Trending now

វៀតណាមជំរុញកិច្ចសហប្រតិបត្តិកាជាមួយ Azerbaijan

11:25 | 21/07/2022

នាព្រឹកថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេស Azerbaijan លោក Elnur Mammadov ដែលអញ្ជើញ​ចូល​ជួប​សំដែងការគួរសមក្នុងឪកាសមក​​បំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រទេសម៉ាឡេស៊ី
ហេតុផលចំនួន ៤ ដើម្បីជួយវៀតណាមក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគផលិតកម្ម ហេតុផលចំនួន ៤ ដើម្បីជួយវៀតណាមក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគផលិតកម្ម
សិក្ខាសាលា “ទំនាក់ទំនងការទូត  ៣០ ឆ្នាំរវាងវៀតណាម និង Azerbaijan៖ ប្រវត្តិសាស្ត្រ និងទស្សនវិស័យ” (រូប​ថត៖ hanoimoi.com.vn)
សិក្ខាសាលា “ទំនាក់ទំនងការទូត ៣០ ឆ្នាំរវាងវៀតណាម និង Azerbaijan៖ ប្រវត្តិសាស្ត្រ និងទស្សនវិស័យ”

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Azerbaijan ហើយ​សង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្តានុពលសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកបានស្នើឱ្យក្រសួងការបរទេសទាំងពីរសហការជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ និងតំបន់។

លោកអនុរដ្ឋមន្ត្រី Elnur Mammadov បានសង្កត់ធ្ងន់ថា Azerbaijan មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ អប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ ដឹកជញ្ជូន ថាមពល ប្រេង ឧស្ម័ន និងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន...

នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc និងអនុរដ្ឋមន្ត្រីការបរទេស Azerbaijani លោក Elnur Mammadov បានអញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី ២ រវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេស Azerbaijan ព្រមទាំងអញ្ជើញចូលរួមសិក្ខាសាលា “ទំនាក់ទំនងការទូត ៣០ ឆ្នាំរវាងវៀតណាម និង Azerbaijan៖ ប្រវត្តិសាស្ត្រ និងទស្សនវិស័យ” ដែលរៀបចំដោយបណ្ឌិតសភាការទូត សហការជាមួយស្ថានទូត Azerbaijan ប្រចាំនៅទីក្រុងហាណូយ។ ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា អនុរដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្ឌិតសភាការទូតវៀតណាម និងបណ្ឌិតសភាការទូត Azerbaijan៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu