យុគសម័យ - នាថ្ងៃទី ២៧ មិថុនា នៅរដ្ឋធានី Ha Noi លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាម លោក Gennady Bezdetko។
![]() |
![]() |
![]() |
ប្រតិភូអញ្ជើញថតរូបអនុស្សាវរីយ៍។ (រូបថត៖ VNA) |
លោក Do Van Chien មានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យ ហើយសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី ហើយជានិច្ចកាលកំណត់ថា រុស្ស៊ីជាដៃគូសំខាន់បំផុតក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
លោក Chien បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូត Gennady Bezdetko ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងមក ដោយជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងមានគំនិតផ្តួចផ្តើមបន្ថែមទៀត រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានថ្លែងអំណរគុណចំពោះលោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Do Van Chien ហើយលោកទូតបានចែករំលែកនូវមនោសញ្ចេតនាល្អអំពីប្រទេស និងប្រជាជនវៀតណាម ព្រមទាំងមានបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរនៅគ្រប់កម្រិត និងតាមបណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា ការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ថាមពល និងឧស្សាហកម្មឧស្ម័ន ការបណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌។
![]() |
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA) |
លោកឯកអគ្គរដ្ឋទូត Gennady Bezdetko មានបំណងចង់បន្តទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់រណសិរ្សមាតុភូមិវៀតណាម រួមគ្នាដើម្បីអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពថា ជំរុញកិច្ចសហប្រតិបត្តិការរវាងការិយាល័យសង្គមសហព័ន្ធរុស្ស៊ីនៃរណសិរ្សប្រជាជនទូទាំងរុស្ស៊ី និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ តាមលោកឯកអគ្គរដ្ឋទូត សកម្មភាពសម្របសម្រួលរវាងអង្គការទាំងពីរនេះគឺជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរុស្ស៊ី-វៀតណាម ដោយហេតុនោះបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត៕

thoidai.com.vn
មតិពីមិត្តអ្នកអាន