Trending now

ថ្នាក់ដឹកនាំសហគ្រាសសកលជាច្រើននឹងអញ្ជើញចូលរួមកិច្ចប្រជុំ ABAC ៣ នៅប្រទេសវៀតណាម

08:49 | 13/07/2022 យោងតាមវិឡូសំលេងវៀតណាម

ដោយប្រធានបទ “ចាប់យក ចូលរួម ស្ថាបនា” កិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សា ពិគ្រោះយោបល់អាជីវកម្មនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក - APEC (ABAC ៣) នឹងបើកនាថ្ងៃទី២៧ ខែកក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh។

ពលករបរទេសទទួលបានប្រាក់ខែខ្ពស់ នៅប្រទេសវៀតណាម ពលករបរទេសទទួលបានប្រាក់ខែខ្ពស់ នៅប្រទេសវៀតណាម
ក្រុមហ៊ុន SAMSUNG វិនិយោគស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G នៅប្រទេសវៀតណាម ក្រុមហ៊ុន SAMSUNG វិនិយោគស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G នៅប្រទេសវៀតណាម
ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានណែនាំអំពី ABAC ៣ កាលពីព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២២។ (រូបថត៖ baodautu.vn)
ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានណែនាំអំពី ABAC ៣ កាលពីព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២២។

លោក Pham Tan Cong ប្រធាន VCCI ប្រធាន ABAC វៀតណាមបានមានប្រសាសន៍ថា ដោយសាររដ្ឋាភិបាលចិនបន្តអនុវត្តគោលនយោបាយ “សូន្យកូវីដ” និងមិនលើកទឹកចិត្តដល់ការបើកទូលាយដល់ភ្ញៀវទេសចរណ៍អន្តរជាតិ ទើបប្រធាន ABAC ឆ្នាំ ២០២២ ប្រទេសថៃបានស្នើឱ្យ ABAC វៀតណាម រៀបចំការប្រជុំលើកទី ៣ ដោយសារតែការចង់រៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់បន្ទាប់ពី ២ ឆ្នាំសកម្មភាពជាច្រើនត្រូវតែធ្វើឡើងតាមអ៊ីនធឺណិត។

ABAC ៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ប្រកបដោយអត្ថន័យផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រាប់ សហគមន៍ធុរកិច្ចក្នុងតំបន់។ តាមនោះ ទន្ទឹមនឹងការពិភាក្សាលើបញ្ហា សំខាន់ៗជាច្រើន កិច្ចប្រជុំនេះនឹងកសាងរបាយការណ៍អនុសាសន៍របស់សហគ្រាស ដើម្បីដាក់ជូនរដ្ឋមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម ទេសា ភិបាលធនាគារ និងរបាយការណ៍ប្រចាំឆ្នាំរបស់ ABAC ដើម្បីដាក់ជូនថ្នាក់ដឹកនាំ APEC។ ក្រៅពីនោះ កិច្ចប្រជុំនេះក៏ត្រៀមរៀបចំខ្លឹមសារសម្រាប់កិច្ចសន្ទនារវាងថ្នាក់ ដឹកនាំ APEC និង ABAC ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២២ នៅខែវិច្ឆិកា ឆ្នាំ ២០២២ នៅប្រទេសថៃ។

រហូតមកដល់ចំណុចនេះ ថ្នាក់ដឹកនាំសាជីវកម្ម និងធុរកិច្ចរបស់សមាជិក ABAC ចំនួន ១៣០នាក់ បានចុះឈ្មោះចូលរួមដោយផ្ទាល់។ ក្នុង​ចំណោម​នោះ​មាន​មេដឹកនាំ​នៃ​សាជីវកម្ម​ឈាន​មុខ​គេ​ក្នុង​តំបន់ និង​ពិភពលោក​ដូច​ជា ប្រធាន NEC Group, Marubeni, UPS, Acer...

ក្នុងអំឡុងពេលនៃជំងឺរាតត្បាត សមាជិក ABAC មានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាល ការរំខានដល់ខ្សែសង្វាក់ផលិតកម្ម និងទំនិញ... បច្ចុប្បន្ននេះ អាជីវកម្ម និងអ្នកវិនិយោគកំពុងស្វែងរកឱកាសអាជីវកម្មបន្ទាប់ពីរយៈពេលដ៏លំបាក និងបញ្ហាប្រឈមនាពេលថ្មីៗនេះ។

តាមការគ្រោងទុក ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ ABAC ៣ គ្រោងនឹងមានការចូលរួមពីប្រតិភូជិត ២០០ នាក់ (ចូលរួមតាមទម្រង់ អនឡាញ និងដោយផ្ទាល់) រួមទាំងមេដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន សកល អង្គការពន្លឿនពាណិជ្ជកម្ម និងវិនិយោគដ៏មានកិត្យានុភាព និងមានឥទ្ធិពលដ៏ ធំក្នុងតំបន់ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម