នារសៀលថ្ងៃទី៣ ខែកក្កដា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គនៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។
![]() |
![]() |
![]() |
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់សុខុន |
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអបអរសាទរចំពោះកម្ពុជាដែលរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រកបដោយជោគជ័យ ក៏ដូចជាលទ្ធផលវិជ្ជមានដែលកម្ពុជាសម្រេចបានក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។
រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ជាពិសេសការថែរក្សាទំនាក់ទំនង ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥.៤៤ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២២ កើនឡើង ១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ក្នុងក្របខណ្ឌឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយក្នុងការរួមសហការរៀបចំប្រកបដោយជោគជ័យពិធីអបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅតំបន់ព្រំដែនរវាងខេត្ត Binh Phuoc នៃប្រទេសវៀតណាម និងខេត្តត្បូងឃ្មុំ នៃប្រទេសកម្ពុជា នាថ្ងៃទី ២០ ខែមិថុនា និងពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា ព្រឹត្តិការណ៍ទាំងនេះបានរួមចំណែកជាក់ស្តែងក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរអំពីការថែរក្សា និងពូនជ្រំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពបន្តសម្របសម្រួលក្នុងការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ដែលនៅសេសសល់ក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានឯកភាពគ្នាសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ បន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អលើវិស័យនយោបាយ សន្តិសុខការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ អប់រំ-បណ្តុះបណ្តាល... បន្តសម្របសម្រួលក្នុងការរៀបចំសកម្មភាពរំលឹកអនុស្សាវរីយ៍ដែលនៅសេសសល់ក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។
រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕
មតិពីមិត្តអ្នកអាន