសក្ដានុពលខ្លាំងណាស់។ លោក ថុក សុខុម រំពឹងថា ទីក្រុង Can Tho និងខេត្តទាំងឡាយនៅតំបន់ដីសណ្ដទន្លេមេគង្គនឹងបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្ម និងទីភ្នាក់ងារទេសចរណ៍កម្ពុជាក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍នានា ក្រោមប្រធានបទ "ទេសចរណ៍កម្ពុជា៖ គោលដៅប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង" សកម្មភាពផ្សព្វផ្សាយទេសចរណ៍លើកនេះនឹងបើកឱកាសជាច្រើនសម្រាប់អង្គភាពអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរបានជួបប្រាស្រ័យ និងជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍រវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព។

លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេល ២ ឆ្នាំដែលត្រូវបិទដំណើរការដោយសារជំងឺរាតត្បាត វៀតណាម និងកម្ពុជាបានបើកដំណើរការទេសចរណ៍អន្តរជាតិយ៉ាងពេញលេញនៅគ្រប់ច្រកទ្វារព្រំដែនគោក រួម​ទាំងផ្លូវអាកាស និងផ្លូវសមុទ្រ។ បច្ចុប្បន្ន វៀតណាម និងកម្ពុជា ក៏បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមកផងដែរ។ លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងសម្របសម្រួលដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត ហើយ​នាពេលឆាប់ៗខាងមុខនេះគឺកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Can Tho និងតំបន់ដីសណ្តទន្លេមេគង្គ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី