យុគសម័យ- នាថ្ងៃទី ១៣ ខែកក្កដា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានប្រគល់មេដាយអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងប្រជាជាតិនានា” ជូនលោក Paul Jansen ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម។
![]() |
![]() |
![]() |
លោកស្រីប្រធាន VUFO Nguyen Phuong Nga ប្រគល់មេដាយអនុស្សាវរីយ៍ជូនលោក Paul Jansen ឯកអគ្គរដ្ឋទូតបែលហ្សិកប្រចាំនៅវៀតណាម។ (រូបថត៖ baoquocte.vn) |
ថ្លែងមតិក្នុងពិធីប្រគល់មេដាយនេះ លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានឲ្យដឹងថា បែលហ្ស៊ិកជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសលោកខាងលិចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម នាពេលឆាប់ៗ (ថ្ងៃទី ២២ ខែមីនា ឆ្នាំ ១៩៧៣)។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើនជាពិសេសនាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសបែលហ្សិករបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue (ខែវិច្ឆិកា ឆ្នាំ២០២១)។ ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ ហ្វ្រង់កូហ្វូនី ASEM និងអាស៊ាន។
លោកឯកអគ្គរដ្ឋទូត Paul Jansen បានសម្តែងនូវកិត្តិយសដែលបានទទួលមេដាយដ៏ថ្លៃថ្លាពីសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ព្រមទាំងបានអះអាងថា សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងបែលហ្សិក។ លោកបានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga និងមិត្តភ័ក្តិវៀតណាមដែលបានជួយគាំទ្រលោកក្នុងអាណត្តិកន្លងមក ហើយលោកក៏មានបំណងថា ទំនាក់ទំនងវៀតណាម-បែលហ្ស៊ិកនឹងបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរនាពេលខាងមុខ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន