នាថ្ងៃទី ៣០ ខែមិថុនា កាសែត Lianhe Zaobao នៅហុងកុង (ប្រទេសចិន) បានចុះផ្សាយអត្ថបទដែលវាយតំលៃកំណើនសេដ្ឋកិច្ចដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២។
![]() |
![]() |
អត្ថបទបានសង្កត់ធ្ងន់ថា ជាមួយនឹងការស្ដារឡើងវិញនៃការនាំចេញ និងការប្រើប្រាស់សេដ្ឋកិច្ច វៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងត្រីមាសទីពីរកន្លងមក។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៧.៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយជាការកើនឡើងខ្លាំងបំផុតក្នុងរយៈពេលជិត ១១ ឆ្នាំថ្មីៗនេះ។
![]() |
រូបថតឧទាហរណ៍ (vov.vn) |
យោងតាមអត្ថបទនេះ បន្ទាប់ពី វៀតណាមបានលើកជាបណ្តើរៗនូវវិធានការបង្ការជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១ ឧស្សាហកម្ម និងរោងចក្រក្នុងប្រទេសបានស្តារឡើងវិញនូវសកម្មភាពផលិតកម្ម ហើយការនាំចេញរបស់វៀតណាមក៏ស្ដារឡើងវិញយ៉ាងខ្លាំងដែរ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ការនាំចេញរបស់វៀតណាមបានកើនឡើង ១៧.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបាន ១៨៦ ពាន់លានដុល្លារអាមេរិក៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន