Trending now

ទីក្រុង Da Nang - សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់

15:18 | 23/07/2022 ហេង វុធ្ធី

យុគសម័យ - ប្រទេសសិង្ហបុរី និងទីក្រុង Da Nang មានភាពដូចស្រដៀងគ្នាជាច្រើនក្នុងការអភិវឌ្ឍន៍យ៉ាងខ្លាំងនៃហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់; ទិសដៅអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់… ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម Jaya Ratnam បាននិយាយដូច្នេះនៅក្នុងជំនួបជាមួយតំណាងថ្នាក់ដឹកនាំទីក្រុង Da Nang នាថ្ងៃទី ២០ ខែកក្កដា។

ចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការតុលាការនៅទីក្រុង Da Nang និងឡាវ ចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការតុលាការនៅទីក្រុង Da Nang និងឡាវ
ជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងធុរកិច្ចថៃ និងដាណាង (Da Nang) ជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងធុរកិច្ចថៃ និងដាណាង (Da Nang)
ទីក្រុង Da Nang - សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Raya Ratnam បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ និងភាពស្រស់ស្អាតនៃទីក្រុង Da Nang ក៏ដូចជាការរួសរាយរាក់ទាក់ របស់ប្រជាជននៅទីនេះ។ លោកបានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តមានកិច្ចសហប្រតិបត្តិការរឹងមាំ នៅពេលដែលសិង្ហបុរី និងវៀតណាមកំពុងឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១ សីហា ឆ្នាំ ១៩៧៣ / ថ្ងៃទី ១ សីហា ឆ្នាំ ២០២៣) និងខួបលើកថ្ងៃទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ (ខែកញ្ញា ឆ្នាំ២០១៣ /ខែកញ្ញា ឆ្នាំ ២០២៣)។

លេខាគណៈកម្មាធិការបក្ស ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង Da Nang លោក Nguyen Van Quang បានសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូត Jaya Ratnam ដោយតួរនាទីរបស់ខ្លួននឹងរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរឹងមាំរវាងវៀតណាម - សិង្ហបុរី និយាយរួមរវាងទីក្រុង Da Nang និង សិង្ហបុរីនិយាយដោយឡែកនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល៕

q

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា