Trending now

ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបសន្ទនាជាមួយប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន

08:57 | 08/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៦ កក្កដា លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបសន្ទនាជាមួយលោក Liu Jianchao ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន តាមប្រព័ន្ធវីដេអូ។

វៀតណាមនិងចិនជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស្អាតស្អំ ប្រកបដោយចីរភាពនិងយូរអង្វែង វៀតណាមនិងចិនជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស្អាតស្អំ ប្រកបដោយចីរភាពនិងយូរអង្វែង
សារព័ត៌មានហុងកុង (ចិន) ចាប់អារម្មណ៍លើសេដ្ឋកិច្ចវៀតណាម សារព័ត៌មានហុងកុង (ចិន) ចាប់អារម្មណ៍លើសេដ្ឋកិច្ចវៀតណាម
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ថ្លែងនៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ  (រូបថត៖ vnanet.vn)
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ថ្លែងនៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ

នៅក្នុងជំនួបនេះ លោក Le Hoai Trung បានពិភាក្សាអំពីវិធានការសហប្រតិបត្តិការជាក់ស្តែងរវាងបក្សទាំងពីរនាពេលខាងមុខ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការអនុវត្តកិច្ចព្រមព្រៀងព្រំដែនគោក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះដូរពាណិជ្ជកម្មតាមព្រំដែន និងបង្កើនសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។

លោក Le Hoai Trung ក៏បានថ្លែងអំណរគុណចំពោះគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបានជួយឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

ភាគីទាំងពីរបានឯកភាពថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរបានបន្តអភិវឌ្ឍជាវិជ្ជមាន តាមរយៈការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។ ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម មានការរីកចម្រើន ហើយកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសម្រេចបានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តការយោគយល់គ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរួមចំណែកជំរុញការអនុវត្តផែនការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទំនាក់ទំនងរបស់បក្សទាំងពីរប្រកបដោយស្ថិរភាព រួមទាំងការជួបជុំ ការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សថ្នាក់មជ្ឈិម; រៀបចំសិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មាភិបាល កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងគណៈកម្មាធិការបក្សនៅមូលដ្ឋាននៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា