Trending now

ពិធីបុណ្យបាឡុងចម្រុះពណ៌នៅខេត្ត Quang Binh

19:13 | 17/07/2022 ឌីណា

យុគសម័យ - ពិធីបុណ្យបាឡុងនៅខេត្ត Quang Binh នឹងនាំមកការសម្តែងគួរឱ្យចាប់អារម្មណ៍នៅលើអាកាស។

ខេត្ត Quang Binh និង Savannakhet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ខេត្ត Quang Binh និង Savannakhet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
EU គាំទ្រខេត្ត Quang Binh លើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថានសម្រាប់ស្ត្រី កុមារ និងជនជាតិភាគតិច EU គាំទ្រខេត្ត Quang Binh លើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថានសម្រាប់ស្ត្រី កុមារ និងជនជាតិភាគតិច
ពិធីបុណ្យបាឡុងចម្រុះពណ៌នៅខេត្ត Quang Binh
(រូបថត៖ vtv.vn)

ពិធីបុណ្យបុណ្យបាឡុងខេត្ត Quang Binh ស្ថិតនៅក្នុងព្រឹត្តិការណ៍បុណ្យបាឡុងថ្នាក់ជាតិចំនួន ១០ ដែលរៀបចំដោយក្រុមហ៊ុនឯកជនមួយ។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយរូបភាពខេត្ត Quang Binh ដល់ភ្ញៀវទេសចរទូទាំងប្រទេស។

មក​ដល់​ពិធីបុណ្យនេះ ភ្ញៀវ​ទេសចរអាចគយគន់​​ការ​សម្តែង​ប៉េងប៉ោង​ចម្រុះ​ពណ៌​រាប់​សិប​គ្រាប់។ លើសពីនេះ ភ្ញៀវអាច check-in យ៉ាងងាយស្រួល និងថតរូបរូបថតដ៏ស្រស់បំព្រង ជាមួយនឹងផ្ទៃមេឃដ៏ចម្រុះពណ៌។

ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែកក្កដាដល់ថ្ងៃទី ១៧ ខែកក្កដានៅសណ្ឋាគារ Dolce Penisola នៅលើឧបទ្វីប Bao Ninh (ស្រុក Dong Hoi ខេត្ត Quang Binh)។

យោងតាមស្ថិតិពី Victory Mind ដែលជាក្រុមប៉េងប៉ោង​ធំជាងគេមួយនៅវៀតណាម និងអាស៊ី ហើយក៏ជាអង្គភាពដែលហោះហើរក្នុងព្រឹត្តិការណ៍នេះដែរ។ ម៉្យាងទៀត ពិធីបុណ្យប៉េងប៉ោងខ្យល់​ទាក់ទាញភ្ញៀវ​ ក្នុងប្រទេសវៀតណាមចំនួន ៣០០.០០០- ៥០០.000 នាក់ (ជាង ១០០ លាននាក់) ​បាន​ទស្សនាការសម្តែង​​នូវការហោះហើរប៉េងប៉ោងខ្យល់ក្តៅ។ ក្នុង​នោះ​មាន​តែ​ភ្ញៀវប្រមាណ​ ៥.០០០​នាក់​ប៉ុណ្ណោះ​អាច​មាន​បទពិសោធន៍​ហោះហើរ ដែរ។

ពិធីបុណ្យបាឡុងចម្រុះពណ៌នៅខេត្ត Quang Binh
(រូបថត៖ vtv.vn)

គួរឲ្យ​កត់​សម្គាល់ថា មានសំបុត្រហោះហើរយន្តហោះសម្រាប់ភ្ញៀវពិសេស។ នេះគឺជាឱកាស​កម្របានឃើញឋានសួគ៌សមុទ្រ Bao Ninh ពីខាងលើ។ សមុទ្រBao Ninh ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ដោយឆ្នេរសមុទ្រដ៏បរិសុទ្ធ ខ្សាច់ពណ៌សស្អាត និងទឹកពណ៌ខៀវថ្លា។ ការគយគន់​ឆ្នេរសមុទ្រ Bao Ninh ពីខាងលើនឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ ដោយគយគន់ទិដ្ឋភាពរួមនៃឋានសួគ៌សមុទ្រពីកម្ពស់ ១៥ - ៤៥ ម៉ែត្រ។

ពិធីបុណ្យបាឡុងចម្រុះពណ៌នៅខេត្ត Quang Binh
ឋានសួគ៌សមុទ្រ Bao Ninh។ (រូបថត៖ vtv.vn)

ពិធីបុណ្យបុណ្យបាឡុងនៅខេត្ត Quang Binh គឺជាឱកាសសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទូទាំងប្រទេសបានទស្សនាការហោះហើរ​ប៉េង​ប៉ោងដ៏អស្ចារ្យដោយមិនគិតថ្លៃ។ ក្រៅពីនោះ ពិធីបុណ្យក៏ជាព្រឹត្តិការណ៍ផ្សព្វផ្សាយរូបភាព និងបង្កើតកម្លាំងចលករសម្រាប់វិស័យ​ទេសចរណ៍ខេត្ត Quang Binh ឆ្ពោះទៅកាន់អនាគតផងដែរ៕

ឌីណា

zing

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស