Trending now

ក្រុមហ៊ុន SAMSUNG វិនិយោគស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G នៅប្រទេសវៀតណាម

15:40 | 30/09/2021 ហេង វុធ្ធី

យុគសម័យ - អគ្គនាយកក្រុមហ៊ុន សាមស៊ុង (Samsung) ប្រចាំប្រទេសវៀតណាម លោក Choi Joo Ho បានឲ្យដឹងថា សាមសុង កំពុងតែសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលមានទំហំទឹកប្រាក់ជាង ២២០ លានដុល្លារអាមេរិកនៅទីក្រុងហាណូយ ព្រមទាំងនឹងស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G និងបញ្ញាសិប្បនិម្មិតនៅវៀតណាម។

សាមស៊ុង (Samsung) រួមដៃជាមួយវៀតណាម ដើម្បីប្រយុទ្ធបុ្រឆាំងនឹងជំងឺកូវីដ-១៩ សាមស៊ុង (Samsung) រួមដៃជាមួយវៀតណាម ដើម្បីប្រយុទ្ធបុ្រឆាំងនឹងជំងឺកូវីដ-១៩
ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត
ក្រុមហ៊ុន SAMSUNG វិនិយោគស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G នៅប្រទេសវៀតណាម
សាំស៊ុង (SAMSUNG) វិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G នៅវៀតណាម

នៅថ្ងៃទី ២៧ ខែកញ្ញា ថ្លែងនៅក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូជាមួយក្រសួងខេត្តនិងសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម លោក Choi Joo Ho បានសង្កត់ធ្ងន់ថាវៀតណាម​គឺជាទិសដៅទាក់ទាញវិនិយោគិនបរទេសក្នុងរយៈពេលយូរអង្វែងជាបន្តទឿត។

លោក Choi Joo Ho បានបញ្ជាក់ថា សាមស៊ុង នឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួននៅវៀតណាមទេ បើទោះបីរលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កការលំបាកជាច្រើនដល់រោងចក្រផលិតក៏ដោយ។ សាមស៊ុង នឹងបន្តពង្រីកការផលិតបន្តវិនិយោគលើឧបករណ៍សម្រាប់រោងចក្រដំណើរការចំនួន ៦ នៅប្រទេសវៀតណាម។ ក្រុមហ៊ុននេះនឹងវិនិយោគបន្ថែមទៀតនៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឈន៍ ដើម្បីធ្វើឱ្យក្រុមហ៊ុន សាមស៊ុង វៀតណាមក្លាយជាមូលដ្ឋានផលិតកម្មដ៍ធំមួយនៅលើពិភពលោក។ បច្ចុប្បន្ននេះក្រុមហ៊ុន សាមស៊ុង វៀតណាម កំពុងបន្តសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលមានទំហំទឹកប្រាក់ជាង ២២០ លានដុល្លារនៅទីក្រុងហាណូយ។ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ នឹងស្រាវជ្រាវនិងអភិវឌ្ឍសេវាកម្មប្រព័ន្ធ 5G មូលដ្ឋានទិន្នន័យសិប្បនិម្មិត នៅវៀតណាម ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង។

នៅក្នុងសិក្ខាសាលាតំណាងសហគ្រាសវិនិយោគផ្ទាល់ពីបរទេសមួយចំនួនបានលើកឡើងថា ពួកគេនៅតែ ជឿជាក់លើបរិយាកាសវិនិយោគរបស់វៀតណាម ហើយទន្ទឹមនឹងនេះដែរដោយរំពឹងថារដ្ឋាភិបាលក្រសួងនិងបណ្តាខេត្តក្រុងនានានឹងបន្តផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដល់កម្មករនិងបើកទ្វារស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ និងធ្វើឲ្យសាមញ្ញនីតិវិធីផងដែរ។

លោក Binu Jacob អគ្គនាយកក្រុមហ៊ុន Nestlé Vietnam បាននិយាយថា ក្រុមហ៊ុនសាជីវកម្មនេះទើបតែសម្រេចចិត្តវិនិយោគចំនួន ១៣២ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅដុងណាយក្នុងរយៈពេលពីរឆ្នាំខាងមុខនេះដោយប្រែក្លាយប្រទេសវៀតណាមទៅជាមជ្ឈមណ្ឌលផលិតរNestléនៅអាស៊ីនិងអូសេអានី។ រោងចក្រផលិតនៅប្រទេសវៀតណាមបច្ចុប្បន្នគឺជារោងចក្រប្រកបដោយប្រសិទ្ធភាពឈានមុខគេរបស់ក្រុមហ៊ុនNestlé ហេតុដូច្នេះក្រុមនេះបានសម្រេចចិត្តវិនិយោគរោងចក្រផលិតថ្មីមួយនៅខេត្ត Dong Nai ជាដើម។

ហេង វុធ្ធី

cand.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ត្រូវមានភាពម៉ឺងម៉ាត់ រហ័សរហួន និងម៉ឺងម៉ាត់ជាងមុន ក្នុងការប្រកាសសង្គ្រាមប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពិនិត្យ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នៅទីក្រុងហូជីមិញ
ខេត្តនិញប៊ិញបានចល័តកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ដោយត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យ EC លើកទី ៥
នាវានេសាទ 100% ត្រូវបានចុះបញ្ជីនៅលើ VNFishbase
វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)