Trending now

ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២២៖ ធ្វើឡើងក្នុងខេត្ត-ក្រុងចំនួន ៩ នៅទូទាំងប្រទេស

20:35 | 14/07/2022 ឌីណា

យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Nghe An ទើបតែបានចេញផែនការលេខ ៤៦០/KH-UBND ស្តីពីការសម្របសម្រួលការរៀបចំបោះជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២២ សម្រាប់យុវជន និងអាណិកជន​ជានិស្សិតនៅក្នុងនៅខេត្ត Nghe An។ សកម្មភាព​ទាំង​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ខេត្ត​ក្រុង​ចំនួន ​៩ ​នៅ​ទូទាំង​ប្រទេស។

វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ
យុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុបឆ្ពោះទៅបោះជំរុំរដូវក្តៅ Vietheart ២០២២ យុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុបឆ្ពោះទៅបោះជំរុំរដូវក្តៅ Vietheart ២០២២
ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២២៖ ធ្វើឡើងក្នុងខេត្ត-ក្រុងចំនួន ៩ នៅទូទាំងប្រទេស
យុវជន និងនិស្សិតចូលរួមក្នុងជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០១៩ ទស្សនាស្រុកកំណើតលោកប្រធាន Ho Chi MinH (រូបថត៖ Tinhdoannghean.vn)។

គណៈកម្មាធិការប្រជាជនខេត្ត ស្នើមន្ទីរ អង្គភាព និងមូលដ្ឋានពាក់ព័ន្ធ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ដើម្បីអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់លើភារកិច្ចផែនការ​ប្រកបដោយ​ប្រសិទ្ធភាពនិងសន្សំចៃ។

ការបោះជំរុំវៀតណាមរដូវ​ក្តៅគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសរៀបចំជារៀងរាល់ឆ្នាំ ដើម្បីបង្កើតកន្លែងលេងសម្រាប់យុវជន និងនិស្សិតវៀតណាមនៅឯបរទេស ដើម្បីតភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្តូរជាមួយយុវជនក្នុងស្រុក។

ទន្ទឹមនឹងនោះ ក៏ជាឱកាសសម្រាប់និស្សិតវៀតណាមនៅឯបទេសវិលត្រលប់ទៅរកឫសគល់របស់ពួកគេវិញ ដើម្បីបង្ហាញពីការដឹងគុណ ទទួលបទពិសោធន៍ និងបង្កើតឱកាសសម្រាប់យុវជនវៀតណាមជំនាន់ក្រោយទាំងក្នុង និងក្រៅប្រទេស ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីលើកកំពស់តួនាទីសំខាន់របស់ពួកគេ រួមចំណែកក្នុងបុព្វហេតុកសាង និងការពារជាតិ។

ចាប់តាំងពីឆ្នាំ ២០០៤ មក ជំរុំរដូវក្តៅវៀតណាមបានទាក់ទាញការចូលរួមរបស់យុវជន និងនិស្សិតវៀតណាមយ៉ាងច្រើនពីជាង ប្រទេស និងតំបន់ចំនួន ៣០។ គណៈប្រតិភូដែលចូលរួមក្នុងកម្មវិធីនេះមាន​​លទ្ធផលដ៏ល្អនៅក្នុងវិស័យសិក្សា កីឡា សិល្បៈ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាកសាងសហគមន៍។

អាស្រ័យហេតុនេះ បង្ហាញពីការយកចិត្តទុកដាក់ ការថែទាំរបស់បក្សនិងរដ្ឋចំពោះយុវជនវៀតណាមនៅឯបរទេស ក៏ដូចជាគោលនយោបាយមិន​ប្រែប្រួលអំពិ​មហាសាមគ្គីភាពប្រជាជាតិ ការងារ​ជន​វៀតណាម​នៅឯបរទេស ក្នុងស្ថានភាពថ្មី៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ
ខេត្តបាក់និញ សិក្សាស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍សហករណ៍របស់ប្រទេសអ៊ីតាលី
លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី