Trending now

បើកឡើងវិញនូវជើងហោះហើរ សៀមរាប- Da Nang ក្រោយផ្អាកអស់រយៈពេល ២ ឆ្នាំ

15:17 | 03/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី១ ខែកក្កដា ជើងហោះហើរ K៦ ៨៤០ ចាកចេញពីខេត្តសៀមរាប នៅវេលាម៉ោង ១៥:៣៥ នាទី ហើយបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Da Nang នៅវេលាម៉ោង ១៧:៣៥ នាទីថ្ងៃដដែល។ នេះជាជើងហោះហើរពាណិជ្ជកម្មដំបូង បន្ទាប់ពីផ្អាកអស់រយៈពេលជាង ២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang
ពិធីបុណ្យ Yoga អន្តរជាតិ - Da Nang (វៀតណាម)​ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌា ពិធីបុណ្យ Yoga អន្តរជាតិ - Da Nang (វៀតណាម)​ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌា
ពិធីទទួលស្វាគមន៍អ្នកដំណើរដំបូងទៅកាន់ទីក្រុង Da Nang នៅផ្លូវហោះហើសៀមរាប-Da Nang (រូបថត៖ vnanet.vn)
ពិធីទទួលស្វាគមន៍អ្នកដំណើរដំបូងទៅកាន់ទីក្រុង Da Nang នៅផ្លូវហោះហើសៀមរាប-Da Nang (រូបថត៖ vnanet.vn)

លោក Nguyen Xuan Binh នាយករងនៃមន្ទីរទេសចរណ៍ក្រុង Da Nang បានចែករំលែកថា កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទេសចរណ៍ និងបង្កើតឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងវៀតណាម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ នឹងបើកជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍ នៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ដោយយន្តហោះ ATR72 សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines។ ផ្លូវហោះហើរនេះត្រូវបានគេរំពឹងថានឹងរួមចំណែកជំរុញការធ្វើដំណើរ និងតម្រូវការទេសចរណ៍រវាងវៀតណាម និងកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរភ្ញៀវអន្តរជាតិរវាងខេត្តសៀមរាប និងទីក្រុង Da Nang។ ក្នុងការបើកឡើងវិញនេះ ក្រុមហ៊ុនធ្វើការហោះហើរបីជើងក្នុងមួយសប្ដាហ៍ ហើយនឹងបង្កើនរហូតដល់ប្រាំជើងក្នុងមួយសប្ដាហ៍ចាប់ពីខែកញ្ញា ឆ្នាំ២០២២ និង បន្ថែមរហូតដល់រៀងរាល់ថ្ងៃនាពេលដ៍ខ្លីខាងមុខនេះ។

លោក លៀវ មិញជុង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរ អ៊ែរ មានប្រសាសន៍ថា «ក្រុមហ៊ុន កម្ពុជា អង្ករ អ៊ែ ជាអាកាសចរជាតិ និងជាអាកាសចរតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្របញ្ញាក់សុវត្ថិភាពពីស្ថាប័នអន្តរជាតិហៅកាត់ អាយអូសា (IOSA) យើងមានក្តីសោមន្សសរីករាយបំផុតក្នុងការធ្វើជាស្ពានតភ្ជាប់ក្នុងការផ្លាស់ប្តូរូ វប្បធម៌ សេដ្ឋកិច្ច និង ទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ បច្ចុប្បន្ននេះក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងដែលបានផ្តល់សេវាកម្មយ៉ាងច្រើនរវាងប្រទេសទាំងពីររហូតដល់ជាង ៣០ ជើងហោះហើរ ក្នុងមួយសប្ដាហ៍ មានដូចជា ពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ ពីខេត្តសៀមរាបទៅទីក្រុងហូជីមិញ និងខេត្ត Da Nang ពីខេត្តព្រះសីហនុទៅទីក្រុងហូជីមិញ»៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ