Trending now

បង្កើនសមត្ថភាពសម្រាប់គ្រូបង្រៀនភាសារុស្ស៊ីនៅប្រទេសវៀតណាម

10:41 | 11/06/2022

យុគសម័យ - នាថ្ងៃទី ៧ មិថុនា ក្នុងក្របខ័ណ្ឌ “សប្តាហ៍ភាសារុស្សីនៅវៀតណាម” មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី នៅរដ្ឋធានី Ha Noi បានរៀបចំកម្មវិធីបណ្តុះបណ្តាល លើកកំពស់ចំណេះដឹងសម្រាប់គ្រូបង្រៀនភាសារុស្សីក្នុងអង្គការអប់រំនៅវៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ វៀតណាមជាអ្នកនាំមុខគេនៅតំបន់អាស៊ាន ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ វៀតណាមជាអ្នកនាំមុខគេនៅតំបន់អាស៊ាន
សហគមន៍វៀតណាមនៅរុស្ស៊ីប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី១ខែមិថុនា សហគមន៍វៀតណាមនៅរុស្ស៊ីប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី១ខែមិថុនា
បង្កើនសមត្ថភាពសម្រាប់គ្រូបង្រៀនភាសារុស្ស៊ីនៅប្រទេសវៀតណាម
សាស្ត្រាចារ្យរង លោកស្រី N. A Kutyreva និង លោក Y.V. Kutyrev ប្រាប់អំពីបញ្ហាបន្ទាន់ក្នុងការបង្រៀនភាសារុស្សីជាភាសាបរទេស។ (រូបថត៖ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅទីក្រុងHa Noi )

ថ្លែងមតិក្នុងពិធីបើក “សប្តាហ៍ភាសារុស្ស៊ីនៅវៀតណាម” នាយករងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅរដ្ឋធានី Ha Noi A.A. លោក Borodenko បានឲ្យដឹងថា នាពេលថ្មីៗនេះ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីតែងតែខិតខំប្រឹងប្រែងបង្កើតបរិយាកាសបង្រៀនភាសារុស្ស៊ីសម្រាប់ប្រជាជនវៀតណាម។ លោក Borodenko សង្ឃឹមថា ព្រឹត្តិការណ៍ដែលរៀបចំដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌​រុស្ស៊ីនឹងគាំទ្រ និងជំរុញចំណាប់អារម្មណ៍របស់គ្រូបង្រៀនវៀតណាមក្នុងការបង្រៀនភាសារុស្ស៊ី។

សាស្ត្រាចារ្យរង លោកស្រី S.V. Ermolenko ជូនដំណឹង​អំពីគេហទំព័រសម្រាប់និស្សិតសិក្សា និងតេស្តសមត្ថភាពភាសារុស្សី ដែលស្រាវជ្រាវដោយសាកលវិទ្យាល័យ Tomsk State “SpeakRus” (https://omega.ru-tsu.org)។ លើសពីនេះ បញ្ហាបន្ទាន់ក្នុងការបង្រៀនភាសារុស្សីជាភាសាបរទេស ការប្រៀបធៀបរវាងភាសារុស្ស៊ី និងវៀតណាម ការបកប្រែ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀនភាសារុស្សី និងបញ្ហាទំនាក់ទំនងអន្តរវប្បធម៌ត្រូវបានពិភាក្សា៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា