Trending now

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

10:31 | 21/07/2022 ឌីណា

យុគសម័យ - មកទីក្រុង​កោះ Phu Quoc ក្នុងខែកក្កដា ដល់ខែសីហា វាពិបាកសម្រាប់ភ្ញៀវក្នុងការជៀសវាងភ្លៀងធ្លាក់។ ទោះជាយ៉ាងណាក៏ដោយ រដូវវស្សានៅកោះពេជ្រ ចំនាពេលនឹងវិស្សមកាលរដូវក្តៅ ដូច្នេះហើយ ចំនួនភ្ញៀវមកលេងនៅទីនេះនៅតែមានមនុស្សច្រើនកុះករ។

រមណីយដ្ឋានទេសចរណ៍រួមបញ្ចូលគ្នាជាមួយកីឡាវាយកូនហ្គោលនៅភូកុក (Phu Quoc) រមណីយដ្ឋានទេសចរណ៍រួមបញ្ចូលគ្នាជាមួយកីឡាវាយកូនហ្គោលនៅភូកុក (Phu Quoc)
ទិសដៅមកទស្សនាជាមួយគ្រួសារ នៅ Phu Quoc ទិសដៅមកទស្សនាជាមួយគ្រួសារ នៅ Phu Quoc

ប្រសិនបើភ្ញៀវមានសំណាងគ្រប់គ្រាន់បានមក Phu Quoc នៅថ្ងៃដែលមានពន្លឺថ្ងៃ ភ្ញៀវនឹងមានសកម្មភាព​នៅសមុទ្រគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ក្នុង​ករណី​ទៅ​លេង​កោះ​គុជ​ក្នុង​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ ​នៅ​ទីនោះមាន​ភាព​ទាក់ទាញ​និង​ការ​កម្សាន្ត​ក្នុង​ផ្ទះ​ជា​ច្រើន​សម្រាប់ភ្ញៀវ​ទស្សនា​កម្សាន្ត។

ទស្សនាសារមន្ទីរ Teddy Bear

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

ជាមួយនឹងការរចនានំដូណាត់ សារមន្ទីរគឺជាស្នាដៃស្ថាបត្យកម្មដ៏ឆ្នើមមួយ។ ទេសភាព​បានបំផុសគំនិតពីភាពយន្ត Indiana Jones ដ៏ល្បីល្បាញ។

សារមន្ទីរ​នេះ​ត្រូវ​បាន​បែង​ចែក​ជា ៥ ផ្នែក​សម្រាប់​ភ្ញៀវ​ចូល​ទស្សនា។ ភ្ញៀវអាចមើលឃើញតុក្កតាខ្លាឃ្មុំដែលផលិតជាង ១០០ ឆ្នាំមុននៅទីនេះ។ សារមន្ទីរក៏មានកន្លែង check-in ជាច្រើនជាមួយនឹងគំរូប្លែកៗ។

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

ក្រៅ​ពី​ការ​ទស្សនា check-in ភ្ញៀវ​អាច​ទទួល​បាន​បទពិសោធន៍ពីការ​គូរជាបឋម​ដោយផ្ទាល់ដៃ រចនា​សត្វ​ខ្លាឃ្មុំ​តាម​ចំណង់​ចំណូល​ចិត្ត​ជាមួយ​នឹង​ប្រព័ន្ធ​ផ្ទាំង​គំនូរ។

តម្លៃសំបុត្រគឺ ២៥០០០០ ដុង/មនុស្សពេញវ័យ, ១៥០០០០ ដុង/កុមារម្នាក់ និងឥតគិតថ្លៃសម្រាប់កុមារដែល​មាន​កម្ពស់​កម្ពស់មួយម៉ែត្រ។

ការសម្តែងអាយ៉ង​ទឹក

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

ប្រសិនបើភ្លៀងនៅពេលល្ងាច ភ្ញៀវមិនអាចទៅផ្សាររាត្រីបានទេ អ្នកអាចប្តូរកាលវិភាគទៅមើលការសំដែងអាយ៉ងទឹក។

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

នៅទីនេះ ការសម្តែងនិមួយៗ ចំណាយរយៈពេល ២០ នាទី រួមមាន ៖ ការរាំ ច្រៀង ការសម្តែងឧបករណ៍ប្រជាប្រិយ និងការសម្តែងអាយ៉ងទឹកចំនួន ១២ ឈុត ដែលសំដែងដោយសិល្បករវ័យក្មេង និងទេពកោសល្យ។ ភ្ញៀវ​អាច​ទិញ​សំបុត្រ ​ដើម្បី​ទស្សនា​ការ​សម្ដែង​រួម​បញ្ចូល​និងការទទួល​​អាហារ ​ដែល​មាន​មុខ​ម្ហូប​ចំនួន ៤ ​ក្នុង​តម្លៃ ៩៥០.០០០ដុង ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មី​នៅ​កោះ​គុជ។

ស្វែងយល់នូវ​ពិភពបាតសមុទ្រ

ឧទ្យាននេះក៏ជាកន្លែងលាក់ខ្លួនដ៏ល្អមួយផងដែរ ប្រសិនបើធ្វើដំណើរនៅថ្ងៃវស្សា។ កន្លែងទាក់ទាញមួយដែលមិនខ្វល់ពីភ្លៀងនៅសួនកម្សាន្តគឺវិមាន Neptune ។

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

ពីខាងក្រៅ ពិភពបាតសមុទ្រនេះប្រហាក់ប្រហែលដូចជាអណ្តើកសមុទ្រយក្ស។ នៅខាងក្នុងគឺជាលំហដ៏ធំមួយដែលមានពិភពមហាសមុទ្រចំនួន ៥ និងសត្វសមុទ្រជាង ២៥៥.០០០ ក្បាល។

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

មកទីនេះនៅថ្ងៃវស្សា ភ្ញៀវអាចទស្សនាវិមាន Neptune ។ សមុទ្រ​វង្វេង​ជា​ជម្រក​របស់​ត្រីចាហួយ​កម្រ​ជាង ១០០០ ក្បាល។ តំបន់កំណប់មហាសមុទ្រមានសត្វដែល​រស់នៅក្នុងទឹកប្រៃ និងទឹកសាបជិត ១៨.០០០ ក្បាល។ វិមានទឹកកកគឺជាជម្រករបស់សត្វភេនឃ្វីនចំនួន ២០០ ក្បាល។ លើសពីនេះ ពិភពសមុទ្រក៏មានកន្លែងចិញ្ចឹមត្រីឆ្លាម អណ្តើក... សម្រាប់ឲ្យភ្ញៀវចូលទស្សនាផងដែរ។

ទស្សនាសួនសត្វ

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

Safari Phu Quoc គឺជាសួនសត្វពាក់កណ្តាលព្រៃដំបូងគេបង្អស់ក្នុងប្រទេសវៀតណាមដែលមានសត្វកម្រជាង ៣០០ ក្បាលនៃប្រភេទសត្វកម្រចំនួន ១៥០​ នៅលើពិភពលោក។ កន្លែង​នេះ​ស័ក្តិសម​ទៅ​លេង ​បើ​ភ្លៀង​ធ្លាក់។ ផ្លូវភាគច្រើនមាន​ដំបូល ភ្ញៀវមិនបារម្ភ នៅពេលភ្លៀង។

កន្លែងកម្សាន្តក្នុងផ្ទះចំនួន ៤ នៅទីក្រុងកោះ Phu Quoc សម្រាប់ថ្ងៃភ្លៀងធ្លាក់

ក្នុង​ករណី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ភ្ញៀវ​គួរ​ទៅ​ទស្សនា​សួន​សត្វ​បក្សី។ នៅទីនោះមាន​កន្លែង​ទទួល​ទាន​អាហារ​ក្នុង​ផ្ទះ​សម្រាប់​ភ្ញៀវ​។ សួនសត្វស្លាបមានជាង ៥០០ ក្បាល ក្នុងនោះមាន ៣០ ប្រភេទ ដែលគឺជាសត្វកម្រ និងប្លែកៗ។

តំបន់នេះត្រូវបានបំពាក់ដោយតេឡេស្កុប ភ្ញៀវទេសចរអាចមើលឃើញសត្វស្លាបដោយផ្ទាល់ភ្នែកពីចម្ងាយ ។ តម្លៃសំបុត្រទៅសួនសត្វគឺប្រហែល ៦៥០.០០០/ម្នាក់។

Đến Phú Quốc tháng 7-8, du khách khó tránh khỏi những trận mưa. Tuy nhiên, mùa mưa ở đảo ngọc trùng kỳ nghỉ hè nên lượng khách đến đây vẫn đông.

Nếu may mắn đến Phú Quốc những ngày nắng ráo, du khách sẽ được trải nghiệm nhiều hoạt động trên biển thú vị. Trong trường hợp ghé đảo ngọc vào những ngày mưa rả rích, tại đây vẫn có nhiều điểm tham quan, vui chơi trong nhà cho du khách khám phá.

ឌីណា

zing

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី